VOV WorldVOV World
រឿងនិទានអំពីវេជ្ជបណ្ឌិតពេទ្យទ័ព១រូបនៅកោះ Tho Chu
21/02/2013 08:39
ស្ថិតនៅ​ចម្ងាយពីដីគោកប្រមាណ​២០០គីឡូមែត្រពេល ឈឺឆ្កាត់ឬរងគ្រោះថ្នាក់អ្នកកោះ Tho Chuឃុំ Tho Chau ស្រុកPhu Quoc ខែត្រ Kien Giangភាគខាងត្បូងវៀត ណាមសុទ្ឋតែពឹងផ្អែកទៅលើបណ្តាគ្រូពេទ្យរបស់កងទ័ព ជើងទឹកដែលបោះទ័ពលើកោះ។ ផ្សាភ្ជាប់ជាមួយបណ្តាយុទ្ឋជននិងអ្នកកោះ Tho Chu ក្នុងអំឡុង៣ឆ្នាំកន្លងមកវេជ្ជ​បណ្ឌិតពេទ្យទ័ព Tran Dinh Dungបានព្យាបាលនិងសង្រ្គោះ ជីវិតសំរាប់អ្នកជំងឺជាច្រើននាក់នៅលើកោះដាច់ស្រយាលនេះ​។
រឿងនិទានអំពីវេជ្ជបណ្ឌិតពេទ្យទ័ព១រូបនៅកោះ Tho Chu
Vovworld-ក្នុងពិធីជួបសំណេះសំណាលជាមួយយើងខ្ញុំនាពេលរសៀរល១វេជ្ជ​បណ្ឌិត ពេទ្យទ័ព Tran Dinh Dung ប្រធានផ្នែកពេទ្យទ័ពនិងជាប្រធានមណ្ឌលសុខភាព កោះ Tho Chuអោយដឹងថា៖លោកមានវត្តមាននៅទីនេះកាលពីខែតុលាឆ្នាំ២០១០។នេះក៍ ជាពេលវេលាដែល មណ្ឌលសុខភាព ពេទ្យទ័ព Tho Chuត្រូវបានបង្កើតឡើងផងដែរ។ ទៅប្រកបការងារនៅកោះបានរយះ១ថ្ងៃប៉ុណ្ណោះវេជ្ជ​បណ្ឌិតTran Dinh Dungបានចូលរួម ករណីវះកាត់សម្ភពសង្រ្គោះបន្ទាន់១។នោះគឺលោកស្រីDo Thi Diem ​ដែលមិនអាច សម្រាលកូនតាមធម្មតាបាន។ការវះកាត់ ទទួលបាន​ជោគជ័យ ដោយសារវេជ្ជ​បណ្ឌិត Tran Dinh Dungសង្រ្គោះបានទាំងអ្នកម្តាយនិងទារក។វេជ្ជ​បណ្ឌិតTran Dinh Dungរំលឹក ឡើងវិញថា៖“ខ្ញុំរៀនផ្នែកសម្ភពបានរយះពេល២ខែប៉ុណ្ណោះ។ពេលនោះ មេឃកំពុងមាន ព្យុះ     និងគ្មានកូបាល់ទេ។យើងខ្ញុំប្រជុំនិងសំរេចដំណើរការវះកាត់សម្ភពនិងទទួល បានជោគជ័យ   “។                      វេជ្ជបណ្ឌិតពេទ្យទ័ព Tran Dinh Dung(រូបថត​Internet) មុននេះប៉ុ​ន្មានខែវេជ្ជ​បណ្ឌិតTran Dinh Dungបានវះកាត់ករណីរលាកខ្នែងពោះវៀន សំរាប់យុទ្ឋជនការពារព្រំដែនLe Van Hong  ប្រកបដោយជោគជ័យ។វេជ្ជ​បណ្ឌិតTran Dinh Dungអោយដឹងថា៖“ តាមរយះការពិនិត្យខ្ញុំឃើញថា៖ជំងឺរបស់អ្នកជំងឺគឺធ្ងន់ធ្ងរ ណាស់ប្រសិនជា    មិនវះកាត់ អ្នកជំងឺនឹងស្លាប់។ខ្ញុំបាន​ដំណើរការវះកាត់ដោយមានការ ជួយឧបត្ថម្ភរបស់ជន២នាក់ទៀត។ខ្ញុំទទួលជោគជ័យក្រោយរយះពេល២ម៉ោង វះកាត់។ឥឡូវនេះ អ្នកជំងឺបាន​មានសុខភាពល្អនិងអាចលេងកីឡាឡើងវិញ “។ ក្នុងរយះពេល៣ឆ្នាំប្រកបការងារនៅ​កោះនេះវេជ្ជ​បណ្ឌិតTran Dinh Dungទទួលបាន​ជំនឿ ជាក់ការគោរពរាប់អានរបស់កងទ័ពនិងអ្នកឃុំ Tho Chau។រសៀលណាក៍ដូចជារសៀល ណាដែរគ្រួសារលោកស្រី Nguyen Thi My Hiep ដែលក្នុងនោះមានTran Minh Vu ជាកូន ប្រុសរបស់លោកស្រីនៅភូមិBai Ngu ឃុំ Tho Chau​សុទ្ឋតែមកសាកសួរសុខទុក្ខវេជ្ជ​បណ្ឌិត Tran Dinh Dung។លោកស្រី Hiep អោយដឹងថា៖ពេលកើតកូនជីវិ​តរបស់ទារកជួបប្រទះ នឹងគ្រោះថ្នាក់។បើសិនជាគ្មានវេជ្ជ​បណ្ឌិតTran Dinh Dungក្មេងមិនអាចរស់បានឡើយ។ លោកស្រី Hiepចែករំលែកថា៖“ ពេលនោះសម្រាលកូនតាមធម្មតាពិបាកណាស់គ្រួសារ ខ្ញុំបានសំរេចថា៖ដំណើរការវះកាត់។និង  គ្រួសារខ្ញុំមានជំនឿជាក់ទាំងស្រុងទៅលើ  វេជ្ជបណ្ឌិតTran Dinh Dung។ វេជ្ជ​បណ្ឌិតTran DinhDungនិងបណ្តាសហវិជ្ជាជីវះបានថែទាំ ខ្ញុំក្នុងអំឡុង២០ថ្ងៃ។អ្នកកោះមានការដឹងគុណជាច្រើនចំពោះ វេជ្ជ​បណ្ឌិតTran Dinh Dung “។ ​​​​​​​​​​​​​                      វេជ្ជបណ្ឌិតTran Dinh Dungនិងចៅ Tran Minh Vu (រូបថត​Internet) មនោសញ្ចេតនារបស់អ្នកកោះចំពោះវេជ្ជ​បណ្ឌិតTran Dinh Dungគឺច្រើនដល់ប៉ុន្នឹង ដោយសារពីយូរណាស់មកហើយវេជ្ជ​បណ្ឌិតTran Dinh Dungនៅចាត់ទុកការព្យាបាល ជំងឺនិងសង្រ្គោះជីវិតរបស់អ្នកជំងឺនៅកោះដាច់ស្រយាលនេះជាភរកិច្ចប្រយុទ្ឋរបស់ខ្លួន និងយុទ្ឋមិត្តនៅទីនេះ៕

More