VOV WorldVOV World
ទំនៀម ទំលាប់លេងអក្សរក្នុងបុណ្សចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាម។
28/01/2013 07:56
ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសំលេងវៀតណាម ទទួលបានសំបុត្រ និងទូរសព្ទ ចំនួន២២៧ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន៣៨ លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយ ជាភាសាខ្មែរទទួល សំបុត្រ របស់លោក Nguyen Van Den ខែត្រ​Dong Nai​មិត្តCham pa​នៅខេត្តTay Ninhភាគខាងត្បូងវៀត ណាម​​មិត្តកញ្ញា​ បូផា​ លីសីវលីញនិងមិត្ត រតនា មកពីកម្ពុជា។តាមសំណូមពររបស់ មិត្តរតនា ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក ស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមជា មួយលោកអ្នកនាងអំពីទំនៀមទំលាប់ចំរើន ផ្ទះនិងការលេងអក្សរក្នុងបុណ្សចូលឆ្នាំថ្មីជា ប្រពៃណី(ឬបុណ្យតេត)របស់ប្រជាជនវៀត ណាម។
ទំនៀម ទំលាប់លេងអក្សរក្នុងបុណ្សចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាម។
  ​​​​​​​​​​​​​                       រូបថត​Internet                          Vovworld-នៅវៀតណាមទំលាប់ចំរើនផ្ទះក្នុងឱកាសបុណ្សចូលឆ្នាំថ្មីបានមានពី យូរណាស់មកហើយ។តាមនោះជនដែលមកជូនពរបុណ្យតេតគ្រួសារនៅនាទី ឆ្លងចូលឆ្នាំថ្មីត្រូវបានចាត់ទុកជាអ្នកចំរើនផ្ទះ។អ្នកចំរើនផ្ទះនិយាយរួមនិងភ្ញៀវ ដែលមកជូនពរឆ្នាំថ្មីនិយាយដោឡែកជានិច្ចកាលប្រសិទ្ឋិពរឲ្យម្ចាស់ផ្ទះឲ្យមាន សុខភាពល្អសុភមង្គលគ្រប់ប្រការ។ ទំនៀមទំលាប់ល្អ១ទៀតរបស់ជនវៀតណាមនៅបានរក្សានិងផ្សព្វផ្សាយនោះ គឺការលេងអក្សរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។អ្នកសរសេរសេរអក្សរ Nom(​អក្សរ វៀតណាមបុរាណ)ឬអក្សរចិនជាបណ្តាជនមានការយល់ដឹងជ្រាលជ្រៅនិងជា អ្នកអក្ខវិចិត្តសាស្រ្ត។អក្សរត្រូវបានសរសេរទៅតាមបំណងរបស់អ្នកលេងដូចជា បញ្ញា កុសល   សុភមង្គលអាយុយឺនយូរ។ល។ Trung Hieu និស្សិត១នាក់នៃ សាលាសភាបណ្ឌិតធនាគារអោដឹងថា៖” ឆ្នាំខាងមុខខ្ញុំនឹងទៅធ្វើការដោយហេតុ នេះខ្ញុំមានបំណងរកឲ្យខ្លួននូវអក្សរកិត្តិយសឬ កំណត់ទិស  ។ ក្រៅពីអត្ថន័យខាង ព្រលឹងខ្ញុំសង្ឃឹមថា៖អក្សរដែលបានព្យួរក្នុងបន្ទប់នឹងផ្តល់មកបន្ថែមកំលាំងចលករ ដើម្បីខ្ញុំខំប្រឹងប្រែងទទួលឲ្យបាននូវគោលដៅដែលបានដាក់ចេញ “។ ​​​​​​​​​​​​​                         អ្នកអក្ខវិចិត្តសាស្រ្ត១រូប(រូបថត​Internet) មិត្តរតនា និង មិត្តអ្នកស្តាប់ជាទីមេត្រី សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួលបាន សំបុត្រនិងការរួមមតិរបស់បណ្តាមិត្តសូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាម​លេខ៤៥​ Ba Trieu Ha NoiឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញ នៅទំព័រ Websitewww.vovworld.vn៕