VOV WorldVOV World
ការ៉ែម Trang Tien
01/04/2013 07:27
ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសំលេងវៀតណាម ទទួលបានសំបុត្រ Email និងទូរសព្ទចំនួន ១៩១ របស់មិត្តអ្នកស្តាប់មកពីប្រទេស ចំនួន៣៤លើសកលលោក ក្នុងនោះមាន មិត្ត Kim Chay នៅស្រុក Chau Thanh ខេត្ត​ Kien Giang ភាគខាងត្បូងវៀតណាម។តាម សំណូមពររបស់មិត្ត សីហា( នៅរាជធានី ភ្នំពេញកម្ពុជា ក្នុងនាទីប្រអប់សំបុតមិត្តអ្នក ស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាម ជាមួយអស់លោកអ្នកអំពិការ៉ែម Trang Tien។
ការ៉ែម Trang Tien
Vovworld-ស្ថិតនៅកណ្តាលរដ្ឋធានីហាណូយ វិថី​ Trang Tien ត្រូវបានស្គាល់ ដល់ជាវិថីលក់ការ៉ែមល្បីឈ្មោះ កាលពីឆ្នាំ១៩៥៨មក។នោះជាការ៉ែមសណ្តែក បាយការ៉ែមអំបុកមានរសជាតិឈ្ងុយឆ្ងាញ់ឬការ៉ែម socola ដ៍ផ្អែមស្រួយ។ការ៉ែម Trang Tienមិនត្រជាក់ពេកឬរឹងពេកបានជាវានៅបានជនជាច្រើននាក់ទទួល ទាននៅក្នុងរដូវរងារ។លោកស្រីTrinh Huyen Thu ជាជន១នាក់នៅវិថី Dinh Liet ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយចែករំលែកថា៖ “  នេះជាហាងការ៉ែម ល្បីឈ្មោះពីយូរណាស់មកហើយ។ការ៉ែមនៅទីនេះមានរសជាតិពិសេស​ អនាម័យត្រូវបានធានានិងតំលៃគឺសមរមណាស់ ។ជនជាច្រើននាក់រាប់ ទាំងភ្ញៀវទេសចរមកពីដំបន់ឆ្ងាយសុទ្ឋតែចូលចិត្តទទួលទានការ៉ែម Trang Tien។ហាងគឺអ៊ូអរនិងណែនណាន់តាន់តាប់  ដោយអតិថិជនពេញមួយថ្ងៃ   “។                      ហាងការ៉ែម Trang Tien(រូបថត​Internet) ហាងលក់ការ៉ែម Trang Tien គឺគ្មានពេលណាឥតភ្ញៀវទេជាពិសេសនៅពេល ល្ងាចភ្ញៀវច្រើនណាស់។គេតម្រៀបជួរគ្នាទិញការ៉ែម។នេះជាប្រការចំឡែក ចំពោះបណ្តាជនបរទេស។មិត្ត  Sormany Souvannaleuth ជានិស្សិតឡាវ១នាក់' ដែលកំពុងសិក្សានៅវៀតណាមអោយដឹងថា៖“ ប្អូនបានហូប  ការ៉ែម នៅទីនេះ ពី២ដល់៣លើកក្នុង១សប្តាហ៍។ការ៉ែម Trang Tien គឺសមស្របជាមួយគ្រប់វ័យអាយុ។អ្នកណាក៍ទទួលទានបានដែរ។ប្អូនចូលចិត្តការ៉ែមអំបុកណាស់   “។                       ហាងលក់ការ៉ែម Trang Tien គឺគ្មានពេលណាឥតភ្ញៀវទេ(រូបថត​Internet) លោកអ្នកនាងជាទីមេត្រី សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្ត ទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី ផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀត ណាម​លេខ៤៥​ Ba Trieu Ha NoiឬEmail:VOV5khmer.@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕