VOV WorldVOV World
ពិធីបុណ្យ Halloween នៅមហាវិទ្យាល័យ FPT Arena Multimedia
04/11/2013 09:12
Vovworld-Halloween ជាទិវាបុណ្យ ប្រពៃណីរបស់លោកខាងលិច ដែល ត្រូវ​បានរៀបចំឡើងនារាត្រីថ្ងៃទី៣១ តុលាជាប្រចាំឆ្នាំ។ ក្នុងច្រើនឆ្នាំកន្លង មក ពិធីបុណ្យ Halloween បានផ្សាយ ចូលមកវៀតណាមនិងក្លាយទៅជា រាត្រីបុណ្យផុលផុសគួរឲ្យ​ទាក់​ទាញ ចំពោះមជ្ឈដ្ឋានជនវ័យក្មេងវៀត ណាម។ ពិធីបុណ្យនេះមិនត្រឹមតែជា ឱកាស​ដើម្បីគេតែងខ្លួនក្នុងសម្លៀក បំពាក់ចំឡែកនិងលេងសប្បាយ ប៉ុណ្ណោះទេ ថែមទាំង​ជួយជនគ្រប់រូប ខិតចូលជិតគ្នាជាង។
ពិធីបុណ្យ Halloween  នៅមហាវិទ្យាល័យ FPT Arena Multimedia
លោកស្រី Tran Thi Xuan និងកូនស្រីក្នុងពិធីបុណ្យ Halloween (VOV)         Vovworld-Halloween ជាទិវាបុណ្យប្រពៃណីរបស់លោកខាងលិច ដែលត្រូវ​បានរៀបចំឡើងនារាត្រីថ្ងៃទី៣១តុលាជាប្រចាំឆ្នាំ។ ក្នុងច្រើនឆ្នាំកន្លងមក ពិធី បុណ្យ Halloween បានផ្សាយចូលមកវៀតណាមនិងក្លាយទៅជារាត្រីបុណ្យផុល ផុសគួរឲ្យ​ទាក់​ទាញចំពោះមជ្ឈដ្ឋានជនវ័យក្មេងវៀតណាម។ ពិធីបុណ្យនេះមិន ត្រឹមតែជាឱកាស​ដើម្បីគេតែងខ្លួនក្នុងសម្លៀកបំពាក់ចំឡែកនិងលេងសប្បាយ ប៉ុណ្ណោះទេ ថែមទាំង​ជួយជនគ្រប់រូបខិតចូលជិតគ្នាជាង។ ក្នុងនាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ តាមសំណូមពររបស់មិត្តសំណាងពីភ្នំពេញកម្ពុជា យើងខ្ញុំសូមឧទ្ទេសនាមជាមួយលោកអ្នកនាងអំពីបរិយាកាសពិធីបុណ្យ Halloween ដ៏ផុលផុសក្នុងកម្មវិធី Ghost by night នៅ​មហាវិទ្យាល័យ FPT Arena Multimedia ទីក្រុងហាណូយវៀតណាម។         Ghost by night ជាកម្មវិធីបុណ្យ Halloween របស់និស្សិតនៅ​មហាវិទ្យាល័យ FPT  Arena Multimedia រៀបចំឡើង។ នៅទីនេះប្រមូលផ្ដុំដោយ បណ្ដាមិត្តវ័យក្មេងសុទ្ធ តែ​មានចំណូល​ចិត្ត​ជាមួយរាត្រីទើបនឹងមានវត្តមាននេះ។ តាំងពីពេលព្រឹកព្រលឹម  មិត្តនិស្សិត​ជាច្រើន​នាក់របស់មហាវិទ្យាល័យបានប្រមូលផ្ដុំដើម្បីតុបតែង ត្រៀម រៀបចំអាគ៌ា​ខ្មោចសមរាប់បំរើឲ្យរាត្រីបុណ្យ។ បងស្រី Dinh Thi Tuyet Trinh ទទួល បន្ទុកកិច្ចការ​និស្សិត​មហាវិទ្យាល័យ FPT Arena Multimedia បានឲ្យដឹងថា៖         “ក្នុងពេលធ្វើកម្មវិធីនេះ យើងខ្ញុំក៏បានស្រាវជ្រាវបណ្ដាខ្សែភាពយន្តនិងរឿង​ខ្មោចបីសាច់ដើម្បីធ្វើ។ នៅទីនេះមានអាគ៌ាខ្មោចដើម្បីសាកល្បងទឹកចិត្តក្លាហាន​ របស់បណ្ដាមិត្ត។​ ក្នុងអាគ៌ាខ្មោចនោះ និស្សិតយើងខ្ញុំទាំងអស់បានជួយកិច្ចការ រៀបចំ​ជាមួយមហាវិទ្យាល័យដោយម្នាក់ៗធ្វើអស់ពីកំលាំងកាយ។”         ក្រៅពីអាគ៌ាខ្មោចនោះ បណ្ដាមិត្តនិស្សិតក៏បានរៀបចំឆាកល្ខោនមួយ​ដោយ មាន​ល្បែងកំសាន្តជាច្រើន តូរតន្ត្រីនិងបង្ហាញសម្លៀកបំពាក់ខ្មោចបីសាច់។​ បណ្ដា​និស្សិតបានតុបតែងមុខដ៏ចំឡែកណាស់។ មិត្ត Le Thi Thuy Dung និស្សិតឆ្នាំទី៣​ មហាវិទ្យាល័យ FPT Arena Multimedia បានឲ្យដឹងថា៖         “យើងខ្ញុំបានធ្វើជំរុំមួយយកការផ្ដើមគំនិតគឺ huli jing។ បណ្ដាមិត្តស្រីនៅទី​នេះ​ ត្រូវបានគូរមុខ ពាក់កន្ទុយនិងត្រជៀកដូចជា huli jing។ ទន្ទឹមនឹងនោះ យើងខ្ញុំមាន ការបង្ហាញម៉ូតអំពី Huli jing។ យើងខ្ញុំបំរើការគូរមុខទៀត និងទាក់​ទាញ​បានមិត្ត និស្សិតជាច្រើនណាស់។”         ចូលរួមរាត្រីបុណ្យមិនត្រឹមតែមានមិត្តនិស្សិតប៉ុណ្ណោះទេ ថែមទាំងមានឪពុក​ ម្ដាយ​និស្សិតទៀតផង។ គេបានរួមចំណែកដើម្បីបណ្ដាមិត្តមានរាត្រីបុណ្យ​សប្បាយ​រីករាយយ៉ាងkjrSlEg។ គេបានជួយឲ្យបណ្ដាមិត្តវ័យក្មេងមានមុខ​ចំឡែកវិសេស វិសាលនិងពោពេញទៅដោយអត្តចរិត Halloween។ លោកស្រី Tran Thi Xuan ម្ដាយ និស្សិតមួយរូបបានឲ្យដឹងថា​៖         “រហូតក្នុងជីវិតខ្ញុំជិត៦០ឆ្នាំមកហើយដែលទើបនឹងបានចូលរួម Halloween ពីព្រោះខ្ញុំជាម្ដាយនិស្សិត។ កម្មវិធីសប្បាយរីករាយណាស់។ ពីព្រោះនេះជាទី​លាន​លេងកំសាន្តស្អាតស្អំសំរាប់យុវជនកុមារជំទង់។ ប្រការនោះសំខាន់ណាស់។”         ក្នុងនិន្ននាការសមាហរណកម្មរបស់ប្រទេសជាតិ បណ្ដាពិធីបុណ្យដូច្នេះជា​និច្ចកាលជាទីលានលេងកំសាន្តមួយដើម្បីនិស្សិតលេងសប្បាយផង ជួប​ប្រាស្រ័យ ស្វែងយល់វប្បធម៍ប្រទេសនានានិងរៀនភាសាបរទេសផង។ ទន្ទឹមនឹងនោះ ក៏ជា​ឱកាសដើម្បីបណ្ដាមិត្តលើកកំពស់ការយល់ដឹងការទទួលខុសត្រូវជាមួយសហគមន៍ តាមរយៈនោះកសាងចរិតលក្ខណៈមនុស្សសាស្ត្រមេត្តាធម៍។ មិត្តសំណាងនិងមិត្តអ្នកស្ដាប់ជាទីមេត្រី! សង្ឃឹមថា មិត្តពេញចិត្តជាមួយ​ព័ត៏មាន​​​​ ពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេស វិទ្យុសំលេងវៀតណាម​លេខ៤៥​ Ba Trieu Ha​Noi ឬEmail:​VOV5​khmer@yahoo.com.vn។ ព័ត៏មានទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Website​www.vovworld.vn៕