VOV WorldVOV World
បុណ្យជល់ក្របីនៅវៀតណាម។
18/02/2013 08:19
VOV-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិង ទូរសព្ទជាច្រើន ពីមិត្តអ្នកស្ដាប់ក្នុងនិង ក្រៅប្រទេស។ ក្នុងនោះ កម្មវិធីផ្សាយជា ភាសាខ្មែរទទួលបានសំបុត្រចំនួន៤ពី មិត្តលីហែង រិទ្ធី រត្តនានិងស៊ីថានៅ រាជធានីភ្នំពេញ។ ក្នុងនាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ​តាម ​សំណូមពររបស់មិត្តលីហែងនៅ រាជធានីភ្នំពេញយើងខ្ញុំសូម ឧទ្ទេសនាមអំពីបុណ្យជល់ក្របី នៅវៀតណាម។
បុណ្យជល់ក្របីនៅវៀតណាម។
បុណ្យជល់ក្របីនៅវៀតណាមបានមានវត្តមានតាំងពីរាប់ពាន់ឆ្នាំមកនិងផ្សាភ្ជាប់នឹងរឿងព្រេង ប្រជាប្រិយ។        VOV-បុណ្យជល់ក្របីនៅវៀតណាមបានមានវត្តមានតាំងពីរាប់ពាន់ឆ្នាំមក  និងផ្សាភ្ជាប់នឹងរឿងព្រេងប្រជាប្រិយ។ តាមការកត់ត្រាទុកក្នុងឯកសារបុរាណ នានានិងនាពេលថ្មីៗនេះបំផុត​គឺឯកសារ​បុរាណខេត្ត Vinh Yen បុណ្យជល់ក្របីក៏ ដូចជាបណ្ដាបុណ្យធ្វើសក្ការៈ​បូជា​ផ្សេងៗ ជាពិធីការ​ទូទៅរបស់ប្រជាជនដំបន់ ដាំស្រូវទឹក។ តាមរឿងព្រេងដំណាលថា នៅពេល​ព្រឹកព្រលឹម​មួយ គេបានឃើញ នៅភូមិ Bach Luu Ha (នាបច្ចុប្បន្នជាឃុំ Hai Luu ស្រុក Lap Thach ខេត្ត Vinh Phuc) មានក្របីសចំនួន២ក្បាលជល់គ្នា។ ក្រោយនោះក្របី​ទាំងពីរក្បាលនេះបាន លោតទៅក្នុងទន្លេបាត់ទៅ។ កន្លែងដែលក្របីពីរក្បាលជល់គ្នា​ត្រូវបានចាត់ទុកជា​ស្រុកកំណើតរបស់បុណ្យជល់ក្របីនៅវៀតណាម។ បុណ្យជល់ក្របីនីមួយៗសុទ្ធតែបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅគ្រប់ទិសទីមកទស្សនា។         នាបច្ចុប្បន្នបុណ្យជល់ក្របីត្រូវបានរៀបចំនៅកន្លែងជាច្រើននៅវៀតណាម​ ដូចជា Nghe An, Hai Phong, Vinh Phuc, Tuyen Quang, Phu Tho។ បុណ្យ​ជល់​ក្របី​នីមួយៗសុទ្ធតែបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅគ្រប់ទិសទីមក​ទស្សនា។ ១ថ្ងៃមុននឹងបុណ្យជល់ក្របីនីមួយៗ ក្របីត្រូវបាននាំមក​វិហារ​ភូមិដើម្បីធ្វើពិធី សក្ការៈបូជាសែនទេវតា។ បណ្ដាក្របីជល់ត្រូវបានគេគោរព​ដោយហៅថាលោកតា Cau រឺលោកតាក្របីតាមដំបន់នីមួយៗ។ ក្រោយពេលធ្វើពិធីសែនទេវតា​នោះ ម្ចាស់ ក្របីនាំក្របីមកផ្ទះ បើកពិធីជប់លៀងដ៏សប្បាយ ទន្ទឹមនឹងនោះត្រៀម​ងួតទឹកឲ្យ ក្របីដើម្បីត្រៀមឲ្យការប្រគួត។ លោក Nguyen Hung Lai ម្ចាស់ក្របីជលមួយនាក់ ដែលចូលរួម​បុណ្យជល់ក្របី Do Son ទីក្រុង Hai Phong បានឲ្យដឹងថា ក្របីជល់មិន បានយកទៅ​លក់​ច្រើនទេ។ លោកបានទៅកន្លែងជាច្រើនដើម្បីជ្រើសរើសទិញបាន ក្របីជល់ជា​មួយតំលៃ១០០លានដុង។         “អ្នកលេងជល់ក្របីត្រូវជ្រើសរើសក្របីមានភ្នែកលៀន មានក្រឃៅជាច្រើន​ នៅស្មា​ស្នែងធំនិងខ្លាំង ជើងមុខត្រូវទាបជាងជើងក្រោយដើម្បីក្របីអាច​អោនវាត់ ​បានខ្លាំង​ជាង។” ១ថ្ងៃមុននឹងបុណ្យជល់ក្របីនីមួយៗ ក្របីត្រូវបាននាំមកវិហារភូមិដើម្បីធ្វើពិធីសក្ការៈបូជាសែនទេវតា។         លោក Lai បានចែករំលែកថា​ដំណើរការថែទាំក្របីជលមិនងាយស្រួលឡើយ ក្រៅពីស្មៅនិងកន្ទក់ បណ្ដាក្របីត្រូវបានឲ្យស៊ីប្រម៉ាត់ខ្លាឃ្មុំអ៊ាស៊ឹមនិង Vitamin B1 ជារៀងរាល់សប្ដាហ៍។         ក្រោយនេះ ក្នុងការប្រែប្រួលនៃខឿនសេដ្ឋកិច្ច អាចធ្វើឲ្យផ្លាស់ប្តូរជាច្រើននៅ ​បណ្ដាដំបន់នេះ​ប៉ុន្តែរាល់តំលៃប្រពៃណី ក្នុងនោះមានបុណ្យជលក្របី នៅមាន​ស្ថិតស្ថេរជាអមតៈជាមួយពេលវេលា។ ពីព្រោះវាមិនត្រឹមតែជាផ្នែកវប្បធម៍ស្អាត​ ធម្មតាឡើយ ថែមទាំងជាក្តីមោទនៈភាពរួម ជាផ្នែកសំខាន់បង្កើតឡើងវប្បធម៍​ប្រជាប្រិយរាប់ពាន់ឆ្នាំរបស់ដំបន់ជនបទ ប្រទេសវៀតណាម។