ការគូសសញ្ញារបស់ព្រះអង្គម្ចាស់ Tran Nhan Tong នៅទឹកដី Yen Tu
08/12/2018 08:49
(VOVWORLD) -ស្ដេចសង្ឃ ព្រះអង្គម្ចាស់ Tran Nhan Tong គឺជាអ្នកវប្បធម៌ អ្នកប្រវត្តិសាស្ត្រដ៏ល្បីល្បាញនារាជកាល Tran។ រាល់កេរ្តិ៍ដំណែលដ៏គួរឱ្យកត់សម្គាល់របស់ព្រះអង្គបានបន្យល់ទុកនៅទឹកដី Yen Tu ដែលជាទីកន្លែងដែលព្រះអង្គបានបង្កើតឡើងនិកាយ Truc Lam ដែលពោរពេញទៅដោយអត្តសញ្ញាណវៀតណាម។
ស្ដេច Tran Nhan Tong (១២៥៨-១៣០៨) មានឈ្មោះពិតថា Tran Kham ដែលជាបុត្រាច្បងរបស់ស្ដេច Tran Thanh Tong
|
នាឆ្នាំ ១២៩៤ ក្រោយពីពេលប្រគល់រាជបល្ល័ង្កទៅឱ្យបុត្រា Tran Anh Tong នោះ ព្រះអង្គបានយាងទៅបួសនៅ ខេត្ត Ninh Binh
|
បុព្វហេតុបួសរបស់ ព្រះអង្គម្ចាស់ Tran Nhan Tong បានរីកចម្រើនបំផុតនៅលើភ្នំ Yen Tu ខេត្ត Quang Ninh ហើយស្រេចបានយកឈ្មោះ Huong Van Dai dau da ឬ Giac Hoang Dieu ngu
|
Giac Hoang Dieu ngu បានបង្រួបបង្រួមពុទ្ធសាសនាវៀតណាមនាពេលនេះ ហើយបង្កើតឡើងនិកាយ Truc Lam Yen Tu ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។
|
Tran Nhan Tong គឺជាស្ដេចមួយអង្គគត់នៅវៀតណាមដែលបានលះបង់រាជបល្ល័ង្ក ដើម្បីយាងទៅបួស ហើយត្រូវបានលើកតម្កើងជាស្ដេចសង្ឃ
|
ក្នុងឆាកជីវិត ព្រះអង្គបានទៅបួសហើយ ក្លាយទៅជាព្រះនៅចេតិយ Ngoa Van (Dong Trieu ខេត្ត Quang Ninh)។ នៅពេលសោយទីវង្គត់ កូនសិស្សបានបូជាស្ដេចនៅចេតិយ Ngoa Van
|
ព្រះអង្គជាមួយកូនសិស្សបានដាំផ្ដាអង្គាសីលនៅ Yen Tu
|
ស្មារតីរបស់ស្ដេច Tran Nhan Tong និងនិយកាយ Truc Lam Yen Tu មិនត្រឹមតែបានបង្ហាញតាមរយៈពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងទូលំទូលាយដល់សង្គម ព្រមទាំងបានក្លាយទៅជានិមិត្តរូបនៃវប្បធម៌ពុទ្ធសាសនា និងវប្បធម៌ជាតិវៀតណាម។
|
សព្វថ្ងៃនេះមណ្ឌលកេដំណែលនេះត្រូវបានស្ដារឡើងវិញ រក្សា និងពង្រីកជាបន្ត។
|
នៅពេលមកដល់ទីនេះ ភ្ញៀវទេសចរនឹងមានឱកាសឆ្លងកាត់វត្តអារាម ប្រាង្គប្រាសាទបុរាណជាដើម
|
ប្រការឱ្យចាប់អារម្មណ៍បំផុតនៅទីនេះគួរគឺរូបសំណាកព្រះពុទ្ធនៅក្នុងតំបន់ An Ky Sinh ។ រូបសំណាកនេះមានទម្ងន់ ១៣៨ តោនត្រូវបានធ្វើពីសំរិទ្ធ របស់ភូមិរបប្រពៃណីដ៏ល្បីល្បាញរបស់វៀតណាម ហើយ បានសម្ពោធក្នុងឆ្នាំ ២០១៣ នៅក្នុងឱកាសរំលឹកខួបលើកទី ៧០៥ នៃមហាទិវាបុណ្យព្រះចូល និព្វាន។
|
ទិវាបុណ្យ Yen Tu នាដើមខែមករា គឺជា ទិវាបុណ្យធំបំផុតក្នុងនិទាឃរដូវ ដោយទាក់ទាញបានភ្ញៀវទេសរយ៉ាងច្រើនកុះករ
|
នាបច្ចុប្បន្ន មុខមាត់មណ្ឌលកេរ្តិ៍ដំណែល Yen Tu ត្រូវបានផ្លាស់ប្ដូរថ្មី ដោយមានសង់ណងបុរាណជាច្រើនដូចជា៖សួន Thien និងសារមន្ទីរ Hoang Tran Nhan Tong
|
ភ្ញៀវទេសចរមកកាន់ទីនេះ មិនត្រឹមតែមានគោលបំណងចង់ស្វែងយល់អំពីតម្លៃជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងបានទស្សនាទិដ្ឋភាព
|
មហាទិវាបុណ្យស្ដេច Tran Nhan Tong ចូលនិព្វានត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនាថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៨ ដើម្បីសម្ដែងការលើកតម្កើង និងដឹងគុណបំណាច់ចំពោះស្ដេចសង្ឃ
|
Tag: