VOV WorldVOV World
កំពែងរាជ្ជកាល​​ Ho ​
21/05/2012 04:32
(VOV)-កំពែងរាជ្ជកាលស្តេច​​ Ho (​ឫនៅហៅថា៖កំពែង Tay Do​​​ កំពែង Tay Giai​ មានទីតាំងនៅលើភូមិសាស្រ ឃុំ Vinh Tien នឹងឃុំ Vinh Long​ ស្រុក Vinh Loc ទីក្រុង Thanh Hoa​-មានចំងាយពីមជ្ឈមណ្ឌលហាណូយ​ប្រមាន ១៥០ គីឡូម៉ែត្រ។
កំពែងរាជ្ជកាល​​ Ho ​
កំណាត់ជញ្ជាំង ១ នៃកំពែង​រាជ្ជកាលស្តេច​ Ho ​​(រូបថត៖Internet) (VOV)- ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេង  វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ ១​៨៦   របស់មិត្តអ្នកស្តាប់ពី ប្រទេស​ចំនួន​​​ ៣០ លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួល បានសំបុត្រចំនួន​​៤ ពី បណ្តា​មិត្តសុខភាព រតនះ មុនី នឹង មិត្ត​​ស៊ីថា នៅរាជធានី ​ភ្នំពេញ​(កម្ពុជា​។សូមអរគុណបណ្តាមិត្តអ្នកស្តាប់ ដែលបានផ្ញើ សំបុត្រនឹងទូរសព្វ មកកម្មវិធី។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ តាមសំណូមពររបស់មិត្ត សុខភាព​យើងខ្ញុំសូមឧទ្ទេសនាមអំពីកំពែងរាជ្ជកាល​​ Ho ​នៅ​​​​​ខែត្រThanh Hoa។​សូមអញ្ចើញមិត្តសុខភាពនឹង​មិត្តអ្នកស្តាប់តាមដ្ឋាន អត្ថបទសរសេររបស់ អ្នកយកការណ៏​​​ Manh Cuong។ ​          កំពែងរាជ្ជកាលស្តេច​​ Ho (​ឫនៅហៅថា៖កំពែង  Tay Do​​​ កំពែង Tay Giai​ មាន ទីតាំងនៅលើភូមិសាស្រឃុំ Vinh Tien នឹងឃុំ Vinh Long​ ស្រុក Vinh Loc ទីក្រុង Thanh Hoa​-មានចំងាយពីមជ្ឈមណ្ឌលហាណូយ​ប្រមាន ១៥០ គីឡូម៉ែត្រ។កំពែង គឺដោយស្តេច  Ho Quy Ly​​ ទ្រង់បញ្ជាឲ្យសាងសង់ពីថ្ម បៃតង​ដោយមានចម្លាក់ដ៏ ល្អប្រណិត​នាឆ្នាំ​១៣៩៧។កំពែងមានរាងជាការ៉េ​។ ក្លោងទ្វាកំពែងទាំង​៤មាន ដំបូលជាវ៉ូត។ជញ្ជាំងកំពែងមានកំពស់​ពី​ ៥​​ ដល់៦​ម៉ែត្រ។មានកន្លែងខ្លះខ្ពស់​១០​ ម៉ែត្រ។​តាមសៀវភៅប្រវត្តិសាស្រ្តមានចែងថា ៖ក្នុងផ្ទៃកំពែងមានសំណង់ជា ច្រើន​ដូចជា​វិមាន Hoang Nguyen  ព្រះរាជ ដំណាក់ Dien Tho ​ព្រះរាជដំណាក់ រាជបុត្រ​(​ Dong Cung)  ​ភ្នំ Tho  Ky​​ ​ដ៏ល្អ វិសេសវិសាល។ក៏ប៉ុន្តែ​ដោយសារសង្គ្រាម នឹង​ពេលវេលា​បានបំផ្លិចបំផ្លាញ សំណង់នេះស្ទើតែទាំងអស់​ ​នៅសល់តែជញ្ជាំង កំពែងនឹងក្លោងទ្វាកំពែងទាំង​​៤ប៉ុណ្ណោះ។ កំពែងរាជ្ជកាលស្តេច​Ho ត្រូវបានរដ្ឋរៀប ថ្នាក់ជាកេរិ៍្តតំណែល វប្បធម៏ ប្រវត្តិសាស្រ្តជាតិ។​នេះជាកំពែងបុរាណតែ១គត់នៅ វៀតណាមដែលបានសង់ ពីថ្ម​​នឹងផ្សារភ្ជាប់ជាមួយរាជ្ជកាលស្តេច​១អង្គ-​ទោះជាខ្លី ក៏ដោយ(​១៤០០-១៤០៧)​​តែមានការផ្លាស់ប្តូរថ្មីជាច្រើនដូចជា​កំណែទំរង់ការប្រឡង ការចេញ ផ្សាយប្រាក់កាស​,,,។ក្រោយរយះពេល​៦ឆ្នាំដាក់ជូនឯកសាររឿង  ថ្ងៃទី​​ ២៧ មិថុនា​ឆ្នាំ​២០១១ កំពែងរាជ្ជកាលស្តេច​ ​Ho ​​ត្រូវបានអង្គការ UNESCO ទទួល ស្គាល់ជាបេតិកភ័ណ្ឌវប្បធម៏ពិភពលោក។ នឹងនាថ្ងៃទី​១៦​មិថុនាខាងមុខ កំពែងរាជ្ជ កាលស្តេច​ ​Ho ​​មានកិត្តិយសដោយបានទទួលប័ណ្ណបញ្ជាក់​បេតិក- ភ័ណ្ឌវប្បធម៏ ពិភពលោករបស់ UNESCO។ ​បងស្រី  Mai Thi Hau មគ្គទេស ទេសចរណ៏នៅ មណ្ឌលកេរិ៍្តតំណែលកំពែងរាជ្ជកាលស្តេច​ Ho​​បានឲ្យដឹងថា៖ កំពែងរាជ្ជកាល ស្តេច​ Hoត្រូវបានអង្គការUNESCOទទួលស្គាល់ដោយ តំលៃលេចធ្លោដូចជា ៖បាន សង់ពីថ្ម​ដោយបច្ចេកទ្ទេស​  La Thanh-Nam Giao ។បណ្តាស្រទាប់វប្បធម៏បង្កប់ក្នុងដី រក្សាទុកនូវស្លាកស្នាមអំពីដំណាក់កាល ប្រវត្តិសាស្រ្ត វប្បធម៏​​អរ្យិធម៏​វៀតណាម​ ដោយ​មានចរិតលក្ខណះពិសេស ដោយឡែក។         សត្វនាគថ្មបានរកឃើញនៅកំពែងរាជ្ជកាល​​​ Ho (​រូបថត៖​ Internet)   ​មិត្ត សុខភាព នឹងអស់ លោកអ្នកនាងជាទីមេត្រី! នាទីប្រអបសំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។សង្ឃឹមថា៖ អស់លោកអ្នក​នាងពេញចិត្តចំពោះព័ត៍មានខាងលើនឹងបន្តផ្ញើសំបុត្រ​ នឹងមតិរួម យោបល់មកកម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភា សារខ្មែរកាណាល់ ផ្សាយជាភាសារបរទេស DTNVN លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem -រដ្ឋធានី  Hanoi ឬ Email : vov5​khmer@yahoo.com.vn​៕