វេទិកា “ស្ពានវប្បធម៌វៀតណាមនៅជប៉ុន” គឺជាកន្លែងសម្រាប់ការសន្ទនានិងធ្វើអន្តរកម្មដោយផ្ទាល់លើបញ្ហាបន្ទាន់បំផុតដែលសហគមន៍ជនវៀតណាមនៅជប៉ុនកំពុងប្រឈមមុខ។ ដំណើរវប្បធម៌នេះ បានចាប់ផ្តើមជាមួយនឹងការតាំងពិព័រណ៍សហគមន៍ ដែលសញ្ញាសម្គាល់ដ៏វិសេសវិសាល និងអត្តសញ្ញាណវៀតណាមតាមរយៈសម័យកាលផ្សេងៗគ្នាត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើក។ បន្ទាប់នោះគឺពិធីប្រគល់រង្វាន់សម្រាប់ការប្រកួត “ការនិទានរឿងជាមួយកុមារ - អភិរក្សភាសាវៀតណាមសព្វថ្ងៃនេះ”។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា៖
“សូម្បីតែកាលពីអតីតកាលក៏ដោយ កត្តាវប្បធម៌បានជួយឲ្យប្រទេសទាំងពីរ និងប្រជាជាតិយើងទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា។ ខ្ញុំជឿជាក់ថា នាពេលអនាគត ខ្សែអំបោះវប្បធម៌ ស្ពានវប្បធម៌ និងភាពស្រដៀងគ្នាខាងវប្បធម៌ ក៏នឹងជួយឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត”។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សមាគមវប្បធម៌និងសិល្បៈប្រពៃណីវៀតណាមនៅប្រទេសជប៉ុន បានប្រកាសពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៦-២០២៧ ជាមួយនឹងសកម្មភាពជាក់ស្តែង ដូចជា៖ «ការប្រគំតន្ត្រីស្នេហាជាតិ» លើកទី២ គម្រោងវីដេអូតន្ត្រីវប្បធម៌វៀតណាម-ជប៉ុន ពិធីបុណ្យសំពះព្រះខែនិងម្ហូបវៀតណាម និងកម្មវិធីសិល្បៈនិទាឃរដូវស្រុកកំណើត៕





