(VOVWORLD) - នាថ្ងៃទី៨ ឧសភា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទិនដល់ការដែលចិនដំឡើងកាំជ្រួចនៅរចនាសម្ព័ន្ធនានាដែលប្រទេសចិនបានកសាងឡើងដោយខុសច្បាប់នៅប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang អះអាងថា វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ ដើម្បីបញ្ជាក់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa គឺសមស្របនឹងច្បាប់អន្តរជាតិ។