ទស្សនះសំបុត្រមិត្ត អ្នកស្តាប់
21/10/2013 09:40
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ ពេលនេះ យើងខ្ញុំនឹងឆ្លើយសំណួរ មួយចំនួនរបស់មិត្តអ្នកស្តាប់។

នាយឧត្តមសេនីយ៍ Vo Nguyen Giap (Image: VOV) ក្នុងសប្តាហ៍កន្លងទៅខ្លឹមសារស្នូលនៅក្នុងសំបុត្រ email និងទូរសព្ទជាច្រើនដែល បានផ្ញើមកកម្មវិធីផ្សាយជាភាសារខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេស វិទ្យុ សម្លេងវៀតណាមគឺសេចក្តីរំលែកទុកដ៏ជ្រាលជ្រៅចំពោះមុខមរណភាពរបស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលជានាយឧត្តមសេនីយ៍ឆ្នើមបំផុតក្នុង សតវត្សទី២០របស់ប្រជាជនវៀតណាមនិយាយដោយឡែកនិងរបស់ពិភព លោកទាំងមូលនិយាយរួម។ លោក Hean Sarann មត្តអ្នកស្តាប់នៅទូកមាសខេត្ត កំពតកម្ពុជាបានសរសេរថា៖ “ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រេលែងនៅពេលទទួល ដំណឹងមរណភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap។លោក Vo Nguyen Giap គឺជានាយឧត្តមសេនីយ៍ឆ្នើមបំផុតដែលខ្ញុំបានដឹងឮលំពីលោក។ លោកគ៏កូនសិស្ស ពូកែរបស់លោកប្រធានហូជីមិញផងដែរ។ សូមផ្ញើសេចក្តីរំលែកទុកដ៏ជ្រាលជ្រៅ បំផុតរបស់ខ្ញុំជូនដល់ក្រុមគ្រួសារនៃនាយឧត្តសេនីយ៍ Vo Nguyen Giap។ សូមថ្លែង អំណរគុណ។” លោកអ្នកនាងជាទីមេត្រី! នៅចំពោះការបាត់បង់ដ៏ធំធេងនេះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់ ដំបងកម្ពុជាបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនាយកឧត្តមសេនីយ៍ Vo Nguyen Giapដើម្បីមិត្តភ័ក្ត្រអន្តរជាតិនិងអណិកជនវៀតណាមនៅកម្ពុជាសម្តែងនូវក្តីសោក ស្តាយនិងថ្លែងអំណរគុណរបស់នាយឧត្តសេនីយ៍ចំពោះបុព្វហេតុបដិវត្តន៍នៃប្រជា ជាតិ។ សម្តែងនូវមនោសញ្ចេតនាសោកស្តាយអាឡោះអាល័យបំផុតរបស់ខ្លួន អភិបាលខេត្តបាត់ដំបង លោក ប្រាជ ចន្ទ បានអះអាងថា៖ ប្រជាជនកម្ពុជាកត់ត្រា ជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ក្នុងកិច្ចការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ក៏ដូចជាជួយឧបត្ថម្ភប្រជាជន កម្ពុជាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ រាល់ព័ត៌មានរូបថតអត្ថបទសរសេស្តីពី នាយកឧត្តមសេនីយ៍ Vo Nguyen Giap លោកអ្នកនាងអាចមើលអាននៅគេហ ទំព័ណ៌រ៖ www.vovworld.vn ឬ www.vov.vn ។ ការបង្កើតការងារធ្វើសំរាប់ជនពិការនៅវៀតណាម (Image: VOV) ក្នុងសំបុត្រផ្ញើមកកម្មវិធីរបស់យើងខ្ញុំ មិត្តអ្នកស្តាប់ ប៉ែន សុខណា មកពីកម្ពុជាបានសួរ ថា៖ការបង្កើតការងារធ្វើសំរាប់ជនពិការនៅវៀតណាមត្រូវបានអនុវត្តយ៉ាងម៉េច? មិត្ត ប៉ែន សុខណា ជាទីមេត្រ! ការបង្កើតការងារធ្វើសំរាប់ជនពិការនៅវៀតណាម ត្រូវបានយកចិត្តទុកដាក់ជាពិសេស។ ច្បាប់សំរាប់ជនពិការដែលត្រូវបានរដ្ឋសភា វៀតណាមនីតិកាលទី ១២ អនុម័ត នាខែមិថុនា ឆ្នាំ ២០១០ បានប្រែគោលមាគ៌ារ របស់បក្សទៅជាគោលនយោបាយជាលក់ស្តែងរបស់រដ្ឋវៀតណាមដែលលើកទឹក ចិត្តបណ្ដាស្ថាប័នអង្គការនិងអង្គភាពអាជីវកម្មទទួលជនពិការចូលធ្វើការងារ។ តាមតូរលេខស្ថិតិ នាបេច្ចុប្បន្ន មានជនពិការចំនួន ១៥ សែន នាក់កំពុងធ្វើការ ងារនៅមូលដ្ឋានផលិតកម្មនិងអាជីវកម្មចំនួន ៤ រយ ក្នុងទូទាំងប្រទេសវៀតណាម។ ក្រៅពីនោះ អង្គការ បុគ្គលបានមានការផ្តើមគំនិតជាច្រើន ក្នុងការបង្កើតការងារធ្វើ សំរាប់ជនពិការ ដូចជា សមាគមគាំពារជនពិការ វៀតណាម (VNAH) សមាគម មិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍វៀតណាម-បែលហ្ស៊ីក ជាដើម។ ជាពិសេស បណ្ដាផលិតផលសិប្បកម្មវិចិត្រសិល្បៈរបស់ជនពិការដែលត្រូវបាន បង្ហាញក្នុងផ្សារណាត់ម្ហូបអាហារអន្តរជាតិ Brusselle បែកហ្ស៊ីក នាដើមខែ តុលា នេះ បានទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីទស្សនិកជន។ផលិតផលទាំង ឡាយពោលខាងលើត្រូវបានផ្សព្វផ្សាយនៅស្តង់ទំនិញនៃយុទ្ធនាការ “Life is beautiful” (ជីវិតនៅតែស្រស់បំព្រង) សំដៅគាំទ្រជនពិការវៀតណាម។ លោកស្រី Nguyen Thi Minh Thu នីយការទទួលបន្ទុកការអភិវឌ្ឋន៍កម្មវិធីចំណុះអង្គការ “East Meets West” បានឲ្យដឹងថា៖ “សមាគមមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍វៀតណាម-បែលហ្ស៊ីកបាន ជួយ ឧបត្ថម្ភយើងខ្ញុំរៀបចំស្តង់ទំនិញដូចជានេះដើម្បីបង្ហាញនិងឧទ្ទេសនាម ផលិតផលរបស់ជនពិការវៀតណាម។ យើងខ្ញុំស្វែងរកទីផ្សារសំរាប់ផលិត ផលពោល ខាងលើនៅទ្វីបអឺរ៉ុប។ យើងខ្ញុំមានគោលបំណងថា៖ ជនវៀតណាម នៅអឺរ៉ុបនិងប្រជាជននៅទីនេះគាំទ្រយុទ្ធនាការ “ជីវិតនៅតែស្រស់បំព្រង” ប្រកបដោយជាក់ស្តែង បំផុត។” មិត្ត ប៉ែន សុខណា ជាទីមេត្រី! សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៌មានពោលខាង លើ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើ សំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុ សំលេងវៀតណាមលេខ ៤៥ Ba Trieu ទីក្រុង HaNoi ឬ Email: vov5khmer@yahoo.com.vn ។
Related








