ឆ្លើយសំណួរមួយចំនួនរបស់មិត្ត អ្នាកស្តាប់
23/09/2013 09:56
(VOVworld) - ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំនឹង ឆ្លើយសំណួរមួយចំនួនរបស់មិត្ត អ្នាកស្តាប់ដែលបានផ្ញើមកកម្មវិធី។

កម្មវិធីផ្សាយជាភាសារខ្មែរនៃកណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេង វៀតណាមមានសេចក្តីសប្បាយរីករាយដោយបានជួបសំណេះសំណាល ជាមួយមិត្តអ្នកស្តាប់ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ។ ក៏ក្នុង សប្តាហ៍កន្លងទៅ យើងខ្ញុំទទួលបានទូរស័ព្ទរបស់លោក Nguyen Van Den មកទីខេត្ត Dong Nai (ភាគខាងត្បូង វៀតណាម)។ សូមអរគុណអស់លោក ដែលបានលៃទុកមនោសញ្ចេតនាជាច្រើនសំរាប់កម្មវិធី។ ក្នុងនាទីប្រអប់ សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំនឹងឆ្លើយសំណួរមួយចំនួនរបស់ លោកអ្នកនាងដែលបានផ្ញើមកកម្មវិធី។ ជាបថម យើងខ្ញុំនឹងឆ្លើយសំណួរអំពីបុណ្យព្រះច័ន្ធពេញបរមីនៅវៀតណាម របស់មិត្ត ឃេង សុខ លីន - និស្សិតកម្ពុជាមួយនាក់ដែលកំពុងរៀនសុទ្រនៅ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រទី ក្រុងហាណូយ។ អំពីបុណ្យព្រះច័ន្ធពេញបរមីនៅវៀតណាម (Image: baodientu.chinhphu.vn) មិត្ត ឃេង សុខ លីន ជាទីមេត្រី! ចំពោះប្រជាជនវៀតណាម និយាយដោយឡែក និងប្រជាជននៅបណ្ដាប្រទេស អាស៊ី និយាយរួម ខែកញ្ញាគឺជាខែមួយដែលមានពិធីបុណ្យសំខាន់ក្នុងឆ្នាំគឺបុណ្យ ព្រះច័ន្ធពេញបរមី។ បុណ្យព្រះច័ន្ធពេញបរមៃប្រព្រឹត្តទៅនាពាក់កណ្ដាលខែ ទី ៨ តាមច័ន្ធគតិ ហើយត្រូវបានចាត់ទុកគឺជាពិធីបុណ្យសំរាប់កុមារ។ ក្នុងសប្តាហ៍ កន្លងមក សកម្មភាពទទួលបុណ្យព្រះច័ន្ធពេញបរមីជាច្រើនត្រូវបានរៀបចំឡើង ដ៏អ៊ូរអរនៅរដ្ឋធានីហាណួយ ដូចជា ៖ ការប្រឡងធ្វើ “ស្ពកនំនែកផ្លែឈើ រវាង បណ្ដាខ័ណ្ឌ ឬ កម្មវិធីសិល្បៈសំរាប់កុម៉ារ ។ល។ ជាពិសេស ក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានផ្ញើសារទូរលេខអប់អរសាទរ ដល់កុមារទាំងអស់ក្នុងទូទាំងប្រទេស។ ក្នុងឱកាសនេះ ប្រដាប់លេងកំសាន ប្រជាប្រិយ៍ ដូចជា ចង្កៀងភ្លើងគោម របាំងមុខក្រដាស់ ជាដើម ជានិច្ចកាល ការជ្រើសរើសដំបូងរបស់ឪពុកម្តាយសំរាប់កូនក្មេង។ លោកស្រី Phan Thanh Nhai នៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយបានចែករំលែកថា៖
Related








