VOV WorldVOV World
មណ្ឌលទេសចរណ៍ Trang An នៅខេត្ត Ninh Binh ភាគខាង​ជើងវៀតណាម។
21/01/2013 09:41
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ ផ្សាយជាភាសា បរទេសនៃវិទ្យុសំលេង វៀតណាមទទួលបានសំបុត្រនិង ទូរសព្ទចំនួន២៦១របស់មិត្តអ្នកស្តាប់ មកពី ប្រទេស ​​ចំនួន៣៤លើសកល លោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសា ខ្មែរទទួលបានសំបុត្រ​ចំនួន​៤ ពីបណ្ដា មិត្តសុខា តារា វណ្ណានិងស៊ីថានៅ កម្ពុជា។ សូមអគុណអស់លោក អ្នកដែលបាន លៃទុកការយក ចិត្តទុកដាក់ និង មនោសញ្ចេតនា សំរាប់កម្មវិធី។ តាមសំណូមពររបស់ មិត្តអ្នកស្តាប់មួយចំនួន ដែលក្នុង នោះមានមិត្ត សុខា​នៅរាជធានី​ ភ្នំពេញក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ ពេលនេះ យើងខ្ញុំសូម ឧទ្ទេសនាមជាមួយ​លោកអ្នកនាង អំពីមណ្ឌលទេសចរណ៍ TrangAn នៅខេត្ត Ninh Binh ភាគខាង​ជើង វៀតណាម។
មណ្ឌលទេសចរណ៍ Trang An នៅខេត្ត Ninh Binh ភាគខាង​ជើងវៀតណាម។
មណ្ឌលទេសចរណ៍ Trang An នៅខេត្ត Ninh Binh ភាគខាង​ជើងវៀតណាម។           VOV-ស្ថិតនៅចម្ងាយពីរដ្ឋធានីហាណូយ៩៥គីឡូម៉ែត្រ មណ្ឌល ទេសចរណ៍បរិស្ថាន Trang An ជាមណ្ឌលរម្មណីយដ្ឋានត្រូវបានបណ្ដាអ្នក វិទ្យាសាស្ត្រប្រៀបដូចជា “សារៈមន្ទីរ​ភូគ្គុម្ភសាស្ត្រនៅកណ្ដាលវាល” ជាមួយ រូងភ្នំព្រៃឈើនិងបណ្ដាមណ្ឌលកេរ៌្តដំណែល​ប្រវត្តិសាស្ត្រ។​មណ្ឌលកេរ៌្ត ដំណែលបរិស្ថាន Trang An ជារម្មណីដ្ឋានមួយក្នុង​ចំណោមរម្មណីយដ្ឋាន របស់វៀតណាមត្រូវបានឈឈ្មោះជាបេតិកភ័ណ្ឌធម្មជាតិ​ពិភពលោក។            ភ្ញៀវទេសចរណ៍ធ្វើដំណើរដោយជិះទូកទៅទស្សនា Trang An។ ដែល ពោពេញទៅដោយទេសភាពទឹកភ្នំដ៏ល្អឆើតឆាយជាមួយព្រៃធម្មជាតិដែលជា ជម្រកសត្វជាច្រើនប្រភេទ។ ដំបន់ Trang An ទាំងមូលមានជ្រលងភ្នំចំនួន៣១ រូងភ្នំលិច​ទឹក​ចំនួន៤៨ ក្នុងនោះមានរូងភ្នំលិចទឹកមានប្រវែង២គីឡូម៉ែត្រដូច​ជា​ រូងភ្នំ Dia Linh រូងភ្នំ Sinh Duoc រូងភ្នំ May ជាដើម។ បណ្ដា​រូង​ភ្នំ​មាន​ទេសភាព​ខុស ​ពីគ្នា។ Nguyen Hoai An ភ្ញៀវទេសចរណ៍មួយនាក់បានឲ្យដឹងថា៖         “ខ្ញុំចូលចិត្តទៅទេសចរណ៍ដោយជិះទូកដូច្នេះ។ វាបង្កឲ្យយើងមានចំណាប់​អារម្មណ៍ដ៏សុខសាន្តត្រាណ។​ក្នុងពេលទូកឆ្លងកាត់រូងភ្នំនៅទីនេះខ្ញុំមានអារម្មណ៍​ចូលចិត្តណាស់ពីព្រោះទេសភាពស្អាតណាស់។” ភ្ញៀវទេសចរណ៍ធ្វើដំណើរដោយជិះទូកទៅទស្សនា Trang An។ Trang An មានប្រព័ន្ធភ្នំនិងរូងភ្នំធម្មជាតិដ៏សម្បូបែប។​ នៅក្រោមជើងភ្នំ​មាន​ស្លាក់ ស្នាមរបស់សមុទ្រ។​ ដូច្នេះដំបន់ភ្នំ Hoa Lu-Ninh Binh ត្រូវបានប្រៀបដូចជា Ha Long លើដីគោក។ នៅទីនេះមាន​កេរ៌្តដំណែលប្រវត្តិសាស្ត្រជាច្រើនដែលភ្ញៀវ ទេសចរណ៍អាចមើលលើកំណាត់ផ្លូវទៅទស្សនា។ ក្នុងនោះគំរូគឺទីសក្ការៈបូជា Khong ជាកន្លែងធ្វើសក្ការៈបូជា​មន្ត្រីរាជ​ចំនួន៧អង្គរក្នុងរាជកាល Dinh ផ្សាភ្ជាប់នឹងជាមួយរឿងព្រេងនានាក្នុងពេលស្ដេច​ Dinh Tien Hoang ចូលទីវង្កត់។ ​ វិហារ Tran ជាកន្លែងធ្វើសក្ការៈ​បូជា​ឧត្តមសេនីយ៍ Tran Quy Minh នៅរាជកាល ស្ដេច Hung ទី១៨ ជាដើម។ Trang An មានប្រព័ន្ធភ្នំនិងរូងភ្នំធម្មជាតិដ៏សម្បូបែប។ មិត្តសុខានិងមិត្តអ្នកស្តាប់ជាទីមេត្រី!          សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម​លេខ ៤៥​ Ba Trieu Ha​Noi ឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕