ប៉ូលិស្តចរាចរណ៍ក្លាហានLe Duc Doan
20/12/2012 08:39
រយះពេលជិត២០ឆ្នាំបំពេញការងារសម្រួលរាចរណ៍ នៅប៉ែកខាងត្បូងក្បាលស្ពានChuong Duong វរសេនីយ៍ ឯកបម្រុងLe Duc Doanត្រូវបានស្គាល់ដូចជាអ្នកមាន សគុណរបស់ជនជាច្រើននាក់មានស្ថានភាពលំបាក។ ម៉្យាងទៀត វរសេនីយ៍ឯកបម្រុងLe Duc Doanនៅសកម្មចូលរួមការចាប់ចោររក្សា សណ្តាប់ធ្នាប់ឲ្យខ្សែផ្លូវនានានៅរដ្ឋធានីទៀតផង។

ប៉ូលិស្តចរាចរណ៍ក្លាហានLe Duc Doan(រូបថត: Internet) Vovworld-ក្នុងរយះពេលជាង៣០ឆ្នាំប្រកបការងារក្នុងកងកំលាំងនគបាល នោះជិត២០ឆ្នាំវរសេនីយ៍ឯកបម្រុងLe Duc Doanទទួលភារកិច្ចធានាសណ្តាប់ សុវត្ថិភាពនៅ ប៉ែកខាងត្បូងក្បាលស្ពានChuong Duongទីក្រុងហាណូយ។ថ្ងៃកំដៅក៍ដូចជាថ្ងៃភ្លៀងវរសេនីយ៍ឯកបម្រុងDoanកម្មាភិបាលប៉ូលិស្ត ការិយាល័យចរាចរណ៍ហាណូយនៅជាប់រវល់មមាញឹកជាមួយកិច្ចការរបស់ ខ្លួន។បងជានិច្ចកាលខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនចៀសវាង ឲ្យស្ថានភាពចររាចរណ៍ត្រូវជាប់គាំងកើតមានឡើងលើស្ពាន។ទោះបីជានឿយ ហត ប៉ុណ្តែវរសេនីយ៍ឯកបម្រុងLe Duc Doanនៅតែឃើញថាមានក្តីសប្បាយរីក រាយ។ដោយគិតថា៖ខ្លួនបាននាំមកក្តីសុភមង្គលជូនដល់បងប្អូននិងអ្នកដំណើរ ទាំងអស់គ្នាមិនប៉ុណ្ណោះបងថែមទាំងជួយបញ្ចុះបញ្ចលលើកទឹកចិត្តចំពោះជន ចង់សំលាប់ខ្លួននៅលើស្ពានChuong Duongទៀតផង។បងចែករំលែកថា៖ “ ក្នុងរយះពេលជាង១០ឆ្នាំខ្ញុំបានជួយសង្គោះជនប្រមាណ៣០នាក់ដែល មានគំនិតលោតទឹកសំលាប់លើស្ពានChuong Duong។ខ្ញុំធ្វើបានប្រការនេះ ដោយសារខ្ញុំក៍ជាពលរដ្ឋវៀតណាមផងដែរ “។ ចរាចរណ៍នៅលើ ស្ពានChuong Duong (រូបថត: Internet) ក្រៅពីនោះ វរសេនីយ៍ឯកបម្រុងDoanនៅចូលរួមចាប់ចោរផ្តល់មកសណ្តាប់ ធ្នាប់សន្តិសុខជីវភាពសុខសានត្រាណសំរាប់ប្រជាជានទៀតផង។នាឆ្នាំ ២០០៥ បងបានរងរបួសក្នុងពេលដេញចាប់ចោរដោយហេតុនេះបងDoan ត្រូវបានទទួលប្រសិទ្ឋនាមជា” ពលរដ្ឋរដ្ឋធានីឆ្នើមឆ្នាំ២០១២ “។បង សំណេះសំណាលថាៈ“ ទង្វើរបស់ខ្លួនមានអត្ថន័យមនុស្សសាស្រ្ត ដើម្បីមនុស្ស និងក៍ជាទង្វើមេត្តាធម៏សាមញ្ញ ។ក្រោយពីធ្វើបានបណ្តាកិច្ចការនេះខ្ញុំមានអារម្មណ៍ ឃើញស្រឡះចិត្ត។ខ្ញុំមានបំណងថា៖កិច្ចការរបស់ខ្លួនកាន់តែល្អពី១ថ្ងៃទៅ១ថ្ងៃ “។ ដោយសារមានការរួមវិភាគទានក្នុងការធានាសុវត្ថិភាពវរសេនីយ៍ឯកបម្រុង Doanមានកិត្តិយសទទួលប្រសិទ្ឋនាម “ Total- អ្នកក្លាហាន ចរារណ៍ “ ប្រគល់ដោយគណះកម្មាធិការជាតិចរាចរណ៍ប្រគល់ជូន។Nguyen Thinh អ្នក យកការណ៍នៃកាណាល់ VOV ចរាចរណ៍(វិទ្យុសំលេងវៀតណាម)អោយដឹងថា៖ “ បង Le Duc Doanបង្កើតបានស្នាដៃជាច្រើនមិនត្រឹមតែ លើវិស័យចរាចរណ៍ ប៉ុណ្ណោះទេថែមទាំងលើវិស័យសង្គមទៀតផង។បងបានជួយសង្គ្រោះនារីមួយចំនួន រួចផុតពីការចង់សំលាប់ខ្លួន។បងនៅចូលរួមចាប់ចោរទៀតផង។ដោយទង្វើដ៍មាន អត្ថន័យមនុស្សសាស្រ្តនេះយើងបានជ្រើសរើសបងជា អ្នកក្លាហាន ក្នុងចំណោម អ្នកក្លាហាន ចរាចរណ៍ឆ្នាំ២០១២“។ បណ្តាអំពើដ៍អង់អាចក្លាហាននិងពោពេញទៅដោយមនុស្សសាស្រ្តរបស់បងបាន បន្សល់ទុកនូវមនោសញ្ចេតនាដ៍ល្អប្រសើរក្នុងដួងចិត្តប្រជាជននិងអ្នកសហវិជ្ជាជីវះ៕
Related
More








