នាងក្រមុំធ្វើមានលើស្រុកកំណើត
11/04/2013 07:58
នាចុងខែមីនាកន្កងទៅ Tran Thi Thuan Hoaជាគំរូ១ក្នុង ចំណោមគំរូវ័យក្មេងវៀតណាមចំនួន១០រូបក្នុងឆ្នាំ២០១២ ត្រូវបានមជ្ឈឹមសម្ព័ន្ឋយុវជនកម្មុយនិស្តហូជីមិញលើកសរ សើរ ។នាងក្រមុំ មិនត្រឹមតែត្រូវបានស្គាល់ដល់ដូចជាជន ចញ្ចឹមជ្រូកប៉ុណ្ណោះទេថែមទាំងជាជនដែលបានដោះស្រាយការងារធ្វើសំរាប់យុវជន ជាច្រើននាក់នៅស្រុកកំណើតThai Binhទៀតផង។

Vovworld-ការជួបសំណេះសំណាលរវាងយើងខ្ញុំជាមួយនាងក្រមុំ Tran Thi Thuan Hoaប្រព្រិត្តទៅនៅកសិដ្ឋានរបស់នាងនៅឃុំNam Cuong ស្រុកTien Hai ខេត្តThai Binh ភាគខាងជើងវៀតណាម។នាងរៀបរាប់ថា៖ក្រោយពីបញ្ចប់សញ្ញាប័តមធ្យម សិក្សា នាងបានទៅធ្វើពលកម្មនៅកូរ៉េខាងត្បូងក្នុងរយះពេល៤ឆ្នាំក្រោយពីរៀបការ មកនាងបានសំរេចចិត្តធ្វើការរកស៊ីនៅស្រុកកំណើតរបស់ខ្លួន។និងនាងឃើញថា៖ការចិញ្ចឹមសត្វតាមកសិដ្ឋានជារូបសណ្ឋានសមរស្រប។នាងចែករំលែកថា៖“ ខ្ញុំចាប់ ផ្តើមកិច្ចការចញ្ចឹមសត្វដោយចៃដន់្យ។ព្រោះខ្ញុំឃើញថា៖ខឿនកសិកម្មនៅប្រទេស ក្រៅអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងផ្តល់មកប្រសិទ្ឋភាពខ្ពស់ដោយសារការអនុវត្តគ្រឿង យន្តូបនីយកម្មនិងទំនើបភាវូបនីយកម្ម។ពេលវិលត្រឡប់មកស្រុកកំណើតវិញខ្ញុំ ឃើញថា៖ ThaiBinhជាខេត្ត១អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាខាងកសិកម្មព្រមទាំងដីធ្លីធំ ល្វឹងល្វើយនិងមានឧត្តមភាពខាងប្រភពកំលាំងមនុស្សទៀតផង។អ្វីទាំងអស់នេះ ជាលក្ខណះងាយស្រួលដើម្បីអភិវឌ្ឍន៍កសិកម្មនិងការចញ្ចឹមសត្វ “។ យុវនារីTran Thi Thuan Hoa(រូបថតInternet) នាឆ្នាំ២០០៨Thuan Hoaបានជួលផ្ទៃដីចំនួន៣,២ហិកតានៅឃុំNam Cuong និង Dong Lam ស្រុកTien Haiដើម្បីសាងសង់កសិដ្ឋានចញ្ចឹមជ្រូក។និង៣ឆ្នាំក្រោយនាងបង្កើត ក្រុមហ៊ុនចម្កាត់Thuan Hoaជាក្រុមហ៊ុនជំនាញចញ្ចឹមជ្រូក។នាសព្វថ្ងៃក្រុមហ៊ុនលក់ពូជ ជ្រូកបានជិត២៥០០ក្បាលក្នុង១ខែ។ក្រុមហ៊ុនទទួលបានចំណេញប្រមាណ៥ពាន់ លានដុងវៀតណាមក្នុង១ឆ្នាំព្រមទាំងដោះស្រាយការងារធ្វើសំរាប់ពលករចំនួន៥០ នាក់ក្នុងនោះ ភាគច្រើនជានារី។ដើម្បីទទួលបានលទ្ឋផលពោលខាងលើនាងThuan Hoaបានសហការជាមួយសាលាមធ្យមសឹក្សាកសិកម្មក្នុងបំណងផ្លាស់ប្តូរបទពិសោធ បច្ចេកទេសចញ្ចឹមសត្វ។នាងអោយដឹងថា៖” ពេលកសាងរូបសណ្ឋាននេះខ្ញុំបាន ទទួលបណ្តានិស្សិតនៃសាលាមធ្យមសឹក្សាកសិកម្ម មកធ្វើការ។ខ្ញុំជានិច្ចកាលបង្ក លក្ខណះងាយស្រួលសំរាប់ប្អូនៗធ្វើការក្នុងបន្ទប់ពិសោធន៍និងអនុវត្តជាក់ស្តែងក្នុង ការចញ្ចឹជ្រូក “ វិស្វករHoang Xuan Truong ជាវេជ្ជបណ្ឌិតខាងពេទ្យសត្វដែលធ្វើការនៅក្រុមហ៊ុនចម្កាត់ Thuan Hoaតាំងពីថ្ងៃដំបូងបង្កើតបានចែករំលែកអំពីឧត្តមភាពនៃរូបសណ្ឋានចញ្ចឹមសត្វ បិទជិតតាមទិសទំនើបនៃក្រុមហ៊ុនថា៖” នេះជារូបសណ្ខានល្អ១វៀតណាមគប្បីពង្រីក រូបសណ្ឋាននេះ។បងស្រី Hoaជាអ្នកជំនាញការក្នុងការចញ្ចឹមសត្វ១នាក់ ។បងស្រីជា មនុស្យមានការកំណត់ព្យាយាមក្នុងការងារទើបជាទទួលបានជោគជ័យ “។ ក្រុមហ៊ុនចម្កាត់Thuan Hoaមានរបបថែទាំល្អសំរាប់កម្មករ។គេជានិច្ចកាលត្រូវបានបង្ក លក្ខណធ្វើការដ៍ល្អបំផុត។ដោយហេតុនេះបណ្តាកម្មករបានខំប្រឹងប្រែងធ្វើការងារ របស់ខ្លួនយ៉ាងខ្លាំងមិនត្រឹមតែធ្វើអាជីវកម្មពូកែប៉ុណ្ណោះទេថែមទាំងនាងHoaនៅចូលរួម ការស្រាវជ្រាវនិងអនុវត្តនូវភាពចំរើនជឿនលឿនវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការ ចញ្ចឹមសត្វតាមបទដ្ឋានVIETGAP ទៀតផង៕
Related
More








