ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិ Ha Nhi នៅខេត្ត Dien Bien
16/12/2013 09:19
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសំលេង វៀតណាមទទួលបានសំបុត្រនិងទូរសព្ទ ចំនួន១៩១របស់មិត្តអ្នកស្តាប់មកពីប្រទេស និងដំបន់ដែនដីចំនួន៣៦លើសកលលោក ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេល នេះយើងខ្ញុំសូមឧទ្ទេសនាមជាមួយលោក អ្នកនាងអំពីពិធីបុណ្យចូលឆ្នាំប្រពៃណី របស់ជនរួមជាតិ Ha Nhi នៅឃុំ Sen Thuong ស្រុក Muong Nhe ខេត្ត Dien Bien ដំបន់ ពាយ័ព្យវៀតណាម។

ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិ Ha Nhi (dilichao.com) VOV-បុណ្យចូលឆ្នាំថ្មីរឺដែលហៅថាបុណ្យតេតប្រពៃណីរបស់ជនរួមជាតិជាជន ជាតិ Ha Nhi ត្រូវបានហៅថា Ho Su Cha។ ជនរួមជាតិជាជនជាតិ Ha Nhi នៅឃុំ Sen Thuong ស្រុក Muong Nhe ខេត្ត Dien Bien បានប្រារព្ធពិធី៣ថ្ងៃក្នុងខែធ្នូ ជាពេល ដែលរដូវប្រមូលផលបានរួចរាល់ ដើម្បីរៀបចំបុណ្យតេត។ ជនរួមជាតិជាជនជាតិ Ha Nhi ឆ្នាំនេះបានប្រារព្ធពិធីបុណ្យតេតនាថ្ងៃទី១៦ធ្នូ។ គ្រួសារជាង១០០គ្រួក្នុងឃុំ ជាប់រវល់ត្រៀមរៀបចំឲ្យបុណ្យតេតធំបំផុតក្នុងឆ្នាំ។ នាពេលព្រលឹមថ្ងៃបុណ្យតេត នារី Ha Nhi ភ្ញាក់ពីដំណេកដើម្បីធ្វើនំអាយ។ នេះ ជាប្រភេទនំប្រពៃណីដែលជនជាតិ Ha Nhi ធ្វើដើម្បីសែននាថ្ងៃដើមឆ្នាំ។ លោក Toan Po Sinh ប្រធានសមាគមកសិករឃុំ Sen Thuong បានឲ្យដឹងថា៖ “តាមទំនៀមទំលាប់ក្នុងបុណ្យតេត Ha Nhi របស់យើងខ្ញុំក្នុងពេលព្រឹកព្រលឹម បងប្អូននារីបានធ្វើនំអាយ។ មុនពេលចាក់ជ្រូកត្រូវពិសារមុន។ មនុស្សម្នាក់ៗ ក្នុងគ្រួសារត្រូវពិសារនុំ។ នំអាយដើម្បីធ្វើ ly (ធ្វើសែន)។ ក្រោយពេលធ្វើ ly រួច រាល់ បណ្ដាសមាជិកក្នុងគ្រួសារទើបបានពិសារ។” ក្រោយរយៈពេលកន្លះម៉ោង ស្ពកតូចមួយដើម្បីសែនជីដូនជីតាក្នុងពេលព្រះអាទិត្យរះជាលើកដំបូងក្នុងឆ្នាំថ្មីត្រូវបានរៀបចំរួចរាល់។ នារីបានយកនំឡើង ផ្ទះធំ។ នៅផ្ទះធំបុរសជាមេគ្រួសារបានរងចាំជាស្រេចដើម្បីរួមគ្នាយកស្ពកសែន មកតុសក្ការបូជាជីដូនជីតា។ តាមប្រពៃណីដ៏យូរលង់មក តុធ្វើសក្ការបូជារបស់ជនរួមជាតិជាជនជាតិ Ha Nhi ត្រូវបានដាក់ក្នុងបន្ទប់ដេករបស់ម្ចាស់ផ្ទះ។ ក្រោយពេលត្រៀមរៀបចំរួចរាល់ជន រួមជាតិជាជនជាតិ Ha Nhi បានចាប់ផ្ដើមសែនព្រែន។ ម្ចាស់ផ្ទះក្រោយពេលបួង សួងយកនុំនិងល្ងលាយជាមួយអំបិលដាក់នៅជ្រុងតុសក្ការបូជានៅដើមគ្រែ។ពិធី ការនិមិត្តរូបនេះសម្ដែងការគោរពរាប់អានរបស់កូនចៅចំពោះជីដូនជីតា។ លោក Toan Po Sinh បានឲ្យដឹងទៀតថា៖ “កាលពីមុនចាស់ៗបានរៀបចំរយៈពេល៧ថ្ងៃ។ ឥឡូវនេះដោយសារលក្ខណ កូនចៅទៅរៀនសូត្រនិងបងប្អូនមួយចំនួនទៅរកស៊ីឆ្ងាយ ដូច្នេះរៀបចំរយៈពេល ៣ថ្ងៃតែប៉ុណ្ណោះទេ។ គ្រួសារនីមួយៗបានចាក់ជ្រូក១ក្បាល អញ្ចើញបងប្អូនអ្នក ជិតខាងមកលេង។ នាពេលរាត្រីក៏រៀបចំច្រៀងរាំរបាំ xoe ដោយឡែករបស់ជន ជាតិ Ha Nhi ផងដែរ។” ដល់ពេលថ្ងៃត្រង់ ស្ពុកបាយសែនឆ្នាំថ្មីមានសាច់មួយចាន បាយមួយចាន ស្រា មួយកែវ តែមួយកែវនិងទឹកមួយកែវត្រូវបានដាក់លើតុសក្ការបូជាជីដូនជីតា ត្រូវបានជនរួមជាតិជាជនជាតិ Ha Nhi ដំណើរការដ៏ពិសិទ្ធិនិងគោរពរាប់អាន។ ក្នុង ពេលនោះ ភ្ញៀវនៅគ្រប់ទិសទីបានហូរមកឃុំដើម្បីជូនពរឆ្នាំថ្មី។ ជនគ្រប់រូបបាន ជូនពរគ្នា a tha pi po ជូនពរសុខភាពចំពោះជនរួមជាតិជាជនជាតិ Ha Nhi ស្មោះ ត្រង់រាក់ទាក់ជាមួយភ្ញៀវ។ មិត្តលីហេងនិងមិត្តអ្នកស្ដាប់ជាទីមេត្រី! សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៌មាន ពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តា មិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារ បរទេសវិទ្យុសំលេងវៀតណាមលេខ៤៥ Ba Trieu HaNoi ឬEmail:VOV5khmer@ yahoo.com.vn។ ព័ត៌មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Website www.vovworld.vn៕
Related








