រឿងវិជ្ជាជីវៈរបស់អ្នកកាសែត២នាក់មានឈ្មោះភ្នំ-ទន្លេ
21/06/2014 05:24
Vovworld-រង្វាន់សារព័ត៌មានជាតិលើកទី៨ឆ្នាំ២០១៣ ជួរអ្នកកាសែតចំណុះស្ថាប័នដំណាងវិទ្យុសម្លេងវៀត ណាមនៅភាគកណ្ដាល (VOV ភាគកណ្ដាល) មានក្តី សប្បាយរីករាយដោយសារ២ឆ្នាំបន្តបន្ទាប់ដណ្ដើមបាន រង្វាន់ថ្នាក់ A ប្រភេទកាសែតផ្សាយសម្លេងជាមួយបណ្ដាអត្ថបទ ចន្លោះប្រហោង ក្នុងការគ្រប់គ្រងធនធានទឹកពីការតស៊ូដណ្ដើមទឹកនៅភាគកណ្ដាល របស់ក្រុម អ្នកនិព័ន្ធ Le Phuc, Le Hai Son និង Phan Thanh Ha។

អ្នកកាសែត Le Hai Son កំពុងធ្វើការ (VOV) Vovworld-រង្វាន់សារព័ត៌មានជាតិលើកទី៨ឆ្នាំ២០១៣ ជួរអ្នកកាសែតចំណុះស្ថាប័នដំណាងវិទ្យុសម្លេងវៀតណាមនៅភាគកណ្ដាល (VOV ភាគកណ្ដាល) មានក្តីសប្បាយរីករាយដោយសារ២ឆ្នាំបន្តបន្ទាប់ដណ្ដើមបានរង្វាន់ថ្នាក់ A ប្រភេទកាសែតផ្សាយសម្លេងជាមួយបណ្ដាអត្ថបទ ចន្លោះប្រហោងក្នុងការគ្រប់គ្រងធនធានទឹកពីការតស៊ូដណ្ដើមទឹកនៅភាគកណ្ដាល របស់ក្រុមអ្នកនិព័ន្ធ Le Phuc, Le Hai Son និង Phan Thanh Ha។ ក្នុងឱកាសរំលឹកខួបលើកទី៨៩នៃទិវា សារព័ត៌មានបដិវត្តវៀតណាម (ទី២១មិថុនា) យើងខ្ញុំសូមឧទ្ទេសនាមអំពីរឿងវិជ្ជាជីវៈរបស់អ្នកកាសែត២នាក់ដែលមានឈ្មោះផ្សំក្លាយទៅជាអក្សរ Son Ha-ភ្នំ ទន្លេ (ក៏មានន័យថាទឹកដីមាតុប្រទេស)របស់ VOV ភាគកណ្ដាល។ សម្លេងផុលផុសគួរឲ្យទាក់ទាញនេះបានក្លាយទៅជាជិតស្និទ្ធចំពោះមិត្តអ្នក ស្ដាប់នៃវិទ្យុសម្លេងវៀតណាមតាមរយៈប៉ុន្មាននាទីព័រនាការប្រកួត World Cup របស់អ្នកយកព័ត៌មាន Hai Son VOV ភាគកណ្ដាល ឥឡូវនេះកំពុងថតរូបភាពនាវា ដ៏ធំរបស់ចិនកំពុងបុកទៅលើទូកនេសាទត្រីរបស់វៀតណាម។ Video clip នេះត្រូវ បាន Hai Son អនុវត្តនៅសប្ដាហ៍ដំបូងនៃខែឧសភាកន្លងមក ក្នុងពេលបានធ្វើ ដំណើរតាមទូកនេសាទត្រីដើម្បីបំពេញភារកិច្ចនៅដំបន់សមុទ្រ Hoang Sa ជា កន្លែងដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់ក្នុង ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំប់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ អ្នកកាសែត Le Hai Son បានចែករំលែកថា៖ “គ្រានោះខ្ញុំកំពុងនៅលើទូកនេសាទត្រីនៅដំបន់សមុទ្រ Hoang Sa និងមើលទៅបណ្ដាទូកនេសាទត្រីរបស់អ្នកនេសាទភាគកណ្ដាលត្រូវនាវាចិនបុក បណ្ដាល គ្រោះថ្នាក់។ ក្នុងពេលដែលទូកតូចមួយត្រូវប្រឈមមុខជាមួយនាវាដ៏ធំនិងមិន មែនជានាវារបស់អ្នកនេសាទចិនទេ គឺជានាវាក្លែងក្លាយជានាវានេសាទត្រីដើម្បី បង្ករឿងហេតុជាមួយទូកនេសាទវៀតណាម យើងខ្ញុំភ្ញាក់ខ្លួននិងស្រែកឡើង នោះជាការព្រួយបារម្ភអំពីអាយុជីវិតរបស់អ្នកនេសាទខណៈដែលនាវាចិនបុក។” អ្នកកាសែត Phan Thanh Ha កំពុងធ្វើការនៅដំបន់ទឹកជំនន់ (VOV) នៅ VOV ភាគកណ្ដាល ប្រសិនបើដូច Hai Son មានលទ្ធភាពធ្វើការយ៉ាងលឿនជាមួយឧត្តមភាពខាងបច្ចេកវិទ្យាបច្ចេកទេសនោះ Thanh Ha មានរបៀបនិព័ន្ធកាសែតដោយយល់យ៉ាងជ្រាលជ្រៅអំពីអត្តចរិត។ ក្នុងរដូវព្យុះទឹកជំនន់ជារៀងរាល់ឆ្នាំរក្នុងពេលមានព្រឹត្តិការណ៍ក្ដៅគគុកដូចជាការដែលចិនដាក់ស្ថានីយ៍ ខួងដោយខុសច្បាប់ក្នុងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ជួរអ្នកយក ព័ត៌មាន VOV ភាគកណ្ដាលត្រៀមខ្លួនជាស្រេចចេញដំណើរ២៤ម៉ោងលើ២៤ ម៉ោង។ ថ្ងៃទី២១មិថុនាឆ្នាំនេះ គេបានឈរឈ្មោះក្នុងក្រុមអ្នកនិព័ន្ធទទួលបាន រង្វាន់ថ្នាក់ A សារព័ត៌មានជាតិឆ្នាំ២០១៣ ជាមួយវណ្ណកម្ម ចន្លោះប្រហោងក្នុងការ គ្រប់គ្រងធនធានទឹកពីការតស៊ូដណ្ដើមទឹកនៅភាគកណ្ដាល។ ស្ដីអំពីឥទ្ធិពល សង្គមរបស់បណ្ដាបទយកការណ៍ស៊ើបអង្កេតនេះ អ្នកកាសែត Phan Thanh Ha បានឲ្យដឹងថា៖ “ក្នុងប៉ុន្មានឆ្នាំកន្លងមកនៅបណ្ដាខេត្តភាគកណ្ដាល ការដណ្ដើមប្រភពទឹករវាងវារីអគ្គិសនីនិងតម្រូវការរបស់ជីវភាពរស់នៅផ្សេងៗដូចជាទឹកប្រើប្រាស់ផលិតកម្មរវាងបណ្ដាដំបន់បានប្រព្រឹត្តទៅយ៉ាងក្តៅគគុក ពិសេសគឺរដូវប្រាំង។ ក្នុងដំណើរការស្វែងយល់ការពិតអំពីបញ្ហានេះ យើងខ្ញុំបានរកឃើញថា កត្តាធម្មជាតិគឺជាខឿននៃបាតុភូតនិងមនុស្សបានបណ្ដាលឡើងស្ថានភាពខ្វះទឹក។” ស្ដីអំពីសហការី២នាក់របស់ខ្លួន អ្នកកាសែត Minh Hoa ជាអ្នកដែលធ្វើការក្នុងរយៈពេល១៥ឆ្នាំជាមួយគេបានឲ្យដឹងថា៖ “ខ្ញុំឃើញថា សហការីពីរនាក់ Hai Son និង Thanh Ha មានការទទួលខុសត្រូវចំពោះការងារខ្ពស់។ ចំពោះ Hai Son គាត់ជាអ្នកយកព័ត៌មានមួយរូបក្នុងចំណោមអ្នកយកព័ត៌មានដំបូងចេញទៅដំបន់សមុទ្រ Hoang Sa ដោយទូកនេសាទត្រីដើម្បីឆ្លុះបញ្ចាំងការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់ក្នុងដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ វៀតណាម។ ពេលត្រឡប់មកវិញ លោកបាននិពន្ធបទសសេររូបថតនិងខ្សែភាពយន្តដ៏ថ្លៃថ្លាដើម្បីផ្ដល់ឲ្យទស្សនិកជនទូទាំងប្រទេសបានឃើញ។ ចំពោះ Thanh Ha ប្តីប្រពន្ធទាំងពីរនាក់ធ្វើការនៅស្ថាប័នរួម ពេលមានព្យុះទឹកជំនន់ត្រូវ ទៅធ្វើ ត្រូវផ្ញើរកូនឲ្យលោកតាលោកយាយមើល។” បណ្ដាអ្នកយកព័ត៌មាន VOV ភាគកណ្ដាលមិនត្រឹមតែ Hai Son និង Thanh Ha ប៉ុណ្ណោះទេ ជានិច្ចកាលត្រៀមជាស្រេចមានវត្តមានដើម្បីឆ្លើយតបនឹងតម្រូវការ ព័ត៌មានពហុមធ្យោបាយរបស់វិទ្យុសម្លេងវៀតណាមដែលមិត្តអ្នកស្ដាប់ទាមទារ គ្រប់ពេលវេលា៕
Related








