ទីកន្លែងសុបិនក្លាយទៅជាការពិត
30/09/2013 09:31
(VOV World)_ចំពោះនិស្សិតម្នាក់ៗដែល ត្រូវរស់នៅ ឆ្ងាយពីគ្រួសារ ឆ្ងាយពីស្រុក កំណើត មនោសញ្ជេតនាគ្រួសារជានិច្ច កាល ជាកម្លាំងចលករដែលជួយប្អូនអាច ឆ្លងកាត់រាល់ការលំបាកការសាកល្បងថ្មី។ កម្មវិធីទទួលកូនចិញ្ជឹមចំពោះនិស្សិតកម្ពុ ជាបំផុសឡើង ដោយសមាគមមិត្តភាព វៀតណាម-កម្ពុជា បំផុសឡើង ជាសកម្ម ភាព១ដូច្នេះ ដើម្បីអនុវត្តបេសកកម្មនេះ។

(VOV World)_ចំពោះនិស្សិតម្នាក់ៗដែលត្រូវរស់នៅឆ្ងាយពីគ្រួសារ ឆ្ងាយពីស្រុក កំណើត មនោសញ្ជេតនាគ្រួសារជានិច្ចកាល ជាកម្លាំងចលករដែលជួយប្អូនអាច ឆ្លងកាត់រាល់ការលំបាក ការសាកល្បងថ្មី។ នៅប្រទេសក្រៅ គេត្រូវការការជួយ ឧបត្ថម្ភ សេចក្ដីស្រឡាញ់ និងការលើកទឹកចិត្ត ដើម្បីនឹងនរចិត្តអនុវត្តរាល់សុបិន របស់ខ្លួន។ កម្មវិធីទទួលកូនចិញ្ជឹមចំពោះនិស្សិតកម្ពុជាបំផុសឡើង ដោយសមាគម មិត្តភាព វៀតណាម-កម្ពុជា បំផុសឡើង ជាសកម្មភាព១ដូច្នេះ ដើម្បីអនុវត្តបេសក កម្មនេះ។ កម្មវិធីនេះបាននាំមកអោយប្អូនៗនូវគ្រួសារទី២ ស្រុកកំណើរតទី២ បណ្ដា ឪពុកទី២ អ្នកម្តាយទី២…សំរាប់ប្អូនៗ។ ពិធីបូកសរុប១ឆ្នាំអនុវត្តកម្មវិធី ជាមួយគំនិតដំបូងគឺបង្កើតស្ពានតភ្ជាប់ ដើម្បីជួយអោយប្អូនៗជានិស្សិតកម្ពុជា អាចឆ្លងកាត់ការលំបាក និងការសាកល្បងនានា ដើម្បីសម្របខ្លួនចូលក្នុងជីវភាពរស់ នៅ នៅវៀតណាម កម្មវិធីទទួលកូនចិញ្ជឹម ជានិស្សិតកម្ពុជា ទើប បង្កើតបាន១ឆ្នាំក្តី ប៉ុន្តែក៏ទទួលបានលទ្ធផលសកម្មជាច្រើន។ បញ្ញា និស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យពហុវិទ្យាហាណូយ បានចែករំលែកថា÷ ១ឆ្នាំមិនមែនជារយះពេលវែងទេ ប៉ុន្តែនេះគឺជារយះពេលពោពេញទៅដោយអនុស្សាវ រីយ៍ ដែលប្អូនមិនអាចបំភ្លេចបានឡើយ÷ “ ពេលមកលដល់វៀតណាមជាលើកដំបូង ខ្ញុំព្រួយបារម្មណ៏យ៉ាងខ្លាំងណាស់។ គ្រួសារខ្ញុំ នៅកម្ពុជានៅមានការលំបាកយ៉ាងខ្លាំងណាស់។ មកដល់វៀតណាម ខ្ញុំបាន ជួបការ លំបាកជាច្រើនណាស់ ក្នុងជីវភាពរស់នៅ ភាសាប្រើប្រាស់ និងវប្បធម៌។ ម្លេះហើយ ខ្ញុំឃើញថា÷ ខ្ញុំជួប សំណាងណាស់ ពេលដែលបានទទួលជាកូនចិញ្ជឹម។ លើកដំបូងមកដល់ជាមួយគ្រួសារ ខ្ញុំបានរំជួលចិត្តយ៉ាងខ្លាំងណាស់ ដោយសារបាន ឪពុកនិងគ្រួសារជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ដល់រូបខ្ញុំជាច្រើនណាស់។” និស្សិតកម្ពុជានៅវៀតណាម ក្នុងពេលនោះ ប្អូនបុនថា ជានិស្សិតនៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ ជា កូនធម៌ទី៣របស់លោក Nguyen Chien Thang អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅកម្ពុជាចែលរំឡែកថា÷ “ ខ្ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលមានឪពុកធម៌វៀតណាម។ពួកគាត់ប្រៀងដូចជាគ្រួសារទី២របស់ខ្ញុំ បន្ទាប់ពីគ្រួសារខ្ញុំនៅកម្ពុជា។ ទោះបីជាខ្ញុំមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីជួបជាមួយពួកគាត់ ប៉ុន្តែនៅពេលទំនេខ្ញុំចំណាយពេលវេលាយ៉ាងតិចតូចរបស់ខ្ញុំជាមួយពួកគាត់ រីករាយជាមួយពួកគាត់។ ហើយអារម្មណ៍របស់ខ្ញុំមិនអាចបំភ្លេចបានភាពស្និទ្ធស្នាលជាមួយលោកឪពូកធម៌ ម្ដាយធម៌និងគ្រួសាររបស់ពួកគាត់។វាប្រៀបដូចជារឿងព្រេងដែលបានពាំនាំខ្ញុំបានជួបជាមួយពួកគាត់នៅទីនេះ។” នេះគឺជាបណ្ដាការចែករំលែកពីដួងចិត្តរបស់បណ្ដានិស្សិតកម្ពុជាដែលកំពុងមាន បណ្ដាលោកឪពុកធម៌ អ្នកម្តាយធម៌វៀតណាម។ ក្រោយរយះពេល១ធ្វើសកម្មភាព កម្មវិធីទទួលកូនចិញ្ជឹមបានជួយឧបត្ថម្ភដល់និស្សិតចំនួន៤៩នាក់។ កម្មវិធីនេះមិន គ្រាន់ តែបង្កលក្ខណះជួយឧបត្ថម្ភប្អូនៗខាងសម្ភារះប៉ុណ្ណោះទេ ថែមទាំងជួយប្អូន បំប៉ន់បន្ថែមអត្តចរិតទៀតផង។ កម្មវិធីនេះបានជួយឧបត្ថម្ភប្អូនស្របខ្លួនចូលក្នុង ជីវភាព វប្បធម៌នៅវៀតណាម ជួយឧបត្ថម្ភប្អូនៗយល់ដឹងបន្ថែមអំពីមនោសញ្ជេត នា កក់ក្ដៅនិង យូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។ លោក Nguyen Xuan Pha អតីតអ្នកជំនាញការវៀតណាម១នាក់នៅកម្ពុជា បាន អោយដឹងថា÷ “ ខែណាដូចជាខែណាដែរ យើងខ្ញុំសុទ្ធតែបានរៀបចំជំនួបប្រាស្រ័យជា មួយក្មួយៗនៅផ្ទះ។ ពេលដែលក្មួយៗប្រឡង់ គឺយើងខ្ញុំទៅ ក្រើនរំលឹក លើកទឹកចិត្តក្មួយៗឧស្សាហ៍ព្យាយាមសិក្សា។ និងពេលដែលក្មួយឈឹ យើងខ្ញុំថែទាំដូចជាកូនចៅក្នុងគ្រួសារដែរ។ ពិសេស កូនរបស់ខ្ញុំបានចាត់ទុកបណ្ដាប្អូនៗនិស្សិតដូចជាបង ប្អូនបង្កើតរបស់ខ្លួន និងតែងតែទៅហូបចុក ដើរលេងជាមួយគ្នា។” ប្រការគួរអោយចាប់អារម្មណ៍ចំពោះកម្មវិធីនេះគឺ សកម្មភាពទាំងឡាយ នេះសុទ្ធតែបានអនុវត្តតាមស្មារតីស្ម័គចិត្ត។ តាមលោក Vu Mao ប្រធានសមា គមមិត្តភាពវៀតណាម-កម្ពុជា និងជាឪពុកធម៌របស់និស្សិតកម្ពុជា ចំនួន៤ នាក់ថា÷ នេះមិនគ្រាន់តែជាភារកិច្ចរបស់លោកនិងគ្រួសារប៉ុណ្ណោះទេ។ ទន្ទឹមនឹងនោះ លោកបានចែករំឡែកព័ត៍មានជាមួយមិត្តភ័ក្ត អ្នកមានវិជ្ជាជីវះ ដូចគ្នា ដើម្បីគេយល់ដឹងបន្ថែម និងមានសកម្មភាពជួយឧបត្ថម្ភប្អូនៗ និងចាត់ ទុកប្អូន ដូចជាកូនចៅក្នុងគ្រួសារ។ លោក Vu Mao បានអោយដឹងថា÷ “ យើងយល់ថា÷ ប្អូនៗទាំងនេះ នឹងជាខ្សែរតភ្ជាប់រវាងវៀតណាមនិង កម្ពុជា។នេះគឺជាសកម្មភាបពោពេញទៅដោយអត្ថន័យ។ ខ្ញុំជានិច្ចកាលលើក ទឹកចិត្តមនុស្សគ្រប់រូបចូលរួមដែរ។” ប៉ុន្តែ បណ្ដាគ្រួសារទទួលកូនធម៌នេះ សុទ្ធតែជាបណ្ដាគ្រួសារអតីតអ្នកជំនាញ ការ អតីតយុទ្ធជនស្ម័គចិត្តវៀតណាម ឬបណ្ដាកម្មាភិបាលនៃសមាគមមិត្តភាព វៀត ណាម ជីវភាពរស់នៅរបស់គេក៏ជួបការលំបាកជាច្រើនដែរ។ ដូច្នេះការ ផ្គត់ផ្គ ងសម្ភារះសំរាប់ប្អូនៗក៏មិនទាន់បានគ្រប់គ្រាន់ដែរ។ ប៉ុន្តែបណ្ដាកិច្ចការរបស់គេបាននាំមកនូវប្រសិទ្ធិភាពជាក់ស្ដែងជាច្រើន សំរាប់ប្អូនៗនិស្សិត។ ក្នុងចំណោមនិស្សិតចំនួន៤៩ ក្នុងកម្មវិធីទទួលកូនចិញ្ជឹមនេះ បានមាននិ ស្សិតចំនួន៦នាក់បានបញ្ចប់ការសិក្សា ហើយវិល ត្រឡប់ទៅប្រទេសវិញ បំពេញការងារ និងមាននិស្សិតចំនួន១២នាក់ បានទទួលលិខិតបញ្ជាក់និ ស្សិតពូកែ និងត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម ជូនលិខិតកោត់ សរសើរដែរ។ ប្អូនជាច្រើន ក្នុងនោះ បានមានគំរោងការបន្តសិក្សារថ្នាក់ក្រោយ ឧត្តមសិក្សារនៅវៀតណាមទៀត មិនមែនដើម្បីសំរាប់ឱកាសសិក្សារនិងជីវ ភាពរស់នៅនៅ វៀតណាមប៉ុណ្ណោះទេ គឺថែមទាំងដោយសារមនោសញ្ជេត នាសំរាប់ ឪពុកធម៌ អ្នកម្តាយធម៌ ទៀតផង៕
Related








