VOV WorldVOV World
គំរោងការណ៍មេអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម
08/10/2012 09:15
Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ ផ្សាយជាភាសា បរទេស នៃ វិទ្យុសំលេង វៀតណាមទទួលបាន សំបុត្រនឹង ទូរស័ព្ទ ចំនួន​​១៧១​របស់​មិត្តអ្នក ស្តាប់មកពីប្រ ទេស​ចំនួន ៣៤លើសកលលោក។​ក្នុង នោះ​កម្មវិធី​ផ្សាយ​ជា​ភាសា​ខ្មែរ ទទួលបានសំបុត្រ​​​ពីមិត្ត៖ ​​ម៉ក់ងយ តិចសំណាង មាសវណ្ណថា ​ កែវ​ ពេជ្រនិមល… នៅ​កម្ពុជា​​។​​សូមអរគុណអស់លោក អ្នកនាង​ដែល​​បាន​ផ្ញើ​សំបុត្រ​ ​និងហៅ​ទូរ​ស័ព្ទ​​ដល់កម្មវិធីយើងខ្ញុំ។
គំរោងការណ៍មេអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម
          Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេស នៃ វិទ្យុសំលេង វៀតណាម ទទួលបាន សំបុត្រ  នឹងទូរស័ព្ទចំនួន​​១៧១​របស់​មិត្តអ្នកស្តាប់មកពីប្រទេស​ចំនួន៣៤លើសកលលោក។​ក្នុងនោះ​កម្មវិធី​ផ្សាយ​ជា​ភាសា​ខ្មែរទទួលបានសំបុត្រ​​​ពីមិត្ត៖ ​​ម៉ក់ងយ តិចសំណាង មាសវណ្ណថា ​ កែវ​ ពេជ្រនិមល… នៅ​កម្ពុជា​​។​​ សូមអរគុណអស់ លោក អ្នកនាង​ដែល​​បាន​ផ្ញើ​សំបុត្រ​ ​និងហៅ​ទូរ​ស័ព្ទ​​ដល់កម្មវិធីយើងខ្ញុំ។           លោកអ្នកនាងជាទីមេត្រី! ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ពេលនេះ តាមសំណូមពររបស់មិត្ត កែវ ពេជ្រ និមល យើងខ្ញុំសូមឧទ្ទេសនាមអំពី៖ គំរោងការណ៍មេអភិវឌ្ឍន៍សេដ្ឋកិច្ច តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ ២០២០។ ​សូម​អញ្ចើញលោកអ្នកនាងតាម ដានស្តាប់៖ យុវជននៃបណ្ដាខេត្តនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(http://www.vnu.edu.vn)           មិត្ត កែវ ពេជ្រនិមល និងលោកអ្នកនាងជាទីមេត្រី!           តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំង៣កម្ពុជា-ឡាវ-វៀតណាម ​តំបន់​ត្រី​កោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម រួមមានបណ្ដាខេត្ត៖ Kontum, Daklak, Dak Nong, និង  Binh Phuoc របស់វៀតណាម Attapu , Champaxac , Sekong របស់លាវ និងរតនគីរី ស្ទឹង ត្រែង មណ្ឌលគីរី របស់កម្ពុជា។ ក្នុងសន្និសីទ លើកទី ៤ នៃគណះកម្មាធិការកិច្ចការបរទេស រដ្ឋសភានៃប្រទេស ទាំង៣ កម្ពុជា ឡាវ និងវៀតណាម អំពី៖ តួនាទី របស់រដ្ឋសភាក្នុងការជួយឧបត្ថម្ភតំបន់ ត្រីកោណអភិវឌ្ឍន៍ ដែលត្រូវបានរៀបចំឡើង នៅខេត្ត Nghe An (ភាគកណ្ដាលវៀត ណាម)  ក្នុងខែសីហា កន្លងទៅ​ បណ្ដាដំណាងបានពិភាក្សា​អំពីរបាយ​ការណ៍​នៃ​គណះ កម្មាធិការសម្របសម្រួលរួមអំពី តំបន់ត្រីកោណអភិវឌ្ឍន៍ ​និងសភាពការណ៍ សហប្រ តិ បត្តិការរវាងគណកម្មាធិការ កិច្ចការបរទេស រដ្ឋសភានៃប្រទេសទាំង៣​ ឡាវ-កម្ពុជា-វៀតណាម ក្នុងទំនាក់ទំនងទ្វេភាគី ​និង ពហុភាគី។ ​ សម្ដេចនាយក​​រដ្ឋមន្ត្រី​កម្ពុជា​​​ហ៊ុន សែន( internet)           ស្ដីអំពីតួនាទីរបស់ តំបន់ត្រីកោណអភិវឌ្ឍន៍ សម្ដេចនាយក​​រដ្ឋមន្ត្រី​កម្ពុជា​​​ហ៊ុន សែនបានអះអាងថា៖           “ គោលដៅរួមធំបំផុតរបស់ឡាវ វៀតណាម និងកម្ពុជាគឺកសាង តំបន់ត្រី​កោណ អភិវឌ្ឍន៍ នេះ។ ដូច្នេះ អាចនិយាយថា៖​នេះគឺជារបត់អភិវឌ្ឍន៍​សេដ្ឋកិច្ច ​ប្រទេសជាតិពី ទិស ឦសាន និងនេះក៏ត្រូវបានចាត់ទុកជា៖”តំបន់កន្ទុយនាគ”។ តំបន់នេះដ៏សែនសំ ខាន់  ពីព្រោះ នៅទីនេះ អាចអភិវឌ្ឍន៍ កសិកម្ម - ឧស្សាហកម្ម រ៉ែ​និងពិសេសគឺ អាចក សាង វារីអគ្គីសនីដើម្បីផ្គត់ផ្គង់អោយតំបន់ផ្សេងៗ។ តំបន់នេះនឹងរួមចំណែកលុបបំបាត់ ចោលគម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងជនបទ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ផងដែរ។” ដោយទៅលើ ការមូលមតិជាឯកឆ័ន្ទរបស់ប្រទេសទាំង ៣ អំពីគោលដៅកំណើន៖  គឺដល់ឆ្នាំ២០២០ ល្បឿនកំណើននៅតំបន់ត្រីកោណអភិវឌ្ឍន៍ គ្រោងទទួលបាន១០- ១១% /ឆ្នាំ។ GDP ​មធ្យមគិតតាម​មនុស្សម្នាក់ក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៍ កើនពី៨៣៨ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១០ ឡើងដល់១៣០០​ដុល្លារ​អាមេរិកឆ្នាំ២០១៥និង២០០០  ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០។   តំបន់ត្រីកោណអភិវឌ្ឍន៍ ក៏បានដាក់ចេញគោលដៅអភិវឌ្ឍន៍ ពាណិជ្ជកម្ម ការ ផ្លាស់ប្តូរទំនិញ ស្ថិរភាពទីផ្សារនិងតំលៃ បង្កលក្ខណះអភិវឌ្ឍន៍ សេដ្ឋកិច្ច -សង្គម សហប្រតិបត្តិការពន្លឿនពាណិជ្ជកម្ម ​តាមរយះការរៀបចំ​ផ្សារណាត់ តាំង ពិព័រណ៍ ទំនិញរបស់តំបន់និមួយៗក្នុងតំបន់ត្រីកោណ​អភិវឌ្ឍន៍​។​ផ្តល់អាទិភាពក្នុងការអភិ វឌ្ឍន៍ ផ្នែកឧស្សាហកម្ម កែច្នៃ​កសិផល រុក្ខផល ជំរុញការកែច្នៃ​កាហ្វេ កៅស៊ូ ស្វាយ ច័ន្ទី…។ល។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ​ សិប្បកម្ម តូច​ ឧស្សាហកម្ម ភូមិរបរប្រពៃណី  ​អភិវឌ្ឍន៍​ឧស្សាហកម្មវារីអគ្គីសនី…ជាដើម។           គោលនយោបាយអនុគ្រោះចំពោះការវិនិយោគផ្ទាល់ពីបរទេស ចំពោះប្រទេស និមួយៗក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍  ត្រូវផ្អែកទៅលើ ​ស្មារតី​សហ​ប្រតិបត្តិការ  មិត្ត ភាព បង្កបរិយាកាសងាយស្រួលអោយវិនិយោគិនទាំងឡាយ ទាំងក្នុងការបំពេញ បែបបទ និងអនុវត្តរាល់គំរោងការណ៍ FDI របស់កម្ពុជា - ឡាវ និងវៀតណាម  ចូល ប្រទេសនិមួយៗ ក្នុងតំបន់នេះ។ ដើម្បី​ជំរុញ​សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ  គោលនយោបាយអនុគ្រោះជាច្រើន ត្រូវបានអនុវត្តដូចជា៖​វៀតណាម កំពុងអនុវត្ត គោលនយោបាយ ​អនុគ្រោះកាត់បន្ថយពន្ធ​នាំចូលត្រឹម ០% ចំពោះមុខ ទំនិញ ចំនួន  ៤០របស់កម្ពុជា…ជាដើម។           ​ មិត្ត កែវ ពេជ្រនិមល និងលោកអ្នកនាងជាទីមេត្រី!           សង្ឃឹមថា​៖មិត្តពេញចិត្ត​ចំពោះព័ត៍មានខាងលើ។​នាទីប្រអប់សំបុត្រ​មិត្ត​អ្នក​ ស្តាប់ របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។​ រាល់សំបុត្រ​និងការរួមមតិ​សូមផ្ញើ​​៖កម្ម វិធីផ្សាយ​ជាភាសា​ខ្មែរ​កាណាល់​ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5​ khmer@yahoo .com.vn​៕