VOV WorldVOV World
កំពែងបុរាណ Son Tay
01/04/2012 08:47
( VOVWorld)-មានទីតាំងស្ថិតនៅភាគខាងលិចហាណូយ កំពែងបុរាណ Son Tay មានអាយុ កាលជាង២០០ឆ្នាំ​​។កំពែងត្រូវបានកសាងដោយថ្មបាយក្រៀមតាមសិល្បះ ស្ថាបត្យ កម្ម​ Vauban -របៀបស្ថាបត្យកម្មសំណង់យោធា យកឈ្មោះវិស្វករបារាំង Vauban ។ឆ្នាំ​ ១៩៩៤​​ កំពែងបុរាណSon Tay ត្រូវបានរដ្ឋទទួលស្គាល់ជាកេរិ៍្តដំណែលប្រវត្តិ សាស្ស្រ​ វប្បធម៏ជាតិ។
កំពែងបុរាណ Son Tay
កំពែងបានកសាងតាមស្ថាបត្យកម្ម​ Vauban (​រូបថត៖Internet) (VOVWorld)-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀត ណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ ១៥៣   របស់មិត្តអ្នកស្តាប់ពីប្រទេស​ចំនួន​​​ ៣៦    លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរ​​ទទួល​បាន​សម្បុតចំនួន​៥ពី​បណ្តា មិត្តកញ្ញា បុបា្ផ​​នឹងមិត្ត រតនះ។ ក្នុងសំបុត្រផ្ញើមកកម្មវិធី​ មិត្តរតនះបានស្នើ កម្មវិធីឧទ្ទេសនាម ដោយត្រួសៗអំពីកំពែងបុរាណ​ Son Tay ទីរួមស្រុក​ Son Tay   ហាណូយ។ មិត្តរតនះនឹងអស់ លោកអ្នកនាងជាទីមេត្រី! មានទីតាំងស្ថិតនៅភាគខាងលិចហាណូយ កំពែងបុរាណ Son Tay មានអាយុ កាលជាង២០០ឆ្នាំ​​។កំពែងត្រូវបានកសាងដោយថ្មបាយក្រៀមតាមសិល្បះស្ថា បត្យ កម្ម​ Vauban  -របៀបស្ថាបត្យកម្មសំណង់យោធាយកឈ្មោះវិស្វករបារាំង Vauban ។ ឆ្នាំ​ ១៩៩៤​​ កំពែងបុរាណSon Tay   ត្រូវបានរដ្ឋទទួលស្គាល់ជាកេរិ៍្តដំណែលប្រវត្តិ សាស្ស្រ​ វប្បធម៏ជាតិ។        កំពែងបានកសាងដោយថ្មបាយក្រៀម(​រូបថត៖ Internet)   ដោយបានសង់នាឆ្នាំ​១៨២២ នៅសម័យស្តេច ​Minh Menh រាជកាលបណ្តា ស្តេច​ Nguyen កំពែងបុរាណ​Son Tay   មានរាងជាការេ​ ទំហំ​៤០០​មx​៤០០ម កំពស់​៥​ ម​​​ ជើងកំពែង​មាន ទទឹង​ ៦​ ម​ មុខកំពែងមានទទឹង​៤ម។​កំពែងមានរន្ធកាំភ្លើងជា ច្រើន​​ មានក្លោងទ្វា​ចំនួន៤​ នៅ​ទឹសទាំង​៤​​​​ដែលបានកសាងដោយអដ្ឋិបុរាណ។នៅ ខាងលើក្លោងទ្វានិមួយៗមាន​ Vong Lau។  នៅព័ទ្ធជំវិញកំពែងគឺគូរទឹក​​ ទទឹង​២០​ម​,ជំរៅ​៣ម,។បរិវេណនៃកំពែងគឺប្រមាណ​២០០០​ម។ក្នុងបរិវេណនៃកំពែងមានដាក់ កាំភ្លើងធំ​ ( កាំភ្លើង Than cong) នៅ​៤​ជ្រុង​។នៅចំពោះមុខ មណ្ឌលធ្វើពិធីកិច្ច​មានដងទង់​ខ្ពស់​១៨​ម ដោយមានអង្តូងទឹក​មានរាងជាការេនៅខាងស្តាំ នឹងខាង ឆ្វេងដែលហៅថា Gieng Ta Gieng Huu​។នៅលើផ្ទៃកំពែងនៅមានវិមាន  Kinh Thien  ​គេហដ្ឋាន  បន្ទាយទាហាន​នឹងឃ្លាំងស្តុកទុកស្បៀងអាហារទៀតផង។ ព័ទ្ធ ជំវិញកំពែង នៅវង់ក្រៅគឺ​ La Thanh។  La Thanhមានរាងបញ្ជកោណ​ សង់ដោយដី​នឹង​មានកំពស់​​​ ៣,៥​ម។ La Thanh ក៏មានក្លោងទ្វាចំនួន​៤ ​​ដែល​បែទៅរកទឹសទាំង៤​​កើតលិចជើងត្បូង។ដោយបានទទួលស្គាល់ជាកេរិ៍្តតំណែលប្រវត្តិសាស្រ្ត​នឹងវប្បធម៏​ការងារថែរក្សារអភិរក្ស បណ្តាតំលៃរបស់កំពែងបុរាណនេះគឺជាទង្វើចាំបាច់នឹងមាន អត្ថន័យជាច្រើន។​លោក​  Nguyen Trong An អនុប្រធានគណះកម្មការគ្រប់គ្រង កំពែងបុរាណSon Tay   បានឲ្យដឹងថា៖         “កំពែងបុរាណSon Tay   មានតំលៃប្រវត្តិសាស្រ្ត​នឹងវប្បធម៏យ៉ាងធំ។​កំពែងបុរាណSon Tay   ក៏ជាសួតបៃតងរបស់ទីរួមខែត្រផងដែរ។ក្រៅពីគោលដៅ បំរើភ្ញៀវទេសចរ  ទីនេះក៏ជាកន្លែង លេងសប្បាយកំសាន្តកំដរអារម្មណ៏របស់ប្រជា ជនក្នុងស្រុកទឿតផង”។       ​ក្លោងទ្វា១នៃកំពែងបុរាណ​​ SonTay( ​រូបថត៖Internet)    មិត្តរតនះនឹងអស់ លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា៖អស់លោកអ្នកនាងពេញចិត្តចំពោះការឧទ្ទេសនាមពោលខាងលើរបស់យើងខ្ញុំ។នាទីប្រអប់សំបុត្រមិត្តអ្នាកស្តាប់ពេលនេះចប់តែប៉ុណ្ណេះ។រាល់សំបុត្រនឹង មតិរួមយោ បល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ ផ្សាយជាភាសារ បរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5​khmer@yahoo. com.vn​៕ ​​​ួយអស់លោកអ្នកនាងអំពី ​ ​  នៅ   ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់