VOV WorldVOV World
ការជួបសំណះសំណាលជាមួយ មិត្តអ្នកស្តាប់
29/07/2013 09:04
(VOVworld) - ខែកក្ដាជិតបានកន្លងផុតទៅ ដោយមានសំបុត្រនិង email រាប់រយពីមិត្ត អ្នកស្តាប់ផ្ញើរមកកម្មវិធីផ្សាយជាភាសារ ខ្មែរនៃវិទ្យុសម្លេងវៀតណាម។ ក្នុងនារី ប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះសូម អញ្ជើញ លោកអ្នកនាងជួបសំណះសំ ណាលជាមួយ លោក ហិន សារ៉ាន និង មិត្ត ច័ន្ធថាវី មកពីកម្ពុជា។
ការជួបសំណះសំណាលជាមួយ មិត្តអ្នកស្តាប់
លោកអ្នកនាងជាទីមេត្រី! ខែកក្ដាជិតបានកន្លងផុតទៅ ដោយមានសំបុត្រនិង email រាប់រយពីមិត្តអ្នកស្តាប់ ផ្ញើរមកកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម។ ក្នុងនារីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ សូមអញ្ជើញ លោកអ្នកនាងជួបសំណះសំណាលជាមួយ លោក ហិន សារ៉ាន និង មិត្ត ច័ន្ធថាវី មកពីកម្ពុជា។ សូមអញ្ជើញលោកអ្នកនាង តាមដានស្តាប់! ក្នុង email ផ្ញើរមកកម្មវិធីរបស់យើងខ្ញុំ លោក ហិន សារ៉ាន មកពី តំបន់​ ទូក មាស ខេត្ត កំពត កម្ពុជា បានចែករំលែកថា៖ លោកកំពុងរៀនភាសារ វៀតណាម។ ទោះ បីជា មានអាយុ ៧០ ឆ្នាំ ហើយក្តី ប៉ុន្តែ លោកបានរៀនមេរៀនតូចមួយជារៀលរាល់ ថ្ងៃ។ លោកសប្បាយណាស់ ក្នុងពេលដែលគេហទំព័រ  http://www.vovworld.com ចាប់ផ្តើមសកម្មភាព។ ពីព្រោះ នេះមិនត្រឹមតែជាឧបករណ៍ online ដែលជួយលោក ងាយរៀន ភាសារវៀតណាមប៉ុណ្ណោះទេថែមទាំងជាគេហទំព័រមានព័ត៌មាននយោ បាយវប្បធម៌និងជីវភាពរស់នៅដ៏សម្បូរបែបទៀតផង។ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះ លោក ហិន សារ៉ាន ដែលបានលៃទុកមនោ សញ្ចេតនាជាច្រើនសំរាប់កម្មវិធីផ្សាយភាសារខ្មែរបស់យើងខ្ញុំ។ដើម្បីលើកកំពស់ ប្រសិទ្ធភាពរៀនភាសារវៀតណាមសូមអញ្ជើញលោកនិងមិត្តអ្នកស្តាប់ស្វែងយល់ បទពិសោធន៍មួយចំនួនអំពីការរៀនភាសារវៀតណាមរបស់លោក Preng Sok មក ពីកម្ពុជា!