VOV WorldVOV World
ព្រឹទ្ធាចារ្យភូមិ A Bo សិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញ
24/09/2021 09:43
(VOVWORLD) - ដោយមានទឹកចិត្តគោរពស្រឡាញ់លោកប្រធានហូជីមិញ នៅតាមភូមិ ស្រុករបស់ជនជាតិ Xo Dang នៅខេត្ត Kon Tum ការសិក្សារៀនសូត្រនិងធ្វើតាម គំរូលោកប្រធានហូជីមិញត្រូវបានប្រជាជនរក្សានិងអនុវត្តន៍ដោយស្មារតីភ្ញាក់ រលឹក។ ក្នុងនោះ លេចធ្លោបំផុតគឺព្រឹទ្ធាចារ្យភូមិ A Bo លេខាសាខាបក្សភូមិ Tua Tem ឃុំ Dak Long ស្រុក Dak Ha ខេត្ត Kon Tum ដែលជាគំរូឆ្នើមមួយរូបក្នុងការ សិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញនៅតំបន់ជនជាតិភាគតិចខេត្ត Kon Tum។
ព្រឹទ្ធាចារ្យភូមិ A Bo (ខាងឆ្វេង) សំណេះសំណាល លើកទឹកចិត្ត ជនចាស់ជរានៅភូមិ Pa Cheng ឃុំ Dak Long។ (រូបថត៖ VOV) ក្នុងបុន្មានថ្ងៃចុងខែសីហាកន្លងទៅ ស្របពេលដែលស្ថានភាពជម្ងឺរាត ត្បាតកូវីដ ១៩ នៅតំបន់ភាគខាងត្បូងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ នៅ ខេត្ត Kon Tum ក៏បានរកឃើញករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន ២១នាក់ដែលវិលត្រឡប់មកពីតំបន់កើតជម្ងឺ។ នៅចំពោះមុខ ហានិភ័យនៃការឆ្លង រាលដាលចូលក្នុងសហគមន៍ ព្រឹទ្ធាចារ្យភូមិ A Bo លេខាសាខាបក្សភូមិ Tua Tem ឃុំ Dak Long ស្រុក Dak Ha បានទៅកាន់គ្រួសារនីមួយៗយ៉ាងញឺកញាប់ ដើម្បីឃោសនា ណែនាំប្រជាជនឲ្យអនុវត្តន៍អនាម័យបរិស្ថាន ប្រើប្រាស់ទឹក កំចាត់មេរោគ ពាក់ម៉ាស់នៅពេលចេញទៅខាងក្រៅ ហើយរាយការណ៍យ៉ាង ស្មោះត្រង់ប្រសិនបើមានកូនចៅឬសាច់ញាត់វិលត្រឡប់មកពីតំបន់កើតជម្ងឺ។ នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាលោកធ្វើការងារឃោសនា ចលនាប្រកបដោយ ប្រសិទ្ធភាពបានយ៉ាងដូច្នេះ ព្រឹទ្ធាចារ្យភូមិ A Bo ញញឹមដោយរីករាយ ហើយនិយាយថា គ្មានអ្វី “អាថកំបាំង” ទេ ដរាបណាយើងយកចិត្តទុកដាក់ដល់សហគមន៍ គឺ បងប្អូននឹងយល់ចិត្តយើងតែម្ដង។