( រូបថត៖ គណៈកម្មការគ្រប់គ្រងឈូងសមុទ្រ Ha Long) |
ទស្សនាវដ្តីន៍ Insider របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានប្រកាស បញ្ជីនូវអច្ឆរិយៈធម្មជាតិ ដ៏ស្រស់ស្អាតបំផុតចំនួន ៥០ នៅលើពិភពលោកក្នុងនោះមាន ឈូងសមុទ្រ Ha Long ដែលជាគោលដៅ ទេសចរណ៍ដ៏ល្បីល្បាញនិងពេញនិយមរបស់ ប្រទេសវៀតណាម។
ដូចដែលបានពណ៌នានៅក្នុងទស្សនាវដ្តីនេះឈូងសមុទ្រ Ha Long ត្រូវបានគេទទួលស្គាល់ថាជា គោលដៅដ៏ទាក់ទាញបំផុតនៅវៀតណាមដោយសារសម្រស់ធម្មជាតិដ៏ស្រស់ស្អាតដែលកម្រមាន។ |
យោងតាម Insider បានឲ្យដឹងថា នៅពេលដែលមកទស្សនាឈូងសមុទ្រ Ha Long ភ្ញៀវទេសចរ នឹងរីករាយជាមួយនឹងសម្រស់ដ៏សុខដុមរមនានៃធម្មជាតិក៏ដូចជាមានបទពិសោធន៍គួរឱ្យចងចាំតាមរយៈសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជាការជិះទូក Kayak គយគន់ ទេសភាពមើលពីអាកាស ដោយជិះឧទ្ធម្ភាគចក្រជាដើម។
![]() |
![]() |
សកម្មភាពជិះទូកកម្សាន្ត Kayak នៅឈូងសមុទ្រ Ha Long |
នៅក្នុងនាទី "ធ្វើដំណើរទេសចរណ៍" នៃគេហទំព័រព័ត៌មាន CNN ក៏បានផ្សាយ អំពីសេវាកម្មនៃ ការគយគន់ឈូងសមុទ្រ Ha Long ដោយក្រុមហ៊ុនឧទ្ធម្ភាគចក្រភាគ ខាងជើងវៀតណាម (ចំណុះអគ្គ ក្រុមហ៊ុនឧទ្ធម្ភាគចក្រវៀតណាម)។ (ប្រភព៖ CNN) |
ឈូងសមុទ្រ Ha Long មើលពីលើអាកាស |
![]() |
![]() |
គេងមួយយប់នៅលើនាវានៅឈូងសមុទ្រ Ha Long ដែលជាបេតិកភណ្ឌធម្មជាតិ ពិភពលោក គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ ណាក៏ដោយ។ |
ឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) ស្ថិតនៅភាគភាគឦសាននៃប្រទេស វៀតណាមដែល មានចម្ងាយចំនួន ១៦៥ គីឡូម៉ែត្រពីទីក្រុងហាណូយ។ ឈូងសមុទ្រ Ha Long មានផ្ទៃដី ១.៥៥៣ គីឡូម៉ែត្រក្រឡា រួមមានកោះចំនួន ១.៩៦៩ ផងដែរ។ ឈូងសមុទ្រ Ha Long ត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិ ពិភពលោកចំនួន ២ ដងថែមទៀតហើយ។ តំបន់បេតិកភណ្ឌពិភពលោកត្រូវបាន យូណេស្កូទទួលស្គាល់ លើផ្ទៃដី ៤៣៤ គីឡូម៉ែត្រក្រឡា រួមមានកោះចំនួន ៧៧៥ ដែលក្នុងនោះមានកោះ ចំនួន ៤១១ ត្រូវបាន ដាក់ឈ្មោះរួចហើយ។ ទីនេះគឺជាតំបន់ដែលប្រមូលផ្តុំកោះថ្ម រូងភ្នំ និងឆ្នេរ សមុទ្រដ៏ ល្បីៗដែលបានការកំណត់ដោយ ៣ កន្លែងរួមមានកោះ Dau Go (ខាងលិច) កោះ Dau Be (ខាងត្បូង) កោះ Cong Tay (ខាងកើត)។ នាឆ្នាំ ២០០៣ ឈូងសមុទ្រ Ha Long ត្រូវបានក្លឹបនៃបណ្តាឈូង សមុទ្រដ៏ស្អាតស្អាតបំផុតនៅលើពិភពលោក រៀបចំណាត់ថ្នាក់ និងទទួលស្គាល់ជាសមាជិកផងដែរ។ នាឆ្នាំ ២០១២ អង្គការ New Open World បានប្រគល់ពានរង្វាន់អច្ឆរិយៈធម្មជាតិថ្មីដល់ឈូងសមុ Ha Long៕


















