មុខម្ហូបបង្អែម Khuc bach នៅទីក្រុងហាណូយ
03/06/2013 10:51
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសំលេងវៀតណាមទទួល បានសំបុត្រនិងទូរសព្ទចំនួន២០៦របស់មិត្តអ្នក ស្តាប់មកពី ប្រទេសចំនួន៣១លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយ ជាភាសាខ្មែរទទួលបាន សំបុត្រចំនួន៩ ពីមិត្តសៅភក្តី ច័ន្ធា រិទ្ធី ស៊ីថានៅ កម្ពុជានិងលោក Nguyen Van Den នៅខេត្ត Dong Nai វៀតណាម។ក្នុងកម្មវិធីពេលនេះ យើងខ្ញុំនឹង ឧទ្ទេសនាមបន្ថែមអំពីមុខម្ហូបបង្អែម Khuc bach នេះជាមួយមិត្តនិងមិត្តអ្នកស្ដាប់ផ្សេងៗ។

បង្អែម Khuc bach គឺជាកាដូរដ៏ថ្លៃថ្លាត្រជាក់នៅប៉ុន្មានថ្ងៃក្នុងរដូវក្តៅនៃទីក្រុងហាណូយ។ (24h.com.vn) VOV-ទើបនឹងមានវត្តមាននៅទីក្រុងហាណូយប៉ន្តែបង្អែម Khuc bach ទទួល បានការនិយមចូលចិត្តពីអ្នករើសចំណីអាហារ។ បង្អែម Khuc bach គឺជាកាដូរដ៏ ថ្លៃថ្លាត្រជាក់នៅប៉ុន្មានថ្ងៃក្នុងរដូវក្តៅនៃទីក្រុងហាណូយ។ មិនចំឡែកជាមួយអ្នកនៅភាគខាងត្បូងទេ ប៉ុន្តែនៅរដូវក្រៅឆ្នាំនេះមុខម្ហូប Khuc bach ទើបនឹងបានក្លាយទៅជាមុខម្ហូបពេញនិយម ពិសេសពិស្រទាប់ជនវ័យក្មេងទីក្រុងហាណូយ។ នៅមានឈ្មោះមួយទៀតថាបង្អែមតៅហូ Prunus dulcis បង្អែម Khuc bach ត្រូវបានធ្វើពី gelatin, whipping cream និង Prunus dulcis។ តម្លៃនៃ បង្អែម Khuc bach ក៏ប្រហាក់ប្រហែលនឹងបណ្ដាមុខម្ហូបបង្អែមផ្សេងៗ មានពី ១៥ពាន់ដល់២៥ពាន់ដុងក្នុងមួយចានទៅតាមកន្លែងនីមួយៗ។ នៅហាងមួយ ចំនួនមុខម្ហូបបង្អែមនេះមានបន្ថែមរស់ជាតិថ្មីដូចជា ផ្លែឈើ តៅហូនិងកាកាវ ជាដើម។ បណ្ដាប្រភេទបង្អែម Khuc bach នេះសុទ្ធតែមានឈ្មោះហៅខុសពីគ្នា ដែលឈ្មោះនោះគឺបានដល់រស់ជាតិដ៏វិសេសរបស់ខ្លួនទៅហើយ។ បើទោះបី ជាមានរស់ជាតិយ៉ាងម៉េចក្តី ប៉ុន្តែបង្អែម Khuc bach នៅតែកំពុងជាមុខម្ហូបឆ្ងាញ់ ចំពោះអ្នករើសចំណីអាហារ។ លោក Huy Duong អតិថិជនមួយនាក់ដែលពិសារ បង្អែម Khuc bach បានឲ្យដឹងថា៖ “បង្អែម Khuc bach នោះស្ដាប់ទៅមានឈ្មោះចំឡែកតែប៉ុណ្ណោះទេ។ ប៉ុន្តែ តាមពិតវាជាបង្អែម fromage, Prunus dulcis រួមផ្សំជាមួយទឹកដោះគោ។ក្នុងពេល ពិសារវាមានរស់ជាតិឆ្ងាញ់និងត្រជាក់។ ពិសេសគឺក្នុងប៉ុន្មានថ្ងៃក្ដៅដូច្នេះ។ ខ្ញុំ បានអានព័ត៌មានជាច្រើនលើបណ្ដាញ Internet អំពីមុខម្ហូបចំឡែកនេះដូច្នេះទើប បានទៅពិសារសាក។” ក្រោយពីបង្អែម Khuc bach ក្លាយទៅជាការជ្រើសរើសរបស់សិស្សនិស្សិត ជាច្រើននោះ ហាងលក់បង្អែម ហាងកាហ្វេជាច្រើនបានបញ្ចូលបន្ថែមមុខម្ហូប នេះចូលក្នុងអាហរប័ណ្ណរបស់ហាងខ្លួន។ នាដើមរដូវក្តៅ នៅទីក្រុងហាណូយទើបតែមានហាងលក់បង្អែមនេះប្រមាណ២-៣តែប៉ុណ្ណោះ ឥឡូវនេះបានមានហាងជាង៣០ប្រកបអាជីវកម្មមុខម្ហូបនេះ។
Related








