ក្រុមចែកចាយបបរសម្បុរសធម៌ ហាណូយ
04/02/2013 12:17
(VOV5)_ក្នុងសបា្តហ៏កន្លងទៅកាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសំលេង វៀតណាមទទួលបានសំបុត្រនិងទូរសព្ទ ចំនួន២២១របស់មិត្តអ្នកស្តាប់លើទូទាំង ពិភពលោក។ សូមថ្លែងគុណលោក អ្នក នាងដែលបានផ្ញើសំបុត្រនិងទូរស័ព្ទមក យើងខ្ញុំ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក ស្ដាប់ យើងខ្ញុំសូមឧទ្ទេសនាម ជាមួយមិត្ត អ្នកស្ដាប់អំពីសកម្មភាពមនុស្សធម៌១ ដែលទទួលបានការយកចិត្តទុកដាក់ជា ច្រើនពី សហគមន៍ របស់ក្រុមចែកចាយ បបរសម្បុរសធម៌ ហាណូយ។

(VOV World)_ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេស នៃវិទ្យុ សំ លេងវៀតណាម ទទួលបានសំបុត្រ និងទូរសព្ទ ចំនួន២២១ របស់ មិត្តអ្នកស្តាប់មក ពី ប្រទេសចំនួន៣២ លើសកលលោក។ សូមថ្លែងគុណលោក អ្នក នាងដែលបានផ្ញើសំ បុត្រ និងទូរស័ព្ទមកយើងខ្ញុំ។ ក្នុងនាទី ប្រអប់ សំបុត្រមិត្តអ្នកស្ដាប់ យើងខ្ញុំសូមឧទ្ទេស នាម ជាមួយមិត្តអ្នកស្ដាប់អំពីសកម្មភាពមនុស្សធម៌១ ដែលទទួលបានការយកចិត្តទុក ដាក់ ជាច្រើនពី សហគមន៍ របស់ក្រុមចែកចាយបបរសម្បុរសធម៌ ហាណូយ។ ក្រុមចែកចាយបបរសម្បុរសធម៌ ហាណូយ ម៉ោង៦ ព្រឹកថ្ងៃសៅរ៍ នៅមន្ទីពេទ្យ ១០៣ រដ្ឋធានីហាណូយ មនុស្សរាប់រយនាក់រួម ទាំងអ្នកជំងឺ និងសមាជិកគ្រួសារអ្នកជំងឺ បានមានវត្តមានរង់ចាំអាហារពេលព្រឹកបបរ សម្បុរសធម៌។ អ្នកខ្លះកាន់ចាន អ្នកខ្លះកាន់ស្រាក់ …ល។ អ្នកខ្លះសើចដោយ ការសប្បាយ អ្នកខ្លះយំដោយការរំភើបចិត្ត ប៉ុន្តែទាំងអស់នោះមានមូលហេតុតែមួយគឺគេ ទទួលបាន ការជួយឧបត្ថម្ភទាន់ពេលវេលាក្នុងស្ថានភាពលំបាក។ បណ្ដាចានបបរក្ដៅៗបានជួយអ្នកជំងឺនិងសមាជិកគ្រួសាររបស់គេមានភាពកក់ ក្តៅ ជឿជាក់ឆ្លងកាត់លើអាកាសធាតុត្រជាក់នៃរដូវនិងផ្តល់បន្ថែមកម្លាំងជួយដល់ អ្នក ជំងឺមាន ជីវិតរស់រានឡើងវិញ។ បង Cuong ជាជនមួយរូបដែលមានកូនកំពុងសំរាក់ ព្យា បាលជំងឺនៅមន្ទីពេទ្យនេះបានសំណេះសំណាលថា៖ “ខ្ញុំសូមថ្លែងអំណរគុណចំពោះបណ្ដាសម្បុរសជន ដែលបានលៃទុក ការជួយ ឧបត្ថម្ភនេះសំរាប់អ្នកជំងឺក្រីក្រ ដើម្បីយើងខ្ញុំមានអាហារពេលព្រឹកនេះដ៏ឆ្ងាញ់ និងមាន ជីវជាតិច្រើន។ ទទួលបានការយកចិត្តទុកដាក់នេះ ស្មារតីរបស់ខ្ញុំល្អជាង និងការព្រួយ បារម្មណ៍របស់ខ្ញុំរលាយបាត់អស់។” ជាជន១រូបដែលមានការផ្តើមគំនិត បង្កើតក្រុមចែកចាយបបរនេះ បងស្រី Le Xuan Hiep -ប្រធានក្រុមចែកចាយបបរ បានអោយដឹងថា៖ ក្រោយពីរយះពេល ១ឆ្នាំធ្វើ សកម្មភាពនេះទទួលបានការគាំទ្រជាច្រើន របស់បណ្ដាមុខសញ្ញា ក្នុងសង្គម៖ “ យើងខ្ញុំទទួលបានការលើកទឹកចិត្ត រួមវិភាគទានជាច្រើនពីបណ្ដាសម្បុរសជន មិត្តភក្តិ …ជាដើម។” ដើម្បីផ្តល់បបរ ពីម៉ោង៥ និង៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ប្រចាំ សប្ដាហ៍ ការងារត្រៀមរៀបចំត្រូវបានចាប់ផ្តើមពីយប់ថ្ងៃម្សិលមិញ។ បងស្រី Hiep បាន អោយដឹងថា៖ “ នាយប់ មុនថ្ងៃផ្តល់បបរ យើងខ្ញុំទាំងអស់គ្នា រួមគ្នាហាន់ល្ពៅ ការ៉ូត ហើយដាំ ជាមួយឆ្អិង។ សាចឆាជាមួយខ្ទឹមបារាំង ។ ម៉ោង៤និង៣០នាទី មិត្តមកដល់ ដាំបបរ។ បន្ទាប់នោះ ឡានដឹកបបរទៅកាន់មន្ទីពេទ្យ ដើម្បីផ្តល់អោយអ្នក ជំងឺ។” ចាត់ទុកនេះគឺជាសកម្មភាពសម្បុរសធម៌ ពោពេញទៅដោយអត្តសញ្ញាណមនុស្ស សាស្ត្រ បណ្ដាសមាជិកក្នុងក្រុមចែកចាយបបរសម្បុរសធម៌ ជា និច្ចកាលខំប្រឹងប្រែងធ្វើ អស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីអ្នកជំងឺ ។ ក្នុងបរិយាកាសនោះ គេរៀន បានមេរៀន និងបទពោសោធន៍ជាច្រើន។ មិត្ត Nguyen Van Thanh និស្សិត មហាវិទ្យាល័យជាតិ ហា ណូយ បានអោយដឹងថា៖ “ ប្អូនរៀនបានប្រការជាច្រើន ក្នុងការងារនេះ។ នោះគឺសេចក្ដី ស្រឡាញ់ និងឆ័ន្ទះ របស់មនុស្ស។ ខ្ញុំសប្បាយរីករាយណាស់ ដែលបាន ធ្វើការងារ១ពោពេញទៅដោយ អត្ថន័យ បានចែករំឡែកការលំបាកជាមួយអ្នកជំងឺ។” លោកអ្នកនាងជាទីមេត្រី! បណ្ដាសកម្មភាពរបស់បងស្រី Le Xuan Hiepនិងបណ្ដា សមាជិក ក្នុងក្រុមចែក ចាយបបរសម្បុរសធម៌ ហាណូយ មិនគ្រាន់តែផ្តល់កម្លាំងសំរាប់បណ្ដាអ្នកជំងឺជឿជាក់ ឆ្លងកាត់លើជំងឺប៉ុណ្ណោះទេ ថែមទាំងជាពន្លឺបំភ្លឺផ្លូវសំរាប់ ជំនាន់ក្រោយរស់នៅប្រកបទៅ ដោយសច្ចះធម៌។ មិត្តអ្នកស្តាប់ជាទីមេត្រី- ប្រសិនបើអ្នកណាមានអ្វីចង់ចែករំឡែក រួមដៃជាមួយ ក្រុម ចែកចាយបបរសម្បុរសធម៌ ហាណូយ ជួយឧបត្ថម្ភបណ្ដាអ្នកជំងឺ មានស្ថានភាពលំបាក។ សូមទាក់ទាងជាមួយយើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយ ជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស (VOV5)_វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថីBa Trieu រដ្ឋធានីហាណូយ ឬ Email: VOV5khmer@yahoo.com .vn សូម អរគុណ និងជួបជាមួយអស់លោកអ្នកនាងក្នុងសង្ដាហ៍ក្រោយ៕
Related








