យុវជនវៀតណាម-កម្ពុជារួមដៃកសាងចំណងមិត្តភាពដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន
24/08/2012 10:01
VOV-នាថ្ងៃទី២៤សីហា ក្នុងក្របខ័ណ្ឌសន្និសីទ “ទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជា” នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញវៀតណាមនិងសមាគមយុវជនកម្ពុជាបាន រៀបចំការសន្ទនា “យុវជនវៀតណាម-កម្ពុជារួមដៃ កសាងចំណងមិត្តភាពដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍”។

យុវជនវៀតណាម-កម្ពុជារួមដៃកសាងចំណងមិត្តភាពដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍ VOV-នាថ្ងៃទី២៤សីហា ក្នុងក្របខ័ណ្ឌសន្និសីទ “ទំនាក់ទំនងមិត្តភាព រដ្ឋសភាវៀតណាម-កម្ពុជា” នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញវៀតណាមនិងសមាគមយុវជនកម្ពុជាបានរៀបចំការសន្ទនា “យុវជន វៀតណាម-កម្ពុជារួមដៃកសាងចំណងមិត្តភាពដើម្បីសន្តិភាពសហប្រតិបត្តិការ និងអភិវឌ្ឍន៍”។ ចូលរួមការសន្ទនាយុវជនគំរូវៀតណាម-កម្ពុជាជាង៥០០នាក់ បានផ្លាស់ប្តូរចែករំលែករាល់មនោសញ្ជេតនាដ៏ល្អប្រសើររបស់ប្រជាជននៃ ប្រទេសទាំងពីរនិយាយរួមនិងយុវជននៃប្រទេសទាំងពីរនិយាយដោយឡែក ក្នុងអតីតកាលនិងនាបច្ចុប្បន្ន។ សម្ព័ន្ធយុវជនវៀតណាមនិងកម្ពុជាបានអះអាង បន្តជំរុញការឃោសនាអប់រំយុវជននៃប្រទេសទាំងពីរនូវប្រពៃណីសហប្រតិបត្តិការ លើគ្រប់វិស័យមិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ជំរុញទំនាក់ទំនង រវាងយុវជននៃប្រទេសទាំងពីរឡើងកំពស់ថ្មីតាមទឹសស្លោក “ជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូអង្វែង” ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានដាក់ចេញ៕
Related





