ឯកអគ្គរដ្ឋទូត ត្រឹន ភឿក អាញ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅសិង្ហបុរី គឺមានសារៈសំខាន់ពិសេសនិងសំខាន់ណាស់។ យោងតាមឯកអគ្គរដ្ឋទូត ចំណុចស្នូលនៃដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺការចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-la។ ប្រការនេះបង្ហាញពីការវាយតម្លៃខ្ពស់របស់គណៈរៀបចំកិច្ចសន្ទនា និងសហគមន៍អន្តរជាតិចំពោះវៀតណាម។ ពិភពលោកក៏ចង់ស្តាប់សំឡេងនិងទស្សនៈរបស់វៀតណាម ក៏ដូចជាវិធីសាស្រ្តអភិក្រមរបវៀតណាមចំពោះបញ្ហាការពារជាតិនិងសន្តិសុខក្នុងតំបន់និងសកលលោក។
ទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគី យោងតាមលោកឯកអគ្គរដ្ឋទូត ត្រឹន ភឿកអាញ់ ក្នុងឆ្នាំ ២០២៥ ប្រទេសទាំងពីរសម្រេចបានកំណត់ត្រាមួយ នៅពេលដែលពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៤០ ពាន់លានដុល្លារសិង្ហបុរី (ជាង ៣១,៣ ពាន់លានដុល្លារអាមេរិក) កើនឡើងជិត ២៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ សិង្ហបុរីបន្តជាវិនិយោគិនធំទីពីរនៅវៀតណាម ដោយមានទុន FDI ប្រមាណ ៩១,៦ ពាន់លានដុល្លារអាមេរិក នៅវៀតណាម៕





