មណ្ឌលទេសចរណ៍ជាតិ Tam Coc-Bich Dong នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម
17/12/2012 08:29
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសំលេងវៀតណាម ទទួលបានសំបុត្រនឹងទូរស័ព្ទចំនួន១៧០ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន៣០ លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៤ពីមិត្ត សុខា មុនី រដ្ឋានិងសុខហែង នៅកម្ពុជា។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាម អំពីមណ្ឌលទេសចរណ៍ជាតិ Tam Coc-Bich Dong នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាមតាមសំណូមពររបស់មិត្តសុខហែងនៅរាជធានីភ្នំពេញ។

មណ្ឌលទេសចរណ៍ជាតិ Tam Coc-Bich Dong នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម VOV-មណ្ឌលទេសចរណ៍ Tam Coc-Bich Dong មានចម្ងាយពីក្រុង ហាណូយប្រមាណជាង៩០គីឡូម៉ែត្រទៅទិសខាងត្បូង។ Tam Coc-Bich Dong ជាមណ្ឌលទេសចរណ៍មួយក្នុងចំណោមមណ្ឌលទេសចរណ៍សំខាន់ ចំនួន២១ ត្រូវបានអភិរក្សនិងក៏បាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលរៀបចំណាត់ថ្នាក់ជាមណ្ឌល កេរ៌្តដំណែលជាតិពិសេសនាខែឧសភាឆ្នាំ២០១២។ មណ្ឌលទេសចរណ៍រម្មណីយដ្ឋាន Tam Coc-Bich Dong នៅបានស្គាល់ដល់ ជាមួយឈ្មោះល្បីល្បាញដូចជាឈូងសមុទ្រ Ha Long លើគោក។ នេះជាប្រព័ន្ធ បណ្ដារូងភ្នំនិងកេរ៌្តដំណែលប្រវត្តិសាស្ត្រជំនឿតាមសង្ខាងទន្លេ Ngo Dong ដែល បានមានការទាក់ទិនដល់រាជកាលស្ដេច Tran។ បង Dinh Van Hoi អ្នកមគ្គុទេស នៅ Tam Coc-Bich Dong បានឲ្យដឹងថា៖ “នៅសម័យរាជកាល ស្ដេច Tran វាលស្រែតាមសង្ខាងទន្លេនេះត្រូវបានដាំ ពោតជាច្រើន ដូច្នេះប្រជាជនដំបន់បានហៅទន្លេនេះជាទន្លេ Ngo Dong។” ពេលទស្សនានៅ Tam Coc មធ្យោបាយធ្វើដំណើរតែមួយគត់គឺទូក។ ពេលទស្សនានៅ Tam Coc មធ្យោបាយធ្វើដំណើរតែមួយគត់គឺទូក។ បណ្ដា ភ្ញៀវទេសចរណ៍អាចចូលរួមចែវទូកនិងគយគន់ទេសភាពនៅសង្ខាងទន្លេ Ngo Dong ដូចជារូងភ្នំ Thien Huong រូងភ្នំ Tien ជាដើម។ បងស្រី Thu Ha ភ្ញៀវទេសចរណ៍មួយរូបបានថ្លែងថា៖ “ខ្ញុំទើបនឹងបានឆ្លងកាត់រូងភ្នំ Ca និងត្រូវបានលង់ខ្លួនទៅក្នុងបរិយាកាសមួយ ដ៏ល្អឆើតឆាយ ក្នុងទឹកថ្លាយង់ សង្ខាងជាបណ្ដាវាលស្រែដ៏ខៀវស្រងាត់ ពីខាងលើ មើលចុះទៅក្រោមយើងអាចថតបានរូបថតដ៏ស្រស់ស្អាតនៅដំបន់នេះ។” មកដល់ Tam Coc-Bich Dong ភ្ញៀវទេសចរណ៍អាចមានឱកាសស្វែងយល់ប្រវត្តិសាស្ត្រវប្បធម៍ជំនឿសិល្បៈស្ថាប័ត្យកម្មនិងប្រព័ន្ធទីសក្ការៈបូជាវិហារវត្ត ពោពេញទៅដោយអត្តសញ្ញាណវប្បធម៍រាជកាលស្ដេច Tran ពិសេសគឺវត្ត Bich Dong ស្ថិតនៅភ្នំ Ngu Nhac Son។ ជារៀងរាល់ឆ្នាំវត្ត Bich Dong បានទទួលភ្ញៀវទេសចរណ៍ រាប់ម៉ឺននាក់និងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសមកទស្សនានិងអុធធូប។
Related








