VOV WorldVOV World
និទាឃរដូវលើតំបន់សមុទ្រភាគនីរតី
08/02/2013 06:25
(VOV5)_ពណ៌លឿងរបស់ផ្កាអង្គារសិល រួមជាមួយទ្រួយ ស្លឹក ពន្លក់ពណ៌ខៀវស្រងាត់ ជានិមិត្តសញ្ញារបស់និទាឃ រដូវថ្មីកំពុងត្រឡបមកវិញលើកោះនានានៅតំបន់សមុទ្រ នីរតីរបស់មាតុប្រទេ​ស។ នេះក៏គឺជាឱកាសដើម្បីតំបន់​ទី ៥ ​កងទ័ពជើងទឹកវៀតណាម នាំអំណោយរបស់ដីគោកទៅដល់បណ្ដា​កោះ ដើម្បីយុទ្ធជន គ្រប់រូបនៅទីនេះបានទទួលបុណ្យតេត១ប្រកបដោយ​កក់ក្តៅ មនោសញ្ជេតនារវាងយុទ្ធ ជននិងប្រជាជន។ ​
និទាឃរដូវលើតំបន់សមុទ្រភាគនីរតី
(VOV5)_ពណ៌លឿងរបស់ផ្កាអង្គារសិល រួមជាមួយទ្រួយស្លឹក ពន្លក់ពណ៌ខៀវ ស្រងាត់ ជានិមិត្តសញ្ញារបស់និទាឃរដូវថ្មីកំពុងត្រឡបមកវិញលើកោះនានានៅតំ បន់សមុទ្រនីរតីរបស់មាតុប្រទេ​ស។ នេះក៏គឺជាឱកាសដើម្បីតំបន់​ទី៥ ​កងទ័ពជើង ទឹក វៀតណាម នាំអំណោយរបស់ដីគោកទៅដល់បណ្ដា​កោះ ដើម្បីយុទ្ធជនគ្រប់រូប នៅទីនេះបានទទួលបុណ្យតេត១ប្រកបដោយ​កក់ក្តៅមនោសញ្ជេតនារវាងយុទ្ធជន និង ប្រជាជន។ ​ និទាឃរដូវមកដល់យ៉ាងឆាប់ៗនៅលើតំបន់សមុទ្រភាគនីរតី(internet) មកសាកសួរសុខទុក្ខអង្គភាពនានាចំណុះតំបន់ទី៥ កងទ័ពជើងទឹក​វៀតណាម  ក្នុងរយះ ពេល ប៉ុន្មាន ថ្ងៃជិតបុណ្យតេតនេះ នៅកន្លែងណាក៏ពេញទៅដោយបរិយា កាស សប្បាយរីករាយ ផុលផុសដើម្បីត្រៀមរៀបចំអោយពិធីទទួលនិទាឃរដូវ របស់ កងទ័ព។ បណ្ដាបន្ទាយទ័ព ត្រូវបានជួសជុល កែលំអរនិងតុបតែង​យ៉ាងស្អាត។ ពី ពេល ព្រឹក នៅកោះ Tho Chu នៅភាគ​នីរតីមាតុប្រទេស ​បណ្ដាកម្មាភិបាល យុទ្ធជន បានរៀ បចំការថែទាំ  ស្រោចទឹកលើកន្ត្រក់ផ្កាអូគីដេរ តុបតែងផ្ទះ បរិវេណជំវិញ… ជាដើម។ ជួបជាមួយយុទ្ធជន Nguyen Van Kinh ស្រុកកំណើតនៅខេត្ត Ha Tinh បាន អោយដឹងថា÷ “ បុណ្យតេតនៅគ្រួសារ មានមិត្តភក្តិ សាច់ញាតិ គឺសប្បាយណាស់។ មកបំ ពេញ ភារកិច្ចនៅទីនេះមិនទាន់បានយូរប៉ុន្មានទេ ប៉ុន្តែ ខ្ញុំត្រូវបានថ្នាក់​លើ​ និងយុទ្ធ មិត្ត យកចិត្តទុកដាក់ ជួយឧបត្ថម្ភនិងលើកទឹកចិត្តខ្ញុំច្រើនណាស់។ មនោសញ្ជេត នារវាង បងប្អូននៅទីនេះស្និទ្ធិស្នាលណាស់។” រីឯ អនុសេនីយ៍ឯក Trieu Van Tuyen អ្នកបច្ចេកទេសរ៉ាដា១នាក់ ដែលបាន​ទទួល​បុណ្យតេតនៅទីនេះរយះពេល១៧ឆ្នាំហើយ តាំងពីពេលហេដ្ឋារចនាសម្ព័ន្ធ​សម្ភារះ ខ្វះជាច្រើន​។ អនុសេនីយ៍ឯក Trieu Van Tuyen បានអោយដឹងថា÷ “ ក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានបក្សរដ្ឋ យកចិត្តទុកដាក់ជា​ច្រើន​ដូច្នេះ  យើង ខ្ញុំទទួលបុណ្យតេតយ៉ាងសប្បាយរីករាយជាង និងទំនាក់ទំនង​រវាងប្រជាជន ជាមួយ យុទ្ធជននៅទីនេះស្នីទ្ធស្នាលណាស់ និងគ្មានអ្វីខុសពីដី​គោកទេ។ គោលបំ ណង របស់យុទ្ធជនយើងខ្ញុំគឺជីវភាពរស់នៅរបស់ប្រជាជន​វៀតណាមគ្រប់រូបសុទ្ធ តែបាន លើកស្ទុយ។” នៅកោះ​Tho Chu វរសេនីយ៍ឯកបម្រុង Pham Van Huy មេបញ្ជាការ​ កងវរសេ នាធំ Tho Chu បានអោយដឹងថា÷ អង្គភាពបានកសាងផែនការ​យាមប្រចាំការក្នុង បុណ្យតេត  បង្កលក្ខណះអោយបងប្អូនត្រៀមរៀបចំបុណ្យតេត ទទួល និទាឃ រដូវឆ្នាំ ២០១៣ ប្រកបដោយសប្បាយរីករាយ សុវត្ថិភាព សន្សំសំចៃ និងត្រៀមខ្លួន ជាស្រេចប្រយុទ្ធក្នុង​គ្រប់កាលះទេសះ រក្សារអធិប្បតេយ្យភាពកោះសមុទ្រ​ ដើម្បី​ប្រជាជនទទួលបុណ្យតេតប្រពៃណី÷           “ បុណ្យតេតឆ្នាំនេះ យើងខ្ញុំមានការផ្លាស់ប្តូរជាច្រើន អំពីការអនុវត្ត​ភារកិច្ច​អំពីជីវភាពរស់នៅ ស្មារតី កាលវិភាគយាមប្រចាំការ​ត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យ តេតនេះ​ម៉ត់ចត់ជាង លើកកំពស់ស្មារតីខ្ពស់ជាង កម្មាភិបាល យុទ្ធជនប្តេជ្ញាចិត្ត ខ្ពស់ជាង។ ក្នុងឱកាសបុណ្យតេត យើងខ្ញុំបានរួមសហការជាមួយគណះកម្មាធិការ​ប្រជាជន សម្ព័ន្ធសមាគមយុវជនឃុំ រៀបចំបណ្ដាសកម្មភាពលេងកំសាន្តវប្បធម៌  សម្ដែងសិល្បះ កីឡា…ជាដើម។” ដើម្បីត្រៀមរៀបចំអោយបណ្ដាកម្មាភិបាល យុទ្ធជនកងទ័ពជើងទឹក ទទួល បុណ្យតេតមួយ សប្បាយរីករាយ និងគ្រប់គ្រាន់ ឆ្នាំនេះ តំបន់ទី ៥ កងទ័ពជើងទឹក ​បានត្រៀមរៀបចំម្ហូបអាហារ និងទំនិញចំនួនជាង ៧០តោន ដើម្បី​បញ្ជូនទៅកោះ។ នេះគឺជាការលើកទឹកចិត្តអំពីស្មារតី និងសម្ភារះដ៏ថ្លៃថ្លា ចំពោះកងទ័ព និងប្រជាជន នៅកោះធំចំនួន៥ គឺ Tho Chu, Hon Khoai, hon Chuoi, Hon Doc និង Nam Du ។ និទាឃរដូវថ្មី១ទៀតបានមកដល់ និងនៅបណ្ដាកោះឆ្ងាយនៅភាគនីរតីមាតុប្រទេស នោះ កម្មាភិបាល យុទ្ធជនជាច្រើននាក់ កំពុងបំពេញភារកិច្ច មិនបានត្រឡប់មក ស្រុកកំណើតទទួលបុណ្យតេត…។ចំពោះគេ ទោះបីជារស់នៅឆ្ងាយពីគ្រួសារក្តី  ប៉ុន្តែគេនៅតែទទួលបានភាពកក់ក្តៅរបស់និទាឃរដូវ និងរបស់មនោសញ្ជេតនាយុទ្ធមិត្ត៕

More