អគ្គលេខាបក្ស Truong Chinh -អ្នកចាក់គ្រឹះសំរាប់ដំណើរការផ្លាស់ប្ដូរថ្មី
23/02/2017 08:49
VOVWORLD_ដំណើរការផ្លាស់ប្ដូរថ្មីប្រទេសជាតិ ត្រូវបានអនុវត្តនៅវៀតណាមអស់រយៈពេលជាង៣០ឆ្នាំ កន្លងទៅនេះហើយនាំមកនូវលទ្ធផលដ៏ធំធេងជា ច្រើន។ជោគជ័យនៃបុព្វហេតុមានលក្ខណបដិវត្តន៍ នេះចាប់ផ្ដើមក្រោយពីមហាសន្និបាតលើកទី៦របស់ បក្សចេញសេចក្ដីសំរេចស្ដីពីការអនុវត្តមាគ៌ាផ្លាស់ប្ដូ រថ្មីប្រទេសជាតិ។តាមពិតការប្ដេជ្ញាចិត្តផ្លាស់ប្ដូរថ្មីត្រូវ បានស្ដែងឡើងនៅក្នុងរយៈពេលត្រៀមរៀបចំឲ្យមហា សន្និបាតលើកទី៦របស់បក្ស ដែលក្នុងនោះអ្នកចាក់ គ្រឹះសំរាប់ដំណើរការផ្លាស់ប្ដូរថ្មីគឺអគ្គលេខាបក្សលោក Truong Chinh។
VOVWORLD_ដំណើរការផ្លាស់ប្ដូរថ្មីប្រទេសជាតិត្រូវបានអនុវត្តនៅវៀត ណាមអស់រយៈពេលជាង៣០ឆ្នាំកន្លងទៅនេះហើយនាំមកនូវលទ្ធផលដ៏ធំធេង ជាច្រើន។ជោគជ័យនៃបុព្វហេតុមានលក្ខណបដិវត្តន៍នេះចាប់ផ្ដើមក្រោយពី មហាសន្និបាតលើកទី៦របស់បក្សចេញសេចក្ដីសំរេចស្ដីពីការអនុវត្តមាគ៌ាផ្លាស់ ប្ដូរថ្មីប្រទេសជាតិ។តាមពិតការប្ដេជ្ញាចិត្តផ្លាស់ប្ដូរថ្មីត្រូវបានស្ដែងឡើងនៅក្នុង រយៈពេលត្រៀមរៀបចំឲ្យមហាសន្និបាតលើកទី៦របស់បក្ស ដែលក្នុងនោះអ្នក ចាក់គ្រឹះសំរាប់ដំណើរការផ្លាស់ប្ដូរថ្មីគឺអគ្គលេខាបក្សលោក Truong Chinh។ លោក Truong Chinhជាអគ្គលេខាបក្សនៅក្នុងដំណាក់កាលសំខាន់ពិសេស ២របស់បដិវត្តន៍វៀតណាម។លើកទីមួយគឺនាដើមទសវត្សទី៤០នៃសតវត្សទី២០ លោកត្រៀមរៀបចំនិងដឹកនាំចលនារំដោះជាតិហើយលើកទីពីរគឺនាខែកក្កដា ឆ្នាំ១៩៨៦ខណៈលោក Le Duan ជាអគ្គលេខាបក្សពេលនោះទទួលមរណភាព មុននឹងមហាសន្និបាតលើកទី៦របស់បក្ស។ រយៈពេលជាង៣០ឆ្នាំមុននេះ អគ្គលេខាបក្សលោក Truong Chinhបាន សង្កេតឃើញនូវតម្រូវការផ្លាស់ប្ដូរថ្មីជាបន្ទាន់នៃប្រទេសជាតិហើយក៏បង្កើត ឡើងក្រុមទីប្រឹក្សារួមមានអ្នកប្រាជ្ញនិងបញ្ញាវ័ន្តដើម្បីសិក្សាស្រាវជ្រាវបញ្ហា ទ្រឹស្ដីនិងស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិធ្វើជាមូលដ្ឋានវិភាគសំរាប់ ការងារផ្លាស់ប្ដូរថ្មី។មុនបង្អស់គឺផ្លាស់ប្ដូរថ្មីលើវិស័យសេដ្ឋកិច្ច លុបចោលរបបរ ដ្ឋផ្គត់ផ្គង់ទាំងអស់ ទន្ទឹមនោះគឺបង្កើតឡើងខឿនសេដ្ឋកិច្ចទំនិញពហុ សមាសភាពដោយមានការសម្របសម្រួលរបស់រដ្ឋ។តាមអ្នកជំនាញការឈ្មោះ Vo Dai Luoc ជាសមាជិកមួយរូបក្នុងក្រុមទីប្រឹក្សាស្រាវជ្រាវដែលបានអគ្គ លេខាបក្សលោក Truong Chinhប្រគល់ភារកិច្ចរៀបរៀងសៀវភៅ២ក្បាល ក្រោមចំណងជើងថា”គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លោកលេនីនយក មកអនុវត្តនៅវៀតណាម”និង”គោលនយោបាយទំនាក់ទំនងសេដ្ឋកិច្ចជាមួយ អន្តរជាតិរបស់វៀតណាមក្នុងដំណាក់កាលថ្មី”នោះបានរៀបរាប់ថា “នោះជាប្រធានបទចំនួន២ដែលអគ្គលេខាបក្សលោក Truong Chinh ប្រគល់ភារកិច្ចឲ្យខ្ញុំរៀបរៀងហើយលោកបានអានជាច្រើនលើកច្រើនសារ។ ក្នុងកាលៈទេសៈនោះយើងត្រូវតែផ្អែកទៅលើសតិអារម្មណ៍និងគោលនយោបាយ សេដ្ឋកិច្ចថ្មីរបស់លោកលេនីនយកមកអនុវត្តនៅវៀតណាមដើម្បីលុបចោល របៀបរបបសេដ្ឋកិច្ចរដ្ឋផ្គត់ផ្គង់ទាំងអស់ហើយជំនួសមកវិញគឺទំនាក់ទំនង រវាងទំនិញនឹងហិរញ្ញវត្ថុ។នេះជាការបើកឆាកឲ្យដំណើរការផ្លាស់ប្ដូរថ្មី”។ អគ្គលេខាបក្ស Truong Chinh -អ្នកចាក់គ្រឹះសំរាប់ដំណើរការផ្លាស់ប្ដូរថ្មី ថ្វីបើដូច្នេះក្ដីតែនាគ្រានោះមានមតិនិងទស្សនខុសគ្នាជាច្រើនអំពីការផ្លាស់ ប្ដូរថ្មីប្រទេសជាតិ។នាឆ្នាំ១៩៨៦បានកើតមានការតស៊ួផ្ទៃក្នុងរវាងភាគីផ្លាស់ប្ដូរ ថ្មីនិងភាគីអភិរក្ស។តាមបណ្ឌិត Le Quoc Ly នាយករងបណ្ឌិតសភានយោបាយ ជាតិហូជីមិញបានឲ្យដឹងថា “អគ្គលេខាបក្សលោក Truong Chinhបានដាក់ចេញសតិអារម្មណ៍ផ្លាស់ប្ដូរ ថ្មីពីសេដ្ឋកិច្ចនិងទ្រឹស្ដីរបស់បក្សហើយលោកស្មោះត្រង់ចំពោះមាគ៌ានោះ។ទោះបី រងការរិះគន់ខ្លះក្ដីតែលោកនៅតែការពារទ្រឹស្ដីរបស់ខ្លួនយ៉ាងស្វិតស្វាញ”។ ដោយសារប្រើវិធានការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនិងដកពិសោធន៍ជាក់ ស្ដែងអគ្គលេខាបក្សលោក Truong Chinhជាអ្នកចាក់គ្រឹះសំរាប់ដំណើរការផ្លាស់ ប្ដូរថ្មីប្រទេសជាតិ។រួមជាមួយគណៈកម្មាធិការមជ្ឈឹមបក្សលោក Truong Chinh បានបញ្ជាក់ច្បាស់នូវគោលមាគ៌ាផ្លាស់ប្ដូរថ្មីលើគ្រប់ជ្រុងជ្រោយនៅមហាសន្និបាត ទី៦របស់បក្សដែលជាការបើកឆាកឲ្យដំណើការផ្លាស់ប្ដូរថ្មីប្រកបដោយជោគជ័យ របស់ប្រជាជនវៀតណាម៕
Related








