ខិតខំប្រឹងប្រែងការពារព្រៃនៅកណ្តាលមហាព្រៃភ្នំTruong Son
10/01/2013 03:46
ក្នុងសន្និសីតបូកសរុប៥ឆ្នាំនៃការងារមេព្រៃរៀបចំដោយ នាយកដ្ឋានមេព្រៃនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍វៀត ណាមនាដំណាច់ខែធ្នូឆ្នាំ២០១២លោក Tran Dinh Thien កម្មាភិបាលមន្ទីមេព្រៃនៃខែត្រ Thua Thien Hue ជាគំរូ១ក្នុង ចំណោមគំរូ៤៧នៅទូទាំងប្រទេសត្រូវបានទទួលលិខិរសរសើរបស់ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទវៀតណាដោយសារមានស្នាដៃឆ្នើមក្នុងការងារកាពារនិងពង្រីកដើម ឈើព្រៃនិងទប់ទល់នឹងការឆេះព្រៃ។

មហាព្រៃភ្នំTruong Son(រូបថត: Internet) Vovworld-ពន្លឺភ្នែកភ្លឺថ្លានិងសំណើចស្លូតបូតគឺជាចំណាប់អារម្មណ៍ដំបូងរបស់ជនជា ច្រើននាក់ពេលជួបលោក Tran Dinh Thien។លោករៀបរាប់ថា៖ក្រោយពីបញ្ចប់ សញ្ញាប័តមហាវិទ្យាល័យកសិកម្មរុក្ខាប្រមាញ់Hue នាឆ្នាំ២០០៤លោកបានស្ម័គ្រចិត្ត មក ប្រកបការងារនៅស្រុក A Luoi ខេត្តThua ThienHueនេះដែលជាស្រុក១ក្នុង ចំណោមស្រុកក្តៅគគុកអំពីស្ថានភាពបំផ្លិចបំផ្លាញព្រៃធ្វើស្រែចម្ការ។នាគ្រាដំបូងលោក ត្រូវបានប្រគល់ភារកិច្ចការពារព្រៃលើផ្ទៃដី៣ពាន់ហិកតាពីគំនិតគិតគូធ្វើយ៉ាងម៉េចដើម្បី ការពារព្រៃអភិវឌ្ឍន៍ប្រភពធនធានព្រៃផងនិងលើកស្ទួយជីវភាពរបស់ប្រជាជនផងលោក Tran Dinh Thienបានមានសំណើរថា៖ថ្នាក់ដឹកនាំឃុំនិងសហការជាមួយសម្ព័ន្ឋយុវជននៃ ឃុំចំនួន២គឺA Ngo និង Son Thuyបំផុសចលនា“ ការពារព្រៃសំរាប់ស្រុកកំណើត “។ ដើម្បីអនុវត្តកិច្ចការពារព្រៃប្រកបដោយប្រសិទ្ឋភាព លោកក៍បានមានការរួមយោបល់ ជាមួយរដ្ឋអំណាចដំបន់អំពីវិធាមការជាច្រើនដែលជួយប្រជាជនលើកកំពស់ជីវភាពរស់នៅពីរបរព្រៃ។លោកចែករំលែកថាៈ“ អនុវត្តគំរោងការណ៍ដាំដើមឈើព្រៃរបស់ គណះកម្មាធិការប្រជាជនខេត្តThua Thien Hue ខ្ញុំបានស្នើថា៖ប្រគល់ផ្ទៃដីព្រៃអោយ គ្រួសារឬក្រុមគ្រួសារគ្រប់គ្រង។រហូតមកដល់ពេលនេះបានមានផ្ទៃដីព្រៃ ប្រមាណ៩ពាន់ ហិតតាត្រូវបាន ប្រគល់អោយក្រុមគ្រួសារនិងអង្គការចំនួន១២០។ប្រជាជននឹងទទួល ផលពីគំរោងការណ៍ដាំដើមឈើព្រៃ។ពីនោះគេមានការទទួលខុសត្រូវជាមួយផ្ទៃដីដែលបាន ទទួល “។ លោក Thienបានសហការជាមួយសម្ព័ន្ឋយុវជនក្នុងកិច្ចការពារព្រៃ (រូបថត: Internet) តាមលោក Tran Loc ប្រធានគណះកម្មាធិការប្រជាជនឃុំ Son Thuy ស្រុក A Luoi ថា៖តាំងពីពេលឃុំមានកម្មាភិបាលមេព្រៃមកប្រកបការងារនេះការទទួលខុសត្រូវរបស់ម្ចាស់ ព្រៃនិងប្រជាជនក្នុងកិច្ចការពារព្រៃទប់ទល់នឹងការឆេះព្រៃត្រូវបានលើកកំពស់យ៉ាងច្បាស់ លាស់។លោក អោយដឹងថា៖“ និយាយរួម កាលពី មក ប្រកបការងារនៅទីនេះ លោក Thienបានបំពេញល្អការងារការពារព្រៃ។លោកបានរួមយោបល់ជាមួយ រដ្ឋអំណាច អំពី ការកសាងផែនការការពារព្រៃនិងសហការជាមួយថ្នាក់ដឹកនាំឃុំចូលព្រៃត្រួតពិនិត្យនិង ដេញចាប់មុខសញ្ញាដែលធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់នៅដំបន់ Khe Cop “។ ដើម្បីផ្ទេប្តូរផ្ទៃដីព្រៃគ្មានប្រសិទ្ឋភាពខ្ពស់ទៅជាផ្ទៃដីព្រៃដែលផ្តល់មកនូវសោភភ័ណ្ឌភាព ល្អស្អាតបរិស្ថាននិងបង្កលក្ឋណះអោយយស្រួលក្នុងផលិតកម្មនិងការដាំដុះរបស់អ្នក ដំបន់លោក Tran Dinh Thienកំពុងសរសេរគំរោងការណ៍ស្តីពីការកសាងនិងការពារព្រៃ សំដៅអនុវត្តគោលដៅការពារព្រៃនិងប្រជា-ជនទទួលផលពីព្រៃទៀតផង៕
Related
More








