មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ Van Mieu-Quoc Tu Giam នៅរដ្ឋធានីហាណូយ
13/05/2013 10:26
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយ ជា ភាសាបរទេសនៃវិទ្យុសំលេងវៀតណាម ទទួល បានសំបុត្រនិងទូរសព្ទចំនួន២១៥ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន២៨ លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយ ជាភាសាខ្មែរទទួលបាន សំបុត្រចំនួន៤ ពីមិត្តច័ន្ទរដ្ឋា ផានី បុប្ផានិងរិទ្ធីនៅ កម្ពុជា។ តាមសំណូមពររបស់មិត្តអ្នក ស្តាប់មួយចំនួនដែលក្នុងនោះមានមិត្ត រិទ្ធីនៅរាជធានី ភ្នំពេញកម្ពុជាក្នុងនាទី ប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយលោក អ្នកនាងអំពីមណ្ឌលកេរ៌្តដំណែល ប្រវត្តិសាស្ត្រ Van Mieu-Quoc Tu Giam នៅរដ្ឋធានីហាណូយសូមអញ្ចើញ លោកអ្នកនាងតាមដានស្ដាប់។

Van Mieu-Quoc Tu Giam ជានិមិត្តសញ្ញាមួយអំពិដំណើរការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រវប្បធម៍អប់រំរបស់ ប្រជាជាតិវៀតណាម (vov.vn) VOV-Van Mieu- Quoc Tu Giam ជាមហាវិទ្យាល័យដើមដំបូងនៅប្រទេស វៀតណាម។ Van Mieu-Quoc Tu Giamមិនត្រឹមតែជាមណ្ឌលកេរ៌្តដំណែលប្រវត្តិ សាស្ត្រប៉ុណ្ណោះទេថែមទាំងជាកន្លែងរៀបចំបណ្ដាសកម្មភាពវប្បធម៍ពោពេញទៅដោយអត្តសញ្ញាណប្រជាជាតិរបស់រដ្ឋធានីហាណូយទៀតផង។ Quoc Tu Giam ត្រូវបានសាងសង់នាឆ្នាំ១០៧៦នៅរាជធានី Thang Long ក្នុង រាជកាល Ly Nhan Tong។ ស្ដីពីសំណង់នេះ សាស្ត្រាចារ្សប្រវត្តិសាស្ត្រ Le Van Lan បានថ្លែងថា៖ “សំណង់ទី១គឺ Van Mieu ជាកន្លែងធ្វើសក្ការបូជា Van Tuyen Vuong រឺដែល ហៅថា Van Tuyen Cong គឺជាលោក Confucius។ ត្រូវបានស្ដេច Ly Thanh Tong ឲ្យសាងសង់នាឆ្នាំ១០៧០ និងស្ដេច Ly Nhan Tong ជាអ្នកបានឲ្យសាងសង់ Quoc Tu Giam នាឆ្នាំ១០៧៦។ ដូច្នេះយើងបានមានប្រព័ន្ធស្ថាប័ត្យកម្មដើម្បីធ្វើសក្ការៈ បូជា Confucius ផង ធ្វើជាមហាវិទ្យាល័យដើមដំបូងរបស់ខឿនវប្បធម៍និងវិទ្យាសាស្ត្ររបស់ប្រជាជាតិយើងផង រួមផ្សំក្លាយទៅជា Van Mieu-Quoc Tu Giam។” Van Mieu ត្រូវបានសាងសង់លើផ្ទៃដីជាង៥៥ពាន់ម៉ែត្រក្រឡាជាមួយជញ្ជាំងព័ទ្ធ ជំវិញដោយឥដ្ឋ Bat Trang។ នៅខាងក្នុងមានជញ្ជាំងខ័ណ្ឌចែកទៅជាមណ្ឌលជា ច្រើន។ មណ្ឌលទីមួយចាប់ផ្ដើមពីខ្លោងទ្វាធំ។ លើខ្លោងទ្វាមានអក្សរ “Van Mieu Mon” នៅខាងក្រោមខ្លោងទ្វាមានសត្វនាគមួយគូធ្វើដោយថ្មមានចរិតលក្ខណៈ ពីរាជកាល Le ដំបូង(សត្សវត្សទី១៥)។ ផ្លូវដើរកណ្ដាលនាំទៅដល់ខ្លោងទ្វា Dai Trung Mon ចាប់ផ្ដើមឲ្យមណ្ឌលទី២។ នៅសង្ខាងមានខ្លោងទ្វាតូចចំនួន២មាន ឈ្មោះថា Thanh Duc និង Thanh Dat។ ដើរតាមផ្លូវនោះបាននាំទៅដល់ Khue Van Cac (លើកសម្រាស់របស់តារា Khue ជាតារានៃអក្សរសាស្ត្រ)។ មណ្ឌលទីបីគឺ Dai Thanh Mon នៅសង្ខាងមានសិលាចារិតចំនួន៨២កត់ឈ្មោះអ្នកដែលបាន ប្រឡងជាប់ថ្នាក់បណ្ឌិត។ សាស្ត្រាចារ្សប្រវត្តិសាស្ត្រ Le Van Lan បានឲ្យដឹង បន្ថែមទៀតថា៖ “សិលាចារិតបណ្ឌិតចំនួន៨២នៅសង្ខាងមណ្ឌលនេះគឺជាឃ្លាំងដ៏ធំមិនអាច កាត់ថ្លៃបានឡើយ មិនត្រឹមតែរក្សាឈ្មោះរបស់អ្នកដែលបានប្រឡងជាប់ ប៉ុណ្ណោះទេថែមទាំងជាកន្លែងរក្សានិងបង្ហាញនូវប្រព័ន្ធសតិអារម្មណ៍និងវប្បធម៍ របស់ប្រទេសវៀតណាមបុរាណទៀតផង។ ក្នុងនោះមានទាំងសតិអារម្មណ៍ ដែលដល់ឥឡូវនេះជនគ្រប់រូបនៅតែគោរពស្ងើចសរសើរ។ នោះគឺឃ្លាដែលបាន ឆ្លាក់ក្នុងសិលាចារិតឆ្នាំ Dai Bao វគ្គប្រឡងឆ្នាំ១៤៤២។ នោះគឺសម្ដីរបស់ Than Nhan Trung តាមព្រះរាជបញ្ជារបស់ស្ដេច Le Thanh Tong កត់ត្រាថា អ្នកពូកែជា ធនធាននៃប្រទេសជាតិ។” ដោយមានរាល់តំលៃដ៏វិសេសវិសាល បណ្ដាសិលាចារិតបណ្ឌិតនេះត្រូវ បាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌឯកសារពិភពលោកនាខែមិនាឆ្នាំ២០១០។ Van Mieu-Quoc Tu Giam ជានិមិត្តសញ្ញាមួយអំពិដំណើរការអភិវឌ្ឍន៍ប្រវត្តិ សាស្ត្រវប្បធម៍អប់រំរបស់ប្រជាជាតិវៀតណាមឆ្លងកាត់ប៉ុន្មានសត្សវត្សនិងជាកន្លែងមកល្បីឈ្មោះរបស់ Thang Long-ហាណូយ។ មិត្តរិទ្ធីនិងមិត្តអ្នកស្ដាប់ជាទីមេត្រី! សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មាន ពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តា មិត្ត។ សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាមលេខ៤៥ Ba Trieu HaNoi ឬ Email:VOV5khmer @yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Website www.vovworld.vn៕
Related








