Nguyen Hong Ha-យុវជនពិការ១រូបធ្វើម្ចាស់
25/04/2013 08:18
កើតនាឆ្នាំ១៩៨១Nguyen Hong Ha-យុវជនពិការ១រូបរស់នៅ នៅឃុំYen So ស្រុក Hoai Ducជាយក្រុងហាណូយ។បងត្រូវ ស្វិតជើងដោយសាររងផលប៉ះពាល់នៃជាតិគីមីពុលពណ៏ លឿងទុំពីឧពុកដែលបានចូលរួមការតស៊ូប្រឆាំងចក្រព័ត្ត អាមេរិកមុននេះ។ឆ្លងកាត់លើការលំបាក ការសាកល្បទាំងឡាយ Nguyen HongHaបាន ក្លាយទៅជាម្ចាស់រោងសប្បកម្មកាត់ដេរ១កន្លែង។

Vovworld-ក្រោយរយះពេល១២ឆ្នាំសិក្សានៅសាលារៀនបថមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យ នាឆ្នាំ២០០០Nguyen HongHaប្រឡងជាប់ចូលមហាវិទ្យាល័យភាសា បរទេសហាណូយ។បងមានសុប៉ិនសាម័ញ្ញ១គឺ៖សិក្សាដើម្បីក្លាយទៅជាជនមាន ផលប្រយោធន៍ សំរាប់សង្គម ។និងបងបានធ្វើអស់ពីកំលាំងកាយចិត្តដើម្បីឈាន ទៅមុខក្នុងជីវភាពរស់នៅ។ក្រោយពីបញ្ចប់សញ្ញាប័តនាឆ្នាំ២០០៤ បងចូលធ្វើការ នៅអង្គភាពអាជីវកម្មផលិតកម្មអាជីវកម្មចម្រុះរបស់ជនពិការនៅខេត្ត Thai Binh ភាគខាងជើងវៀតណាម។១ឆ្នាំក្រោយនោះ Nguyen Hong Haជានិច្ចកាលខ្វល់ខ្វាយ ជាមួយគំនិតថា៖នឹងធ្វើអ្វីដើម្បីជួយឧបត្ថម្ភជនពិការមានការងារធ្វើ។បងចែករំលែក ថា៖ “ ខ្ញុំឃើញថា៖ត្រូវធ្វើប្រការជាច្រើនថែមទៀត ដើម្បី ជួយឧបត្ថម្ភជនពិការ ។ ខ្ញុំមានបំណងថា៖ជនពិការផ្សេងៗមានជំនឿជាក់ទៅខ្លួនឯងឆ្លងកាត់លើការលំបាក ដើម្បីអនុវត្តសុប៉ិនរបស់ខ្លួន និងសម្របខ្លួនជាមួយសហគមន៍“។ Nguyen Hong Haនិងបណ្តាកុមារពិការ(រូបថត VOV) នាឆ្នាំ២០០៥ដោយសារមានការជួយឧបត្ថម្ភរបស់គ្រួសារ Nguyen HongHaបានបើក រោងសិប្បកម្មកាត់ដេរសំលៀកបំពាក់សំរាប់នាំចេញ។បណ្តាជនក្រីក្រ ជាពិសេសជន ពិការត្រូវបានជ្រើសមកធ្វើការ។នាយកវ័យក្មេងនេះបានរិះរកនិងបើកទូលាយទំនាក់ ទំនងសហប្រតិបត្តិការជាមួយបណ្តាដៃគូធំៗមានសក្តានុភាពដោយឥតឈប់ឈរ។បណ្តាផលិតផលនៃក្រុមហ៊ុនចម្កាត់ Nguyen HongHaជានិច្ចកាលបំពេញបានសំណូមពរ រប់សដៃគូនិងទីផ្សារ។ ក្រុមហ៊ុនបង្កើតការងារធ្វើសំរាប់ពលករជាង៤០នាក់ក្នុងនោះជាងពាក់កណ្តាលជាជន ពិការ។ចំណូលគិតជាមធ្យមរបស់ប្រជាពលករពិការមានពី២ដល់៣លានដុងវៀតណាម ក្នុង១ខែ។ Nguyen Hong Ha នៅរៀបចំទីលំនៅ សំរាបជនមកពីឆ្ងាយ ទៀតផង។បង Hoang Ngoc Dinh ជាកម្មករ១នាក់នៃរោងកាត់ដេរអោយដឹងថា៖ “ នៅទីនេះជនគ្រប់រូប រស់នៅល្អជាមួយគ្នា។គេ យកចិត្តទុកដាក់ជួយឧបត្ថម្ភគ្នាទៅវិញទៅមកជាពិសេសជន ពិការ។បង Ha ជានិច្ចកាលបង្កើតការងារឲ្យយើងខ្ញុំដោយកំរិតបៀវត្តន៍សមស្រប។កម្មករទាំងឡាយសុទ្ឋតែពេញចិត្ត “។ ក្រៅពីសកម្មភាបអាជិវកម្ម Nguyen Hong Haនៅសកម្មចូលរួមការងារសង្គមទៀតផង។នាឆ្នាំ២០១០បងត្រូវបានជ្រើសតាំងធ្វើជាប្រធានសមាគមជនពិការស្រុក Hoai Duc ដោយ មានសមាជិកចំនួន១៣០នាក់។ធ្វើម្ចាស់លើជោគវេសនា Nguyen Hong Haមិនត្រឹមតែមាន គ្រួសារសុភមង្គល១ប៉ុណ្ណោះទេថែមទាំងជួយឧបត្ថម្ភជនពិការផ្សេងៗទៀតផង៕
Related
More








