នៅលើវេទិកាបណ្តាញសង្គម X លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ខេត្ត Ituri ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺ បច្ចុប្បន្ននេះ មានមនុស្សជិត ៥ លាននាក់រស់នៅក្នុងបរិបទដែលជម្លោះអូសបន្លាយ ដោយមានប្រជាជនប្រហែល ២៥% ត្រូវការជំនួយមនុស្សធម៌ និង ២០% ជាអ្នកផ្លាស់ទីលំនៅក្នុងស្រុក។ លោកបានសង្កត់ធ្ងន់ថា អំពើហិង្សាកំពុងបង្ខំឱ្យប្រជាជន រួមទាំងបុគ្គលិកសុខាភិបាល និងកងកម្លាំងជួយសង្គ្រោះមនុស្សធម៌ ចាកចេញពីលំនៅដ្ឋាន ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ។ អគ្គនាយកអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា ការផ្តល់កញ្ចប់ថែទាំសុខភាពដ៏ទូលំទូលាយគឺជាគន្លឹះ ដើម្បីបំពេញតម្រូវការសុខាភិបាលជាបន្ទាន់ និងដើម្បីកសាងទំនុកចិត្តនៅក្នុងសហគមន៍ផងដែរ។
នៅថ្ងៃដដែលនោះ ក្រសួងផ្សព្វផ្សាយនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ប្រទេសនេះមានករណីសង្ស័យចំនួន ៩០៤ ករណី និងករណីស្លាប់ដែលសង្ស័យថាឆ្លងជំងឺចំនួន ១១៩ ករណី ភាគច្រើននៅខេត្ត Ituri។ ជំងឺនេះក៏បានលេចឡើងនៅក្នុងខេត្ត North Kivu និង South Kivu ហើយបានរីករាលដាលដល់ប្រទេសអ៊ូហ្គង់ដា៕





