VOV WorldVOV World
“ សហការី “ខ្សែភាពយន្តពិសេសក្នុងឆ្នាំមិត្តភាព វៀតណាមជប៉ុន។
28/09/2013 05:46
ថ្ងៃទី២៩កញ្ញាខ្សែភាពយន្ត“ សហការី “ត្រូវបានបញ្ចាំង ជាផ្លូវការលើកាណាល់ទូរទស្សន៍វៀតណាមនិងកាណាល់ ទូរទស្សន៍ជប៉ុន(TBS)ក្នុងឱកាសរំលឹកខួបលើកទី៤០នៃ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ខ្សែភាព យន្តស្តីពីចំណងមិត្តភាពដ៍ខ្ពង់ខ្ពស់រវាងបញ្ញាវ័ន្តស្នេហាជាតិវៀតណាម​ Phan Boi Chau ជាមួយវេជ្ជបណ្ឌិតជប៉ុនSakitaro Asahaមុននេះជាង១០០ឆ្នាំ។ខ្សែភាពយន្តមិនត្រឹមតែ ទទួលបានគុណភាពខ្ពស់ខាងខ្លឹមសារ សិល្បះប៉ុណ្ណោះទេថែមទាំងសមស្របទៅនឹង វប្បធម៌ចំណង់ចូលចិត្តរបស់ទស្សនិកជននៃប្រទេសទាំង២ទៀតផង។
“  សហការី    “ខ្សែភាពយន្តពិសេសក្នុងឆ្នាំមិត្តភាព វៀតណាមជប៉ុន។
Vovworld-ខ្សែភាពយន្ត“  សហការី    “ជារឿងនិទាន១ដែលបង្កើតឡើងវិញនូវ អតីតកាលនិងបច្ចុប្បន្នកាលតាមរយះការជួបចៃដន្យរវាងបណ្តាមិត្តវៀតណាម និងជប៉ុន។ Tetsuya Suzuki ជាអាជីវករជប៉ុន១នាក់ដែលមកកាន់វៀតណាម ស្វែងរកឱកាសសហប្រតិបត្តិការនិងធ្វើអាជីកម្មនៅវៀតណាម។ក្រុមហ៊ុនរបស់ បងមានគំរោងការណ៍សំខាន់ជាមួយ​ក្រុមហ៊ុនកាត់ដេរA Chau(ទីក្រុងហាណូយ) ដោយលោក Nguyen Thanh Nam ជានាយក។ក្នុងការជួបចរចារជាមួយ លោក Nguyen Thanh Nam  អាជីវករ Tetsuya Suzuki ងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសំណើរ គឺស្វែងរកបណ្តារូបថតទាក់ទិនដល់ បញ្ញាវ័ន្តស្នេហាជាតិវៀតណាម​ Phan Boi Chau ដែលទៅកាន់ជប៉ុនស្វែងរកផ្លូវសង្គោះជាតិមុននេះជាង១០០ឆ្នាំ។បងTetsuyaបាន លៃទុកពេលវេលាស្វែងរកនិងរកឃើញរឿងនិទានទាក់ទិនដល់ចំណងមិត្តដ៍ខ្ពង់ខ្ពស់ រវាង បញ្ញាវ័ន្តPhan Boi Chau ជាមួយវេជ្ជបណ្ឌិតជប៉ុនSakitaro Asaha។លោកJun Muto  អ្នកបញ្ជាទូទៅនៃខ្សែភាពយន្ត”សហការី      “អោយដឹងថា៖  ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងអំពី និមិត្តរូប បញ្ញាវ័ន្តស្នេហាជាតិវៀតណាម​ Phan Boi Chauដែលបានបូជាអ្វីៗទាំងអស់ ដើម្បីសង្រ្គោះប្រទេសជាតិរួចផុតពីភាពត្រួតត្រារបស់អាណានិគមនិយមបារាំងនិង បំផុសឡើងចលនាបដិវត្តន៍ដោយអំពាវនាវអោយយុវជនវៀតណាមទៅសិក្សារៀន សូត្រនៅជប៉ុន។ ដោយហេតុនេះ​ខ្ញុំបានប្រមូលអស់ពីកំលាំងកាយចិត្តទៅលើខ្សែភាព យន្តនេះ។ខ្ញុំមានបំណងថា៖ ខ្សែភាពយន្តនេះ នឹងមកដល់ជនវៀតណាមនិងជប៉ុន ទាំងឡាយសំរាប់ប្រជាជននៃប្រទេសទាំង២អាចយល់បន្ថែមអំពីទំនាក់ទំនងមនោ សញ្ចេតេនារវាងវៀតណាមជាមួយជប៉ុន។  ​​​​​​​​​​​​​            ​                   បន្តាតួឯកកុនក្នុងខ្សែភាពយន្ត“  សហការី  “(រូបថត​VNA) ខ្សែភាពយន្ត“  សហការី  “ដោយមានការចូលរួមរបស់តួអង្គវៀតណាមនិងជប៉ុនជាច្រើន កុះករត្រូវបានថតនៅកន្លែងនានានៅវៀតណាមនិងជប៉ុន។Huynh Dong(ជនជាតិវៀត ណាម)ដែលសំដែងជាតួអង្គPhan Boi ChauនិងនាយកNguyen Thanh Namចែករំលែកថា៖        ខ្ញុំជាជន១នាក់នៃជំនាន់ក្រោយដែលបន្តជំហានរបស់ជីដូនជីតា  បន្តពូនជ្រុំឲ្យទំនាក់ ទំនងដ៍ល្អប្រសើរដែល បញ្ញាវ័ន្តPhan Boi Chauបានបង្កើតឡើងមុននេះ។ខ្ញុំមានបំណង ថា៖តាមរយះខ្សែភាពយន្តនេះទំនាក់ទំនងរវាងប្រទេស យើងទាំង២វៀតណមជប៉ុននឹង អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ។ ​​​​​​​​​​​​​​​​​​​                    រូបថត​VNA ជាពិសសេស  Noriyuki Higashiyama ជាតួអង្គ  ល្បីឈ្មោះ១នាក់របស់ជប៉ុនបានសំដែង ជាតួអង្គវេជបណ្ដិតSakitaro Asahaនិង អាជីវករ Tetsuya Suzuki  ។បងបានសំដែងក្តី រំភើបចិត្តដោយបានចូលរួមជាមួយ តួអង្គ  វៀតណាមនិងបាន​មកដល់រម្មណីយដ្ឋាន ដ៍ល្អឆើតឆាយរបស់វៀតណាមដើម្បីថតភាពយន្ត។បងរៀបរាប់ថា៖ខ្ញុំពុំទានដឹងរឿង និទានមុននេះ១០០ឆ្នាំននៅឡើយ។ក្នុងឱកាសរំលឹកខួបលើកទិ៤០នៃទិវាបង្កើត ទំនាក់ទំនងវៀតណាមជប៉ុនខ្ញុំមានកិត្តិយសចូលរួមខ្សែភាពយន្តសហការីនេះ។នេះជា ខ្សែភាពយន្តប្រវត្តិសាស្រ្តស្តីពី  មនោសញ្ចេតនារវាងប្រទេសទាំង២វៀតណាមជប៉ុនមុន នេះ ជាង១០០ឆ្នាំ។    ខ្សែភាពយន្តជាការដូរ១ដ៍មានអត្ថន័យនិងជានិមិត្តរូបសំរាប់ទំនាក់ទំនងមិត្តភាពរវាង ប្រទេសទាំង២វៀតណាមជប៉ុន៕

More