fencing នឹង Wall Climbing - ផ្នែក កីឡាកំសាន្តថ្មី គួឲ្យនិយមរបស់យុវជនវៀតណាម
27/08/2012 03:13
រួមជាមួយការអភិវឌ្ឌ្យន៏នៃបណ្តាផ្នែកកីឡាកំពូល ក្នុងរយះប៉ុន្មានឆ្នាំថ្មីៗនេះមានផ្នែកកីឡាកំសាន្ត ថ្មីជាច្រើន កំពុងត្រូវបានយុវជនវៀតណាមជួយ ជ្រោមជ្រែងយ៉ាងខ្លាំងក្លាដូចជាផ្នែក Baseball Cheerleading fencing នឹង Wall Climbing ជាដើម។

Vovworld-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេង វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន 216 របស់មិត្តអ្នកស្តាប់ពីប្រទេស ចំនួន 34 លើសកលលោក។ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រ ចំនួន៥ពីលោកNguyen Van Den នៅDinh Quan –Dong Nai នឹងបណ្តាមិត្តជានិស្សិត កម្ពុជានៅវៀត ណាម។ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី លោក Nguyen Van Den សម្តែង នូវបំណងចង់ ឲ្យកម្មវិធីផ្សាយបទចម្រៀងខ្មែរជាច្រើនជាងទៀត។សូមអរគុណចំពោះ ការរួមមតិរបស់ លោក។រីឯមិត្ត រតនះ-និស្សិតកម្ពុជានៅវៀតណាមសំណូមពរកម្មវិធី ឧទ្ទេសនាមដោយ ត្រួសៗអំពីវិញ្ញាសារកីឡាថ្មីដែលបានមិត្តវ័យក្មេងវៀតណាមចូល ចិត្តចូលរូម។ រួមជាមួយការអភិវឌ្ឌ្យន៏នៃបណ្តាផ្នែកកីឡាកំពូល ក្នុងរយះប៉ុន្មានឆ្នាំថ្មីៗនេះមាន ផ្នែក កីឡាកំសាន្តថ្មីជាច្រើន កំពុងត្រូវបានយុវជនវៀតណាមជួយជ្រោមជ្រែងយ៉ាង ខ្លាំងក្លាដូចជាផ្នែក Baseball Cheerleading fencing នឹង Wall Climbing ជាដើម។ fencing ជា ផ្នែកកីឡាដែលត្រូវបានជនជាតិបារាំងផ្តើមឡើងតាំងពីសតវត្សទី១៥។សព្វថ្ងៃ ផ្នែកកីឡា នេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីរាយនាមវិញ្ញាសារប្រកួតជាផ្លូវការរបស់ ការប្រកួតកីឡា អូឡាំពិក។ផ្នែកកីឡានេះទាមទារឲ្យបណ្តាកីឡាករត្រូវផ្លាស់ទីយ៉ាង លឿនក្នុងក្របខ័ណ្ឌ កំណត់។សម្លៀកបំពាក់របស់កីឡាករ fencing ក៏ជាចំណុចគួរឲ្យ ទាក់ទាញទឹកចិត្តបណ្តា មិត្តវ័យក្មេងដែរ។ពេលចូលរួម fencing កីឡាករត្រូវបានបំពាក់ យ៉ាងគ្រប់គ្រាន់ពីខោអាវស្រោមដៃ មុខការពារ។ បង Tuan Anh សមាជិកក្លឹប fencing របស់ផ្ទះវប្បធម៏យុវជនហាណូយ បានឲ្យដឹងថា៖ “ចំពោះផ្នែកកីឡាfencing កីឡាករ អាចពង្រីកការឆ្នៃប្រឌិតរបស់ខ្លួនក្នុងគំនិតគិតគូ យុទ្ធសាស្រ្ត ទប់ទល់ដោយរហ័ស រហួន ហ្វឹកហាត់ឆ័ន្ទះនឹងទឹកចិត្តអងអាចក្លាហាន”។ ផ្នែកកីឡា១ផ្សេងទៀតដែលក៏ ទាក់ទាញមិត្តវ័យក្មេងជាច្រើននាក់ចូលរួមនោះគឺ ផ្នែកកីឡាWall Climbing។ Image: Internet Wall Climbingជាផ្នែកកីឡាប្រថុយប្រថាន នឹងត្រូវបានមិត្តវ័យ ក្មេងវៀតពណាម ចូលចិត្តពី១ថ្ងៃទៅ១ថ្ងៃ។អ្នកលេងនឹងមានឱកាសឡើងបណ្តាជញ្ជាំងភ្នំ បញ្ឈឡើង ដោយការតោងបណ្តាគន្លាក់ប្លាស្ទីចដើម្បីផ្លាស់ទីជាជំហានៗ។។នេះជាវិញ្ញាសារកីឡា ដែលមានចរិតកំសាន្តផងនឹងប្រថុយប្រថានផង។នៅវៀតណាមមានក្លឹបជាច្រើនត្រូវ បានបង្កើតឡើងដូចជាក្លឹប Vietclimb ក្លឹប Rock climbing ជាដើម ទាក់ទាញមនុស្សជា ច្រើននាក់ចូលរួមដោយរាប់ទាំងមនុស្សធំទៀតផង។ មិត្ត រតនះនឹង លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា៖មិត្តពេញចិត្តចំពោះព័ត៍មានខាងលើ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។។រាល់សំបុត្រ នឹងមតិរួមយោបល់សូមផ្ញើមកកម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5 khmer@yahoo .com.vn៕
Related








