Tran Trong Tuyen និងក្ដីប្រាថ្នាអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិច
23/06/2016 07:18
VOVWORLD_វិស័យពាណិជ្ជកម្មអេឡិចត្រូនិច នៅប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្នានឆ្នាំកន្លង មកនេះបានមានជំហានអភិវឌ្ឍន៍ខ្លះដែលបាន រំពឹងថានឹងកើនឡើងខ្លាំងទៅអនាគត។ ជនមួយ រូបក្នុងចំណាមជនដែលបានរួមចំណែកពង្រីក ពាណិជ្ជកម្មអេឡិចត្រូនិចនៅវៀតណាមនោះគឺ លោក Tran Trong Tuyen។ លោកជាអាជីវករវ័យ ក្មេងហើយបានបង្កើតដំណោះស្រាយសំរាប់ការលក់ ទំនិញនិងmarketing online។
VOVWORLD_វិស័យពាណិជ្ជកម្មអេឡិចត្រូនិចនៅប្រទេសវៀតណាមក្នុង រយៈពេលប៉ុន្នានឆ្នាំកន្លងមកនេះបានមានជំហានអភិវឌ្ឍន៍ខ្លះដែលបានរំពឹង ថានឹងកើនឡើងខ្លាំងទៅអនាគត។ ជនមួយរូបក្នុងចំណាមជនដែលបានរួម ចំណែកពង្រីកពាណិជ្ជកម្មអេឡិចត្រូនិចនៅវៀតណាមនោះគឺលោក Tran Trong Tuyen។ លោកជាអាជីវករវ័យក្មេងហើយបានបង្កើតដំណោះស្រាយសំរាប់ ការលក់ទំនិញនិងmarketing online។ លោក Tran Trong Tuyenកើតនាឆ្នាំ១៩៨២។ បន្ទាប់ពីសិក្សាចប់ផ្នែក បច្ចេកវិទ្យាព័ត៌មាននៅមហាវិទ្យាល័យពហុបច្ចេកទេសហាណូយនាឆ្នាំ២០០៥ លោកចូលធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយ។ នាគ្រានោះដោយចៃដន្យក្នុង គំរោងការមួយលោកទាក់ទងជាមួយគេហទំព័រពាណិជ្ជកម្ម អេឡិចត្រូនិច Alibaba.comហើយបានសង្កេតឃើញថាក្រុមហ៊ុនដែលលោកធ្វើការបានទទួល អត្ថប្រយោជន៍ដ៏ធំពីការចូលរួមសកម្មភាពនៅគេហទំព័រពាណិជ្ជកម្ម អេឡិច ត្រូនិចAlibaba.com។ តាំងពីនោះមក លោកចាប់ផ្ដើមត្រិះរិះដល់ការកសាង មូលដ្ឋានបច្ចេកវិទ្យាមួយលើវិស័យពាណិជ្ជកម្ម អេឡិចត្រូនិចដែលអាចជួយ បណ្ដាសហគ្រាសវៀតណាមលក់ទំនិញតាមបណ្ដាញអ៊ីនធើណែតប្រកបដោយ ភាពងាយស្រួល។លោក Tran Trong Tuyenបានរៀបរាប់ថា “ ក្នុងអំឡុងឆ្នាំ២០០៦ បណ្ដាក្រុនហ៊ុនខ្នាតតូចនិងមធ្យមនៅវៀត ណាមជួបការលំបាកយ៉ាងខ្លាំងក្នុងការទាញយកអត្ថប្រយោជន៏ពីបណ្ដាញ អ៊ីនធើណែត។ នៅចំពោះមុខបញ្ហានេះនិងប្រសិទ្ធិភាពនៃគេហទំព័រពាណិជ្ជកម្ម អេឡិចត្រូនិចAlibaba.com ខ្ញុំបានសិក្សាស្រាវជ្រាវនិងពង្រីកគេហទំព័រ ពាណិជ្ជកម្មដែលសមស្របនឹងទីផ្សារវៀតណាម។ ទោះបីមិនដូចគ្នា១០០% នឹងគេហទំព័រ Alibabaក្ដីតែវានឹងជួយកាត់បន្ថយរបាំងអនុវត្តន៍ពាណិជ្ជកម្ម ឲ្យចុះនៅកំរិតទាបព្រមទាំងជួយក្រុមសហគ្រាសវៀតណាមជំរុញការធ្វើអាជីវកម្ម ប្រកបដោយភាពងាយស្រួលបំផុត”។ លោក Tran Trong Tuyenនិងសហការីបានបង្កើតឡើងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា DKT ជំនាញលើវិស័យពាណិជ្ជកម្ម អេឡិចត្រូនិចដោយមានគេហទំព័រ Bizweb.vn នាឆ្នាំ២០០៨ លោក Tran Trong Tuyenនិងសហការីបានបង្កើតឡើងក្រុមហ៊ុន ភាគហ៊ុនបច្ចេកវិទ្យា DKT ជំនាញលើវិស័យពាណិជ្ជកម្ម អេឡិចត្រូនិចដោយមាន គេហទំព័រ Bizweb.vn។នេះជាគេហទំព័រជួយគូប្លង់វេបសាយសំរាប់បុគ្គលនិងក្រុម ហ៊ុនដោយការផ្គត់ផ្គង់គំរូវែបសាយដែលមានស្រាប់។ គិតរហូតមកដល់សព្វថ្ងៃនេះ Bizwebបានជួយបង្កើតគេហទំព័រពាណិជ្ជកម្មសំរាប់អង្គភាពអាជីវកម្មបាន ចំនួនជាង១ហ្មឺន៥ពាន់ លើ៣០វិស័យ។ នាសព្វថ្ងៃ Bizweb.vnកំពុងជាគ្រឹះលក់ ទំនិញតាមបណ្ដាញអ៊ីនធើណែតលើច្រើនវិស័យដោយមានអតិថិជនប្រើប្រាស់ ច្រើនបំផុតនៅវៀតណាម។ តាមលោកLe Anh Huy នាយកទទួលបន្ទុកអភិវឌ្ឍន៍ អាជីវកម្មក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Sen Do ជាអតិថិជនរបស់លោក Tran Trong Tuyenបានឲ្យដឹងថា “ វិធីធ្វើរបស់លោកTuyen គឺជួយឲ្យអតិថិជនលក់បានទំនិញច្រើន។ អតិថិជនអាចលក់ទំនិញនៅគ្រប់កន្លែង គ្រប់គេហទំព័រពាណិជ្ជកម្មអេឡិច ត្រូនិចនិងគ្រប់គេហទំព័រលក់ទំនិញ។ ខ្ញុំគិតថានេះជាការបោះជំហានមួយដ៏ ល្អប្រសើរក្នុងដំណើរពង្រីកវិស័យពាណិជ្ជកម្មអេឡិចត្រូនិចនៅវៀតណាម”។ ថ្មីៗនេះក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា DKTបានបង្កើតគេហទំព័រ ពាណិជ្ជកម្មអេឡិចត្រូនិចមួយទៀតដែលបានទាក់ទាញស្តង់ទំនិញចំនួន ៣០០០ចូលរួម។ ស្ដីពីគំរោងនៅពេលអនាគតលោកTuyen ឲ្យដឹងថា គោលដៅ នាពេលដ៍ខ្លីខាងមុខនេះគឺ Bizwebនិងពង្រីកទៅទីផ្សារដែលមានលក្ខណៈ ស្រដៀងគ្នានឹងវៀតណាមដូចជាឥណ្ឌូនេស៊ី ឬហ្វីលីពីន៕
Related








