VOV WorldVOV World
កិច្ចការជួសជុលម៉ូតូបុរាណនៅ វៀតណាម
19/11/2012 08:06
ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភា សាបរទេស(VOV៥)នៃវិទ្យុសំលេងវៀត ណាមទទួលបានសំបុត្រ Email​និងទូរសព្ទ ចំនួន១៨៧ របស់មិត្តអ្នកស្តាប់មកពីប្រទេស ចំនួន៣២លើសកលលោក។ តាមសំណូម ពររបស់មិត្តពេជ្រកុសលនៅរាជធានីភ្នំ ពេញក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមជាមួយ អស់លោកអ្នកនាងអំពីកិច្ចការជួសជុល ម៉ូតូបុរាណនៅវៀតណាម។
កិច្ចការជួសជុលម៉ូតូបុរាណនៅ វៀតណាម
                      ម៉ូតូបុរាណ១គ្រឿង(រូបថត: Internet) (Vovworld)-នាពេលកន្លងទៅនេះការនិយមចុលចិត្តប្រមូលម៉ូតូបុរាណបានទាក់ទាញ ជនជាច្រើននាក់ជាពិសេសជនវ័យក្មេងមិនត្រឹមតែជាការជួសជុលម៉ូតូចាស់ឡើងវិញ ប៉ុណ្ណោះទេថែមទាំងអ្នកជួសជុលម៉ូតូបុរាណត្រូវយល់ច្បាស់ចរិតលក្ខណះពិសេស អំពីប្រភេទនិងក្បាលម៉ាស៊ីននៃម៉ូតូទៀតផង។ដោយហេតុនេះកិច្ចការដំបូងនៃការ ជួសជុលម៉ូតូ១គ្រឿងគឺ្រត្រូវស្រាវជ្រាវប្រវត្តិសាស្រ្តរបស់វា។បន្ទាប់នោះកសាងផែនការ ជួសជុលផ្នែកនិមួយៗ។បង Nguyen Hung ជាអ្នកជួសជុលម៉ូតូបុរាណ ១ នាក់អោយដឹង ថា៖”  ការបញ្ចុះបញ្ចូលអ្នកម្ចាស់លក់ម៉ូតូ ឲ្យខ្លួនជាប្រការពិបាក១។ពីព្រោះថា៖ម៉ូតូនោះ បានផ្សារភ្ជាប់ជាមួយអនុស្សវរីយ៍ជាច្រើនរបស់គេ។អ្នកម្ចាស់ម៉ូតូភាគច្រើនចង់ឲ្យខ្លួន ជួសជុលម៉ូតូឡើងវិញដូចបែបដំបូងនិងបំរើឲ្យគោលដៅប្រមូលក្រោយនេះ  “។ ទោះបីជាជួបប្រទះនឹងការលំបាកជាច្រើនក្តីប៉ុន្តែបណ្តាអ្នកជួសជុលដោយទឹកចិត្ត ស្រឡាញ់មុខរបរបានស្វែងរកបានដំណោះស្រាយឲ្យកិច្ចការរបស់ខ្លួន។ បង Nguyen Hungអោយដឹងថែមទៀតថា៖” ប្រការងាយស្រួលបំផុតក្នុងការជួសជុលម៉ូតូឡើងវិញ បាន៨០%។អាស្រ័យដោយមាន Catalogue លើបណ្តាញ់អ៊ីនធឺណិតខ្ញុំអាចជួសជុល ម៉ូតូឡើងវិញ    “។                        រូបថត: Internet អាចនិយាយបានថា៖ម៉ូតូបុរាណជាវត្ថុតាងប្រវត្តិសាស្រ្ត។ដោយហេតុនេះបណ្តាអ្នក ជួសជុលម៉ូតូបុរាណឡើងវិញត្រូវបានចាត់ទុកជាជនដែលកំពុងធ្វើឲ្យតំលៃប្រវត្តិសាស្រ្ត រស់ឡើងវិញ។ មិត្តអ្នកស្តាប់ជាទិមេត្រី! សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួលបាន សំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរ នៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម​លេខ៤៥​ Ba TrieuHa NoiឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅ ទំព័រ Websitewww.vovworld.vn៕