លោកគ្រូ១រូបផ្សាយសេចក្តីស្រឡាញ់វប្បធម៏ជាប្រពៃណីរសំរាប់យុវវ័យ ជនជាតិ Ba Na
27/02/2013 08:49
ពេលនិទាឃរដូវមកម្តងៗសូរសំលេងគងឃ្មោះទទួល បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិទាំងឡាយនៅដំបន់ Tay Nguyen(ដំបន់ខ្ពងរាបភាកកណ្តាលវៀតណាម)បែជា លាន់រន្ទឺឡើងនៅគ្រប់ភូមិសាស្រ្ត។និងជន១រូបដែលមាន ការរួមវិភាកទានក្នុងការអភិរក្សបរិយាកាសវប្បធម៏ជាប្រពៃណីរបស់ជនរួមជាតិ Ba Naនៅស្រុក Mang Yangខេត្ត Gia Laiគឺជាលោកគ្រូ Le Huu Phong។

Vovworld-លោកគ្រូ Le Huu Phongនាយកសាលាអន្តេវាសឹក ស្រុក Mang Yang ខេត្ត Gia Laiជាជនដំបូងដែលបញ្ចូលវប្បធម៏គងឃ្មោះរបាំXoangក្នុងកម្មវិធី បង្រៀនប្រកបដោយជោគជ័យ។អាស្រ័យដោយមានការណែនាំរបស់លោកគ្រូ អ្នកដំបន់និងសិស្សានុសិស្សជាជនជាតិភាកតិចស្ទើតែទាំងអស់ក្នុងសាលាបាន ចេះប្រើប្រាស់ឧបករណ៍ភ្លេងនៃជនជាតិរបស់ខ្លួន។ប្រការសំខាន់គឺវប្បធម៏ សិល្បះជាប្រពៃណីបានក្លាយទៅជាកំលាំងចលករសំរាប់ប្អូនៗក្នុងការរៀនចំណេះ ដឹងទូទៅ។ប្អូន Weo -សិស្ស១នាក់ជាជនជាតិ Ba NaនៅភូមិBong BimឃុំDac Jo Taចែករំលែកថា៖ “នៅសាលាប្អូនបានរៀនការលេងគងឃ្មោះផងនិងអក្យរផង។ ប្អូនរីករាយយ៉ាងក្រៃលែងពេលបានរៀនដូច្នេះ។ពីនោះប្អូនចូលចិត្តរៀនអក្សរនិង រៀនល្អជាង “។ ពេលហាត់លេងគងឃ្មោះ១(រូបថតInternet) រួមជាមួយការបង្រៀនការលេងគងឃ្មោះនិងរបាំ Xoang ខ្លឹមសារផ្សេងទៀតស្តីពី វប្បធម៏ជាប្របៃណីនៃជនជាតិ Ba Na ក៍បានបញ្ចូលក្នុងកម្មវិធីរៀនផងដែរ។និង ក្នុងនោះមានកម្មវិធីរៀនបទចម្រៀងប្រជាប្រិយ៍។ស្នាដៃគួរឲ្យចាប់អារម្មណ៍គឺនាទី ច្រៀងបទចម្រៀងប្រជាប្រិយ៍សំដែងដោយសិស្សានុសិស្សរបស់សាលាក្នុងការ ប្រឡងចម្រៀងរបាំរបស់កុមារជំទង់ទូទាំងប្រទេសនាឆ្នាំ១៩៩៤ទទួលមេដាយមាស។ លោកគ្រូ Le Huu Phongកើតនៅខេត្ត HungYenភាគខាងជើងវៀតណាម។នាឆ្នាំ១៩៨៤ លោកគ្រូទៅប្រកបការងារនៅស្រុក Mang Yangខេត្ត Gia Lai។ដល់ឆ្នាំ២០០៧ លោកគ្រូ ធ្វើជានាយកសាលាអន្តេវាសឹក ស្រុក Mang Yang។នេះក៍ជាពេលវេលាដែល បណ្តា ខ្លឹមសារអភិរក្សវប្បធម៏ជាប្រពៃណីត្រូវបានបញ្ចូលក្នុងកម្មវិធីរៀននៃសាលាផងដែរ។ក្នុងអំឡុងបង្រៀននៅទីនេះលោកគ្រូ Le Huu Phongជានិច្ចកាលចុះទៅភូមិនានាដើម្បី ស្រាវជ្រាវវប្បធម៏ជាប្រពៃណីរបស់អ្នកដំបន់។លោកគ្រូ Le Huu Phongចែករំលែកថា៖ “ ដើម្បីកំសាន្ត សូរសំលេងគងឃ្មោះ ពិរោះខ្ញុំបានទៅចូលរួម ពិធីបុណ្យរបស់ភូមិនានា ។ពីនោះខ្ញុំជក់ចិត្តនិងឃើញថា៖គប្បីអភិរក្យនិងពង្រីកចរិតលក្ខណះវប្បធម៏នេះ“។ ដោយទឹកចិតជក់ចិត្តនិងសេចក្តីស្រឡាញ់វប្បធម៏ជាប្រពៃណី លោកគ្រូ Le Huu Phong កំពុងរួមកំលាំងកាយចិត្តរបស់ខ្លួនក្នុងការ អភិរក្សបរិយាកាសវប្បធម៏ជាប្រពៃណីរបស់ ជនជាតិ Ba Naនៅស្រុក Mang Yang នេះ៕
Related
More








