VOV WorldVOV World
ម្ហូបអាហារពោតអាំងរបស់ជនហាណូយ
26/08/2013 08:19
ហាណូយកំពុងឈានចូលក្នុងរដូវរូម៉ាន ទិចបំផុតក្នុងឆ្នាំ នោះ​គឺសរទរដូវ។ក្នុង បរិយាកាសត្រជាក់រហៀកៗនេះ គ្មានអ្វី អស្ចារ្យជាងពេលដែលបានទទួលទាន ពោតអាំង សំណេះសំណាលគ្នាលេង ជាមួយមិត្តភ័ក្ត។ នេះគឺជាចំណូលចិត្ត មួយរបស់ជនហាណូយនិងពិសេសគឺ បណ្ដាមិត្តវ័យក្មេង ។ ​
ម្ហូបអាហារពោតអាំងរបស់ជនហាណូយ (Image: monngonhanoi.com) លោកអ្នកនាងជាទីមេត្រី! ធាតុអាកាសនៅរដ្ឋធានីហាណូយកំពុងមានបំរែបំរួល។នៅពេលត្រឡប់មកផ្ទះវិញ ក្នុងពេលយប់ ខ្ញុំមានអារម្មណ៍ខ្យល់ត្រជាក់រហៀកៗបានបក់មក និងជូនកាលថែម ទាំងមានសំណើមទឹកភ្លៀងទៀតផង…។ នេះគឺជាអារម្មណ៍របស់មិត្ត Achany - និស្សិតកម្ពុជាមួយនាក់ដែលកំពុងសិក្សានៅវៀតណាម ក្នុងសំបុត្រ ផ្ញើមកកម្មវិធីផ្សា យ​ជាភាសាខ្មែរ​ នៃវិទ្យុសម្លេងវៀតណាម។​ មិត្ត Achany និងលោកអ្នកនាងជាទីមេត្រី! ហាណូយកំពុងឈានចូលក្នុងរដូវរូម៉ានទិចបំផុតក្នុងឆ្នាំនោះ​គឺសរទរដូវ។ក្នុងបរិយា កាសត្រជាក់រហៀកៗនេះ គ្មានអ្វីអស្ចារ្យជាងពេលដែលបានទទួលទានពោតអាំង  សំណេះសំណាលគ្នាលេងជាមួយមិត្តភ័ក្ត។ នេះគឺជាចំណូលចិត្តមួយរបស់ជន ហាណូយនិងពិសេសគឺបណ្ដាមិត្តវ័យក្មេង ។ ​ ពេលដែលរដ្ឋធានីហាណូយទទួលខ្យល់ត្រជាក់ដើមដំបូងនៃសរទរដូវ នោះគឺជា ពេលដែលស្ពាន Long Bien មានភាពអ៊ូអរជាងដោយសារតូបលក់​ពោត​អាំងផ្សេងៗ។ ទាញយកកៅអ៊ីជ័រ ហើយជ្រើសយកទីកន្លែងមួយឲ្យងាយស្រួលសំរាប់អង្គុយ និង ទទួលទានគ្រាប់ពោតអាំង មិត្តនឹងបានទទួលអារម្មណ៍ឈ្ងុយឆ្ងាញ់ពិសារ។ លោក  Dinh Van Thang អ្នកលក់ពោតអាំងនៅស្ពាន Long Bien នេះបានច្រើនឆ្នាំមកហើយ ​បានអោយដឹងថា÷