VOV WorldVOV World
ផ្សារតំបន់ព្រៃភ្នំ​នៅហាណូយ
07/05/2012 03:32
​(VOV)-លោកអ្នកនាងជាទីមេត្រី! ក្នុងសបា្តហ៏ កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេស នៃវិទ្យុសំលេងវៀតណាម ទទួលបានសំបុត្រ នឹងទូរសព្ទចំនួន​​ ១​៧៩ របស់មិត្តអ្នកស្តាប់ពីប្រទេស​ចំនួន​​​ ២០ លើសកល លោក។ ក្នុងនោះមានសំបុត្ររបស់មិត្ត ជាលាង មាសសុខផល​ យ៉ារី​ពីរាជធានី ភ្នំពេញ​(កម្ពុជា​)នឹងមិត្តអ្នកស្តាប់​ Nguyen Van Den នៅ Suoi Nho – Dinh Quan ខែត្រ Dong Nai​(វៀតណាម)
ផ្សារតំបន់ព្រៃភ្នំ​នៅហាណូយ
នាងក្រមុំ​​Mong សម្តែងតម្បាញក្រណាត់​(​​រូបថត៖ Internet) ​(VOV)-​  ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេង វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ ១​៧៩ របស់មិត្តអ្នកស្តាប់ពីប្រទេស​ ចំនួន​​​ ២០លើសកលលោក។ ក្នុងនោះមានសំបុត្ររបស់មិត្ត ជាលាង មាសសុខផល​  យ៉ារី​ពីរាជធានីភ្នំពេញ​(កម្ពុជា​)នឹងមិត្តអ្នកស្តាប់​ Nguyen Van Den នៅ  Suoi Nho – Dinh Quan ខែត្រ Dong Nai​(វៀតណាម)។សូមអរគុណបណ្តាមិត្តអ្នកស្តាប់ដែលបាន ផ្ញើ សំបុត្រនឹងទូរសព្វមកកម្មវិធី។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះតាម សំណូមពររបស់មិត្តអ្នកស្តាប់ជាលាង​យើងខ្ញុំសូមឧទ្ទេសនាមអំពីសកម្មភាព១ចំនួន​ ក្នុងមហោស្រពវប្បធម៏បណ្តាជនជាតិវៀតណាម​ឆ្នាំ​២០១២។​សូមអញ្ចើញមិត្តជាលាង នឹង​មិត្តអ្នកស្តាប់ តាមដ្ឋានស្តាប់អត្ថបទសរសេររបស់អ្នកយកការណ៏​Bích Ngoc​។ ​        ​នាងក្រមុំ​Thaiឧទ្ទសនាមទំនិញចបាប់ (រូបថត៖ Internet) សកម្មភាព១ក្នុងចំណោមសកម្មភាពនៃពិធីបុណ្យវប្បធម៏បណ្តាជនជាតិវៀត ណាមឆ្នាំ​២០១២​​ដែលបានប្រារព្វឡើងនៅបូរីវប្បធម៏​ទេសចរបណ្តាជនជាតិវៀត ណាម​នៅDong Mo – Son Tay  -Ha noi នោះគឺការបង្កបង្កើតឡើងវិញបរិយាកាស ផ្សារប្រពៃណីរបស់ បណ្តាជនជាតិភាគតិចវៀតណាម។ តាំងពីព្រឹកព្រលឹម ​ប្រជាជន បណ្តាជនជាតិ​ Dao ,Mong,tày,Nung,Hoa ,,,ដែល ចូលរួមមហោស្រព្វ​បានមករៀបចំ ស្តង់ទំនិញរបស់ខ្លួន។ស្តង់ទំនិញនិមួយៗមានចរិត លក្ខណះពិសេសដោយឡែក​-និមិត្តរូបនៃវប្បធម៏ជនជាតិខ្លួន។បើសិនជាជនរួមជាតិ Mong នៅ Ha Giang យកមក ផ្សារ ស្រាពោធ  Thang Co  ​ជនរួមជាតិ Dao នៅ​Son La​ ដាក់តាំងបង្ហាញ​នូវបាច់ទ្រ ពាំងស្រស់​នឹងដបស្រាពិសេស​នោះ គឺ​សហគមជនជាតិ Muong នៅ Hoa Binh ក៏ ដាក់លក់របស់ចរបាប់ដ៏ជក់ភ្នែក។ទន្ទឹមនោះបណ្តាឆ្នាំងបិទស្រា​​ ​សាច់សត្វខ្វៃដែល មានរស់ជាតិឆ្ងាញ់ពិសារ បាយដំណើប​៣ ព័ណ៏សិតនឹងទន់ល្មើយ ក្រអូប​របស់ សហគមជនជាតិ Nung​ខែត្រ​ Bac Giang  ក៏ទាក់ទាញការចាប់អារមណ៏របស់ភ្ញៀវដែរ។ ក៏ប៉ុន្តែ ពិសេសជាងគេគឺ​ស្តង់ទំនិញរួមរបស់សហគមជនជាតិ ចាំ នឹង ខ្មែរ ខែត្រ An Giang។​លោក  Nguyen Hong Long​-ជនជាតិខ្មែរ១រូប​ដែលចូលរួមមហោស្រព្វ​បានមាន ចំណាប់អារមណ៏ថា៖  ខ្ញុំចូលរួមដើម្បី​ឧទ្ទេសនាម​ផ្សព្វផ្សាយអំពីផលិតផលពិសេស របស់ជនជាតិខ្លួន។ របស់របរដែលខ្ញុំយកមកចូលរួមមហោស្រព្វនេះគឺដើម្បីជូនជា អំណោយអនុស្សាវរីយ៏។ខ្ញុំចូលរួមដើម្បីជួបប្រាស្រ័យ ផ្លាស់ប្តូរ។       Thang Co ជាម្ហូបពេញនិយម១ជានិច្ឆ (រូបថត៖ Internet)    ផ្សារតំបន់ព្រៃភ្នំនៅមហោស្រព្វនេះក៏ស្រូបយកភ្ញៀវដោយព័ណ៏ចំរុះនៃបណ្តា សម្លៀកបំពាក់ប្រពៃណីទៀតផង។បណ្តាក្រមុំ​ជនជាតិDao គឺល្វាស់ល្វន់ក្នុងសម្លៀក បំពាក់ដែលបានប៉ាក់ដ៏ប្រណិត។រីឯបណ្តាក្រមុំជនជាតិ Mong​ក៏ទាក់ទាញពន្លឺភ្នែក ដោយសំពត់ព័ណ៏ចំរុះ។ ការបង្កបង្កើតឡើងវិញនូវបរិយាកាសផ្សារប្រពៃណីបណ្តា ជនជាតិភាគតិចនៅក្នុងមហោស្រព្វវប្បធម៏បណ្តាជនជាតិវៀតណាម​ឆ្នាំ​២០១២​​ បានជួយដល់ទស្សនិកជន​កាន់តែយល់ដឹងនឹងស្រឡាញ់ជាងទៀតនូវភាពសម្បូរ បែបនៃអត្តសញ្ញាណវប្បធម៏វៀតណាម។ មិត្ត ជាលាង នឹងអស់ លោកអ្នកនាងជាទីមេត្រី! នាទីប្រអបសំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។សង្ឃឹម ថា៖អស់លោកអ្នកពេញចិត្តចំពោះព័ត៍មានខាងលើ។អស់លោកអ្នកអាចអានឫស្តាប់ នាទីនេះជាថ្មីម្តង់ទៀត​លើគេហទំព័រមានអាស័យដ្ឋាន៖​ ww.vovworld.vn។សង្ឃឹម ថា៖អស់លោក អ្នកបន្តផ្ញើសំបុត្រ​ នឹងមតិរួមយោបល់មកកម្មវិធីតាមអាស័យដ្ឋាន ៖ កម្មវិធីផ្សាយជាភា សារខ្មែរកាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម  លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5​khmer@yahoo. com.vn​៕ ​​​