ទំនៀមទំលាប់រៀបមង្គលការ របស់ប្រជាជនវៀតណាម
16/07/2012 07:59
Vovworld-នៅវៀតណាមជនជាតិនិមួយៗមានទំនៀម ទំលាប់រៀបមង្គលការ ដោយឡែកគ្នា។ក៏ប៉ុន្តែ ពិធីនេះ មានចំណុចរួម១នោះគឺបានចាប់ផ្តើមដោយពិធី ជួប មុខគ្នា។នេះជាជំនួបគ្នាជាលើកដំបូងរវាងគ្រួសារខាង ប្រុសនឹងគ្រួសារខាងស្រីដើម្បីស្គាល់មុខគ្នា។ក្រោយ ពីពិធីជួបមុខគ្នាគឺជាពិធីខាន់ស្លា

ស្ពកជំនូនខាន់ស្លាដែលគ្រួសារខាងប្រុសហែជូនក្រួសារខាងស្រី( Image:Internet) Vovworld-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេង វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន 138 របស់មិត្តអ្នក ស្តាប់ពីប្រទេស ចំនួន 32 លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារ ខ្មែរទទួល បានសំបុត្រនឹងទូរសព្ទចំនួន៥ពីបណ្តាមិត្ត ចាណារី សុភាព ធារីផល្លី សុធានឹង ទស្សនាវដី”ប្រជាជន”ចំនួន៣ក្បាលពីមិត្តគីមហៀង។សូមអរគុណ បណ្តាមិត្ត។ លោកអ្នកនាងជាទីមេត្រី! ពិធីទទួលកូមក្រមុំ(Image: Internet) ក្នុងសំបុត្ររបស់ខ្លួនមិត្ត ផល្លី ពីរាជធានីភ្នំពេញបានសួរអំពីទំនៀមទំលាប់ ក្នុងពិធីរៀបមង្គលការរបស់ប្រជាជនវៀតណាម។យើងខ្ញុំសូមឆ្លើយនឹងសំណួរ របស់មិត្ត។នៅវៀតណាមជនជាតិនិមួយៗមានទំនៀមទំលាប់រៀបមង្គលការ ដោយឡែកគ្នា។ក៏ប៉ុន្តែ ពិធីនេះមានចំណុចរួម១នោះគឺបានចាប់ផ្តើមដោយពិធី ជួបមុខគ្នា។នេះជាជំនួបគ្នាជាលើកដំបូងរវាងគ្រួសារខាងប្រុសនឹងគ្រួសារខាង ស្រីដើម្បីស្គាល់មុខគ្នា។ក្រោយពីពិធីជួបមុខគ្នាគឺជាពិធីខាន់ស្លា។ជំនូនដែល គ្រួសារខាងប្រុសយកជូនគ្រួសារខាងស្រីក្នុងពិធីខាន់ស្លានេះមានខាន់ស្លា តែ បារី នំអំបុក នំ Su se ស្រានឹងគ្រាប់ឈូក។ល។នៅក្នុងពិធីខាន់ស្លានេះគ្រួសារ ទាំងសង្ខាងពិគ្រោះពិភាក្សាជាផ្លូវការអំពីពិធីរៀបអាពាហ៏ពិពាហ៏ឲ្យគូស្នេហារ។ក្រោយពីពិធីខាន់ស្លា គ្រួសារខាងស្រីយកជំនូនទៅចែកចាយឲ្យក្រុមញាតិមិត្ត អ្នកជិតខាង ប្រៀបដូចជាសេចក្តីជូនដំណឹងអំពីការលើកទៅឲ្យរបស់កូនក្រមុំ។ ពេលនោះគ្រួសារខាងប្រុសនឹងទៅមើលខែថ្ងៃដើម្បីរៀបការកូន។ពីធីអាពាហ៏ ពិពាហ៏នឹងពិធីលៀងភោជនាហារតែងតែត្រូវបានធ្វើតែ១ថ្ងៃ។ពិធីលៀង ភោជ នាហារក្នុងពិធីរៀបអាពាហ៏ពិពាហ៏គឺដើម្បីអញ្ចើញក្រុមញាតិ មិត្តភ័ក្តមករួម សប្បាយនឹងក៏ជាពិធីបង្ហាញមុខរបស់កូនកំលោះក្រមុំដែរ។លោកស្រីNguyen Phuong Mai- នៅសង្កាត់ Quan Thanh អ្នកដែលទើបនឹងរៀបការកូនបានឲ្យ ដឹង ថា៖ “ពិធីលៀងភោជនាហារក្នុងពិធីរៀបអាពាហ៏ពិពាហ៏ត្រូវបានរៀបចំយ៉ាង ឧឡារឹក។គ្រួសារខាងប្រុសនឹងគ្រួសារខាងស្រីអាចរៀបចំរួមឫដាច់ដោយឡេក ពីគ្នាគឺតាមស្ថានភាពរស់នៅនឹងចំណងចំណូលចិត្តរបស់គេ។ចំពោះយើងខ្ញុំគ្រួសារយើងខ្ញុំទាំងសង្ខាងសំរេចចាត់ចែងពិធីលៀងភោជនាហាររួម។ប្រការ នេះធ្វើឲ្យគ្រួសារយើងខ្ញុំទាំងសង្ខាងផ្សារជាប់នឹងជិតស្និទជាមួយគ្នាថែមទៀត”។ ពិធីរៀបការរបស់ជនជាតិ Tay (Image: Internet) បន្ទាប់ពីថ្ងៃរៀបការគូប្តីប្រពន្ធក្មេងត្រឡប់មកគ្រួសារខាងស្រីដោយយកតាមខ្លូន នូវជំនូនដើម្បីសែនព្រេនព្រលឹងជីដូនជីតានឹងទៅសាកសួរសុខទុក្ខក្រុមញាតិ មិត្តខាងស្រី។នេះជាពិធី១ដែលមិនអាចខ្វះបានក្នុងពិធីរៀបអាពាហ៏ពិពាហ៏។ពិធីនេះមានអត្ថន័យក្រើនរំលឹកបណ្តាកូនអំពីក្រមសីលធម៏ដឹងគុណចំពោះបីតា មាតា ចាត់ទុកឪពុកម្តាយប្រពន្ធដូចជាឪពុកម្តាយខ្លួន។ លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាមិត្តពេញចិត្តចំពោះព័ត៍មានខាងលើ។ រាល់សំបុត្រ នឹងមតិរួមយោបល់សូមផ្ញើមក កម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធី ផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជា ភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo. com.vn៕
Related








