ការប្រណាំងសេះនៅBac Ha ៖ចំណុចវប្បធម៌១ដ៍វិសេសវិសាល របស់បណ្តាជនជាតិនៅតំបន់ពាយ័ព្យ។
27/06/2014 08:39
មិនត្រឹមតែល្បីឈ្មោះដោយទេសភាពស្អាតដ៏ស្រស់ ត្រកាលរបស់ព្រៃភ្នំ និង បុប្ផាព្រូនរីកស្គុះស្គាយគ្រប់ទី កន្លែងពេលនិទាឃរដូវមកដល់ម្តងៗតែប៉ុណ្ណោះទេស្រុក Bac Haខែត្រLao Caiនៅតំបន់ពាយ័ព្យវៀតណាមត្រូវបាន ភ្ញៀវទេរសចរជិតឆ្ងាយស្គាល់ដល់ដោយការប្រណាំងសេះទៀតផង។ពិធីបុណ្យនេះ ប្រព្រឹត្តទៅនាខែមិថុនាជារៀងរាល់ឆ្នាំ។
Vovworld- ពីដើមពិធីបុណ្យប្រណាំងសេះប្រព្រឹត្តទៅនៅកន្លែងជុំវិញវាលស្រែនិង ទួលប៉ុន្តែទីត្រូវដល់គឺស្ថិតនៅវាលដី១នៅកណ្តាលទីរួមស្រុកBacHaខែត្រLao Cai។ នៅ ពេលជិតដល់ទីអ្នកជិះសេះលោតចុះដីយ៉ាងលឿនដកកាំភ្លើងបាញ់តម្រង់ទៅ លើផ្ទាំងស៊ីប៥គ្រាប់ហើយដណ្តើមយកកូនបាល់ក្រណាត់ក្រហម១ជិះសេះវិលត្រ ឡប់មកកន្លែចេញដំណើរ។អ្នកឈ្នះជាអ្នកបាញ់ចំគោលដៅច្រើនជាងគេនិងមក ដល់ទីមុនជាងគេ។ មុនការប្រណាំងសេះនៅBac Ha(រូបថតVOV)។ សព្វថ្ងៃការប្រឡងបាញ់កាំភ្លើងគ្មានក្នុងការប្រណាំងសេះនៅBac Haទៀតទេ។ការ ប្រណាំងសេះត្រូវបានរៀបចំឡើងជារបៀបវិជ្ជាជីវះនិងប្រព្រឹត្តទៅនៅវាលវង១ កន្លែងព្រមទាំងទាក់ទាញការចូលរួមរបស់អ្នកជិះសេះមកពីខែត្រផ្សេងៗទៀតដូច ជា៖Yen Bai-Ha Giang-Lai Chau- Son LaនិងDien Bien ។សេះជាសត្វ១ប្រភេទដែល បានចិញ្ចឹមក្នុងគ្រួសារនានានៅតំបន់ពាយ័ព្យវៀតណាម។ជាងនេះទៅទៀតវានៅ ជាមធ្យោបាយដឹកជញ្ជូនមានប្រសិទ្ឋិភាពខ្ពស់នៅតំបន់ព្រៃភ្នំទៀតផង។ក្នុងប៉ុន្មាន ឆ្នាំកន្លងទៅសត្វសេះនៅបានហ្វឺកហាត់ដើម្បីចូលរួមការប្រឡងទៀតផង។លោក Vang Van Tai ដែលរស់នៅនៅឃុំNa Hoi ស្រុកBac Ha ចិញ្ចឹមសេះ បានរយះពេល ៣០ឆ្នាំហើយ។តាមលោកថា៖សេះល្អសំរាប់ការប្រណាំងជាសេះឈ្មោលមាន រាងមាំមួនជើងវែងរោមទន់រលោងភ្នែករហ័សរហួន ដំណើរវែងនិងស្មើ។ លោក ចែក រំលែកថា៖“ ជើងរបស់សេះប្រណាំងគឺត្រង់ជាមួយក្រចកជើងក្រាស់។បណ្តាសេះ ប្រណាំងត្រូវចឹញ្ចឹមដ៍ល្អ។បណ្តាសេះប្រណាំងរបស់ខ្ញុំដណ្តើមបានជ័យជំនះជា ច្រើនពីព្រោះពួកវាត្រូវបានបង្វឹកដ៍ល្អ។ “ កន្លែងប្រណាំងសេះ១(រូបថតVOV)។ បណ្តាអ្នកជិះសេះក្នុងការប្រណាំងនៅBac Haជាបណ្តាកសិករនិងសេះជាសេះដឹក ជញ្ជូន។ការប្រណាំងប្រព្រឹត្តទៅជាធម្មតា។គ្មានកែបគ្មាខ្សែបង្កៀរនិងគ្មានឈ្នាន់ការ ពារជើងទេ។អ្នកជិះសេះកាន់ ខ្សែបង្កៀរបញ្ជាសេះនិងរក្សាតុល្យភាព។បងVang Van Huynh ជើងឯកក្នុងការប្រណាំងសេះឆ្នាំ២០១២និង២០១៣ចែករំលែកថា៖“ ត្រូវ អង្គុយឲ្យជាប់លើខ្នងដើម្បីបញ្ជាសេះក្នុងការប្រណាំង។គប្បីបង្អង់ល្បឿនដើម្បី ចៀសវាងការធ្លាក់និងបន្ឋូរខ្សែទុកសេះរត់លឿនក្នុងកំណាត់ផ្លូវត្រង់។ “ ឆ្នាំណាក៍ដូចជាឆ្នាំណាដែរការប្រណាំងសេះ Bac Haសុទ្ឋតែទាក់ទាញការចូលរួម របស់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសជាច្រើនកុះករ។លោកMathias Matt ភ្ញៀវទេសចរ១រូបមកពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ងរៀបរាប់ថា៖“ គួរឲ្យចាប់ចិត្ត ណាស់។ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលឃើញថា៖អ្នកតំបន់ទាំងអស់មាន វត្តមាននៅទីនេះដើម្បីទស្សនាការប្រណាំងសេះ។ មានប្រការ១ទៀតគួឲ្យទាក់ ទាញគឺពេល ជិតមកទីសេះចំនួន២ក្បាលស្រាប់តែឈប់ដើម្បីស៊ីស្មៅ។នេះជាប្រការគួរឲ្យសប្បាយ។“ ការប្រណាំងសេះនៅBac Ha បន្សល់ទុកមកនូវចំណាប់អារម្មណ៍ល្អពិបាកបំភ្លេច បានសំរាប់ភ្ញៀវទេសចរម្នាក់ៗពេលមកទស្សនា តំបន់ដីBac Haម្តងៗ៕
Related








