VOV WorldVOV World
សិល្បការីនីThai Thuy Linh និងការផ្តើមគំនិត” តូរ្យ តន្រ្តី នៅមន្ទីពេទ្យ”
04/04/2013 07:55
សិល្បការីនីThai Thuy Linhជាគំរូ១ក្នុងចំណោមគំរូវ័យ​ ក្មេងវៀតណាមចំនួន១០រូបក្នុងឆ្នាំ២០១២។នាងជាម្ចាស់​ នៃ ការផ្តើមគំនិត” តូរ្យតន្រ្តី នៅមន្ទីពេទ្យ”ជាកម្មវិធីសម្បុ​ រសធម៏១ដើម្បីនាំមកក្តីសប្បាយរីករាយដល់វេជ្ជបណ្ឌិតនិង​ អ្នកជំងឺនៅមន្ទីពេទ្យជាច្រើននៅក្នុងទូទាំងប្រទេស។
សិល្បការីនីThai Thuy Linh និងការផ្តើមគំនិត” តូរ្យ តន្រ្តី   នៅមន្ទីពេទ្យ”
Vovworld- ការផ្តើមគំនិត” តូរ្យតន្រ្តី   នៅមន្ទីពេទ្យ” ចាប់បដិសន្ឋិដោយ ចៃដន់្យ។ពេលនោះ Thai Thuy Linhនិងបណ្តាមិត្តរបស់ខ្លួនទៅកាន់ មន្ទីពេទ្យជាតិរលាកដើម្បីជូនអំណោយដល់កុមារ១នាក់អាយុ៣ឆ្នាំមកពី ខែត្រ Quy Nhon  ភាគកណ្តាលវៀតណាម។Linhនិងបណ្តាមិត្តរបស់ខ្លួន បានរៀបចំរាត្រីចម្រៀងមេត្តាធម៏១ដើម្បីរៃអង្គាសប្រាក់ជួយឧបត្ថម្ភកុមារ រូបនេះនិងអ្នកជំងឺមួយចំនួនទៀតដែលទទួលបុណ្យតេតនៅមន្ទីពេទ្យ។ ក្នុងពេលលាគ្នាវេជ្ជបណ្ឌិត១នាក់បានចែករំលែកជាមួយសិល្បការីនីថា៖ លើកក្រោយគ្រាន់តែច្រៀងជូនពីរបីបទប៉ុណ្ណោះគឺបានផ្តល់មកក្តីសប្បាយ រីករាយសំរាប់យើងខ្ញុំទាំងអស់គ្នាហើយ។ពីនោះ ការផ្តើមគំនិត” តូរ្យ តន្រ្តី   នៅមន្ទីពេទ្យ”បានចាប់បដិសន្ឋិ។Thai Thuy Linhចែករំលែកថាៈ ​​​“   នាគ្រាដំ បូង ការផ្តើមគំនិតនេះត្រូវរិះគន់ជាច្រើនណាស់។ប៉ុន្តែកាន់តែ រិះគន់ខ្ញុំកាន់តែសុក្រិតគំរោងការណ៍របស់ខ្លួន។និង២ឆ្នាំក្រោយមកកម្មវិធី នេះបានចាប់បដិសន្ឋិនាខែធ្នូឆ្នាំ២០១១។តាំងពីនោះមក​ក្របខ័ណ្ឋនៃ កម្មវិធីមិនមានអ្វីផ្លាស់ប្តូរទេ“។ ​​​​​​​​​​​​​                សិល្បការីនីThai Thuy Linhខាងស្តាំ(រូបថត​Internet) សព្វថ្ងៃកម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងរយះពេល២សប្តាហ៍ម្តង។ចំពោះ Thai Thuy Linhអត្ថន័យសំខាន់នៃកម្មវិធីគឺជាការផ្តល់មកប្រសិទ្ឋភាពជាក់ ស្តែង។នោះគឺជនគ្រប់រូបស្រឡាញ់កម្មវិធីនេះ។ក្នុងរយះពេលជាង១ឆ្នាំកន្លង មកThai Thuy Linhនិងបណ្តាមត្តិសិល្បកររបស់ខ្លួនបានច្រៀងជូនមនុស្ស ជាង១ម៉ឺន៥ពាន់នាក់នៅមន្ទីពេទ្យ។វេជ្ជបណ្ឌិតចម្រុះត្រចៀកបំពង់កកណ្តាល Nguyen Van Hai អោយដឹងថា៖ “ កម្មវិធី​ តូរ្យតន្រ្តី   នៅមន្ទីពេទ្យ   ដើរតួនាទី សកម្មក្នុងការជួយព្យាបាលអ្នកជំងឺ។វាផ្តល់មកកំលាំងស្មារតីកំលាំងដើម្បី ទប់ទល់នឹងជំងឺ។ សិល្បការីនីThai Thuy Linhជាជនដំបូងឈានទៅមុខ ក្នុងការជួយវេជ្ឈបណ្ឌិតនិងអ្នកជំងឺធូស្រាលភាពតានតឹង   “។ រហូតមកដល់ពេលនេះបានមានសិល្បករសិល្បការីនីជាង២០០នាក់ បានចូលរួមកម្មវិធីនេះ។កម្មវិធីមិនត្រឹមតែផ្តល់មកអំណោយខាងស្មារតី ប៉ុណ្ណោះទេថែមទាំងអំណោយជាទឹកប្រាក់សំរាប់អ្នកជំងឺលំបាកនៅបណ្តា មន្ទីពេទ្យទៀតផង។ជនគ្រប់រូបតាំងពីវេជ្ជបណ្ឌិត បងៗសន្តិសុខរហូត​ ដល់ ទស្សនិកជនបានរៃអង្គាសប្រាក់ប្រមាណជាង៥០០លានដុងវៀត ណាមដើម្បីជួយឧបត្ថម្ភបណ្តាអ្នកជំងឺ។Thai Thuy Linhចែករំលែកថា៖ “  ចូលរួមកម្មវិធីនេះមិត្តនឹងឃើញថា៖វេជ្ជបណ្ឌិតជាច្រើននាក់បានរៃអង្គាស ប្រាក់ជួយឧបត្ថម្ភអ្នកជំងឺ។តាមរយះកម្មវិធីនេះអ្នកជំងឺជាច្រើននាក់ទទួលបាន ប្រាក់ ។គេរំជួលចិត្តណាស់      “។ ​​​​​​​​​​                         សិល្បការីនីThai Thuy Linhច្រៀងជូនអ្នកជំងឺនៅមន្ទីពេទ្យ (រូបថត​Internet) ក្នុងរយះពេលជាង១ឆ្នាំកន្លងមក​ Thai ThuyLinhនិងបណ្តាមិត្តរួមវិជ្ជាជីវះ របស់ខ្លួនបាន​មានវត្តមាននៅគ្រប់ទិសទីនៅទូទាំងប្រទេសវៀតណាម ។និងក្តីសប្បាយរីករាយក៍ដូចជាសំណើចរបស់ពួកគេនឹងជាកំលាំងចលករ សំរាប់បណ្តាសិល្បករសិល្បការីនីនេះបន្តកម្មវិធី “តូរ្យតន្រ្តី   នៅមន្ទីពេទ្យ”៕

More