ផ្សារបណ្តែត ទឹកCai Rang
04/06/2012 04:40
(VOV)-ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេល នេះ តាមសំណូមពររបស់មិត្ត នារីរត្ត យើងខ្ញុំសូម ឧទ្ទេសនាមអំពីផ្សារបណ្តែត ទឹកCai Rang នៅ តំបន់ វាល ទំនាបទន្លេគឺវឡុង-ភាគខាងត្បូងវៀតណាម

មួយជ្រុងនៃផ្សារបណ្តែតទឹកCai Rang (រូបថត៖Internet) (VOV)-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុ សំលេងវៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន 151របស់មិត្តអ្នកស្តាប់ ពីប្រទេសចំនួន 31 លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរ ទទួលបានសំបុត្រចំនួន5 ពី បណ្តាមិត្តនារីរត្ត ធារី ថងសេងពេជច័ន្តា វាលបូ នៅរាជធានីភ្នំនំពេញ(កម្ពុជា)។សូមអរគុណបណ្តាមិត្តអ្នកស្តាប់ ដែលបានផ្ញើ សំបុត្រនឹងទូរសព្វមកកម្មវិធី។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ តាមសំណូមពររបស់មិត្ត នារីរត្ត យើងខ្ញុំសូមឧទ្ទេសនាមអំពីផ្សារបណ្តែត ទឹកCai Rang -ជាផ្សារ១ក្នុងចំណោមបណ្តាផ្សារបណ្តែតទឹកធំបំផុតនៅតំបន់ វាល ទំនាបទន្លេគឺវឡុង-ភាគខាងត្បូងវៀតណាមតាមរយះអត្ថបទសរសេរ របស់អ្នកយកការណ៏ Thanh Tung ។សូមអញ្ចើញមិត្ត នារីរត្ត នឹងមិត្តអ្នកស្តាប់ តាមដ្ឋានស្តាប់។ វិធីពពាយនាយលក់ទំនិញនៅផ្សារបណ្តែតទឹកCai rang (រូបថត៖ Internet) ផ្សារបណ្តែតទឹក Cai Rangបានបើកលើទន្លេ Cai Rang មានចំងាយពី មជ្ឈមណ្ឌល ទីក្រុង Can Tho ប្រមាណ៦គីឡូម៉ែត្រតាមផ្លូវគោគនឹងបើធ្វើដំណើរតាមផ្លូវទឹកគឺ ត្រូវប្រើរយះពេលប្រហែល៣០នាទី។ ពេលដែលពន្លឺព្រះអាទិត្យរះដំបូងពីទឹសខាងកើតក៏ជាពេលវេលាដែល ផ្សារ Cai Rang បើកលក់។បណ្តាទូកយានជំនិះធ្វើចរាចរមិនដាច់។ស្នូរម៉ូទ័រ ស្នូររលក បោកខ្ទង់ទូកសម្លេងចែវកួចទឹក លាយឡំនឹងសម្លេងស្រែកហៅគ្នាអញ្ចើញ គ្នាទិញ យ៉ាងអ៊ូអរពេញទាំងកំណាត់ទន្លេ១។ទំនិញត្រូវបានដាក់លក់លើទូក។ នឹងទូក និមួយៗដាក់លក់ប្រភេទទំនិញ១។ទូកនិមួយៗតែងតែបុកថ្នោល១ដែល ព្យួរមុខ ទំនិញដែលម្ចាស់ទូកលក់។ថ្នោលទាំងនេះមានខ្ពស់មានទាបខ្លះត្រង់ខ្លះទ្រេត ទ្រោតតាមរលកទឹក។លោកChan Da-ជនCan Tho ១រូបថា៖ ទូកណាក៏បុកថ្នោល១ នៅត្រង់ក្បាលទូកដើម្បីព្យួរប្រភេទទំនិញដែលដាក់លក់(គេហៅព្យួរ bẹo)។ បើលក់ ដំឡូងជ្វា ម្ចាស់ទូកនឹងព្យួរមើមដំឡូងរណែងរណោង ។បើលក់ស្វាយគេនឹងព្យួរ ប៉ុន្មានផ្លែស្វាយ។អ្នកទិញមើល bẹo គឺមកទិញ។ការតថ្លៃប្រព្រិត្តទៅដោយរហ័ស រហួននឹងសប្បាយ។ជាធម្មតាផ្សារំលាយបាត់ពេលថ្ងៃរះខ្ពស់។ អតិថិជនអាចទទួលទានម្ហូបនំបញ្ចុកសាច់គោណាមបូ១ចាននៅផ្សារបណ្តែតទឹក(រូវថត៖Internet) ទោះបីជួបប្រជុំលើផ្ទៃទឹកទន្លេក៏ដោយក៏ប៉ុន្តែផ្សារបណ្តែតទឹកមិនគ្រាន់តែ ជូញដូរ ផ្លែឈើគ្រប់ប្រភេទប៉ុណ្ណោះទេ អតិថិជនអាចរកទិញនៅទីនេះគ្រប់មុខ ទំនិញប្រើ ប្រាស់ពីម្ជុលចេសទៅដល់ម្ហូបអាហារគ្រឿងភេសជ្ជះដោយរាប់ទាំង កំសាន្តចម្រៀង តូរតន្រ្តីទៀតផង ។បងស្រីThu Trang ភ្ញៀវទេសចរណ៏ មកពី ហាណូយមានចំណាប់ អារម្មណ៏ថា៖ផ្សារបណ្តែតទឹកមានចរិតលក្ខណះ ពិសេសដោយឡែក។នឹងប្រហែល ជាក្រៅពីតំបន់ណាមបូភាគខាងលិចនេះគឺអត់មានទីណាមានបានឡើយ។ខ្ញុំចាប់ អារម្មណ៏ជាពិសេស ពេលឃើញនូវ វិធីប្រគល់ទំនិញនៅផ្សារ បណ្តែតទឹកនេះ។អ្នកលក់ឈរលើទូក បោះទំនិញ ទៅឲ្យអ្នកទិញ។ អ្នកទិញ លើកដៃចាប់យក ដោយស៊ីចង្វាក់គ្នា។រូបភាពនេះ ធ្វើឲ្យភ្ញៀវទេសចរជាច្រើន នាក់ត្រូវឈរមើលនឹងថតរូប ។ មិត្តនារីរត្ត នឹងអស់ លោកអ្នកនាងជាទីមេត្រី! នាទីប្រអបសំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។ សង្ឃឹមថា៖អស់លោកអ្នកពេញចិត្តចំពោះព័ត៍មានខាងលើ។។សង្ឃឹមថា៖អស់លោកអ្នកបន្តផ្ញើសំបុត្រ នឹងមតិរួមយោបល់មក កម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជា ភាសារបរទេស វិទ្យុសម្លេងវៀត ណាម លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn៕
Related








