VOV WorldVOV World
ផ្សារណាត់ Bac Ha និងមុខម្ហូប thang co ជាមុខម្ហូបពិសេសមួយមិនអាចខ្វះបានរបស់ផ្សារណាត់ដំបន់ព្រៃភ្នំនេះ។
02/09/2013 08:39
VOV-ក្នុងសប្ដាហ៍កន្លងមក កម្មវិធីផ្សាយ សម្លេងជាភាសាខ្មែរទទួលបានសំបុត្រ​ ចំនួន​២ពីមិត្តមុនីនិងស៊ីថានៅកម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេល​ នេះ​យើងខ្ញុំសូមឧទ្ទេសនាមអំពីផ្សារ ណាត់ Bac Ha និងមុខម្ហូប thang co ជា មុខម្ហូប​ពិសេសមួយមិនអាចខ្វះបាន របស់ផ្សារណាត់ដំបន់ព្រៃភ្នំនេះ។
ផ្សារណាត់ Bac Ha និងមុខម្ហូប thang co ជាមុខម្ហូបពិសេសមួយមិនអាចខ្វះបានរបស់ផ្សារណាត់ដំបន់ព្រៃភ្នំនេះ។
ផ្សារណាត់ Bac Ha និងមុខម្ហូប thang co ជាមុខម្ហូបពិសេសមួយមិនអាចខ្វះបានរបស់ផ្សារណាត់ដំបន់ព្រៃភ្នំនេះ។ (vov)         VOV-ផ្សារ Bac Ha ជាផ្សារណាត់មួយនៅស្រុក Bac Ha ខេត្ត Lao Cai ឆ្ងាយ ពី​ទីក្រុង Lao Cai ប្រមាណជាង៦០គីឡូម៉ែត្រ។ ​ផ្សារណាត់ Bac Ha ជាកន្លែង​ត្រូវ​បានភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេសជ្រើសរើសក្នុងឱកាសសំរាកទិវា​បុណ្យដោយសារវានៅរក្សាបានភាពរហោស្ថានពោពេញទៅដោយចរិតលក្ខណៈ​របស់បណ្ដាជនជាតិភាគតិចនៅដំបន់ព្រៃភ្នំនិងផ្សារណាត់ត្រឹមតែប្រព្រឹត្តទៅក្នុង ថ្ងៃអាទិត្យ។         ដូចជាផ្សារណាត់ដំបន់ព្រៃភ្នំផ្សេងៗ ផ្សារណាត់ Bac Ha មិនត្រឹមតែជាកន្លែង ​លក់​ទិញទំនិញប៉ុណ្ណោះទេ ថែមទាំងវាបានប្រមូលផ្ដុំរាល់ភាពវិសេសវិសាល​នៃ​វប្បធម៍របស់ជនរួមជាតិជាជនជាតិ Mong, Tay, Nung ដែលរស់នៅទីនេះ។ ចំពោះ​ ប្រជាជនដំបន់នោះ ទៅផ្សារបានក្លាយទៅជាព្រឹត្តិការណ៍សំខាន់។ មនុស្សរាប់ពាន់​នាក់បានទៅផ្សារមិនត្រឹមតែដើម្បីលក់ទិញផ្លាស់ប្តូរទមនិញប៉ុណ្ណោះទេ ថែមទាំង​ដើម្បីពិសារម្ហូបនិងលេងកំសាន្តទៀតផង។         ផ្សារណាត់បានលក់ទំនិញគ្រប់ប្រភេទពីសំលៀកបំពាក់ដល់ឥវ៉ាន់ប្រើប្រាស់ ប្រចាំថ្ងៃដល់ក្របីឆ្កែមាន់ជ្រុកជាដើម។ ប្រជាជនបានចាត់ទុកនេះដូចជាទិវា​បុណ្យ ​តូចមួយ។ ផ្នែកវិសេសមួយដែលមិនអាចមិនរំលឹកដល់បានក្នុងផ្សារណាត់ Bac Ha គឺមុខម្ហូប Thang co។ នេះជាមុខម្ហូបប្រពៃណីរបស់ជនជាតិ Mong ដែលមានពី​រាប់​ រយឆ្នាំមក ក្រោយនោះបានបញ្ជូនទៅជនជាតិ Tay, Nung។ មុខម្ហូបនេះបាន​ផ្សារ​ភ្ជាប់ជាមួយជីវភាពសម្ភារៈវប្បធម៍ស្មារតីរបស់ប្រជាជននៅទីនេះតាំងពីប៉ុន្មានឆ្នាំ​ កន្លងមក។ លោក Lu Van Giao ម្ចាស់ហាងលក់ម្ហូប Thang co នៅផ្សារ Bac Ha បាន ឲ្យដឹងថា៖         “មុននេះគ្រួសារមានឪពុកខ្ញុំលក់ Thang co ដូច្នេះខ្ញុំបានរៀនធ្វើតាម។ គ្រួសារ​ ខ្ញុំបានលក់ Thang co នៅផ្សារតាំងពីប៉ុន្មានជំនាន់ទៅហើយ។”         ឆ្នាំង Thang co ពេលណាក៏បានរក្សាកំដៅនៅខាងក្រោម។ រួមជាមួយគ្រឿង​ ទេសហិលក្តៅ ស្រាពោធន៍ Bac Ha ខ្លាំងជាង៤០អង្សា មុខម្ហូប Thang co បានរួម​ចំណែកជួយឲ្យប្រជាជននៅទីនេះទប់ទល់នឹងអាកាសធាតុរងារបស់ដំបន់ព្រៃភ្នំ។ ណែនាំអំពីរបៀបធ្វើម្ហូប​ Thang co លោក Lu Van Giao បានឲ្យដឹងបន្ថែម​ទៀត​ថា៖         “រួមមានសាច់បីជាន់របស់សត្វសេះនិងស្បែកសេះរួមជាមួយឆ្អឹងនិងគ្រឿង​ក្នុងរបស់សត្វសេះនោះ។ គ្រឿងទេសរួមមានស្លឹក cinnamon ស្លឹក anise និងស្លឹក cardamon។ សុទ្ធតែជាស្លឹកឧសថនិងល្អណាស់។”         នៅផ្សារណាត់ Bac Ha ចាន Thang co ធំមួយមានតំលៃរួមគឺ៥ម៉ឺនដុង។​ភ្ញៀវ​ទេសចរណ៍បានមានការចាត់ទុករួមគឺ រស់ជាតិរបស់ Thang co វិសេសវិសេស​ ណាស់​ មិនងាយពិសារដូចជាជនជាច្រើនអ្នកគិតឡើយ។ អ្នកណាពិសារបានម្ហូប Thang co នៅផ្សារនឹង “ញាន” មុខម្ហូបនេះ ពីព្រោះបើមិនទាន់ពិសារម្ហូប Thang co ហាក់ដូចជាមិនទាន់មកដល់ Bac Ha ឡើយ។ លោកអ្នកនាងជាទីមេត្រី!         សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំ​សង្ឃឹម​បន្ត​ទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។ សូមផ្ញើសំបុត្រមក​កម្មវិធី​​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀត​ណាម​​លេខ ៤៥​ Ba Trieu Ha​Noi ឬEmail:VOV5khmer.@yahoo.com.vn។ ព័ត៏មាន​​ទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕