VOV WorldVOV World
បុណ្យផ្កានិទាឃរដូវ Tao Dan ឆ្នាំ ២០១៣
10/02/2013 17:00
(VOVworld) - បរិយាកាសទទួលបុណ្យតេតប្រពៃណីឆ្នាំ ម្សាញ់សំរិទ ២០១៣ គ្របដណ្ដាប់លើគ្រប់ដណ្តប់ ទិសទីក្នុងទូទាំងប្រទេសវៀតណាម។ ក្នុង ឱកាសនេះកម្មវិធីផ្សាយជាភាសាខ្មែរកា ណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុ សម្លេងវៀតណាមសូ​មថ្លែងអំណរគុណ ចំពោះលោក Nguyen Van Den ខេត្ត Dong Nai (វៀតណាម) និងលោក ហេន សារាន ខេត្ត កំពត (កម្ពុជា) រួមជាមួយមិត្ត អ្នកស្តាប់ជាច្រើនផ្សេងៗទៀតដែលបានផ្ញើ សេចក្តីជូនពរឆ្នាំថ្មីមកយើញខ្ញុំ។
បុណ្យផ្កានិទាឃរដូវ Tao Dan ឆ្នាំ ២០១៣
លោកអ្នកនាងជាទីមេត្រី! បរិយាកាសទទួលបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សំរិទ ២០១៣ គ្របដណ្ដប់លើគ្រប់ ទិសទីក្នុងទូទាំងប្រទេសវៀតណាម។ ក្នុងឱកាសនេះ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមសូ​មថ្លែងអំណរគុណ ចំពោះ លោក Nguyen Van Den ខេត្ត Dong Nai (វៀតណាម) និង លោក ហេន សារាន ខេត្ត កំពត (កម្ពុជា) រួមជាមួយមិត្តអ្នកស្តាប់ជាច្រើនផ្សេងៗទៀត ដែលបានផ្ញើសេចក្តី ជូនពរឆ្នាំថ្មីមកយើញខ្ញុំ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូម អញ្ជើញលោកអ្នកនាងលង់ខ្លួនចូលក្នុងបរិយាសកាសទទួលបុណ្យតេតរបស់ប្រជាជន វៀតណាមនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ក្នុង “បុណ្យផ្កានិទាឃរដូវ Tao Dan ឆ្នាំ ២០១៣” តាមរយៈបទយកការណ៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀតណាម។  បុណ្យផ្កានិទាឃរដូវ Tao Dan ឆ្នាំ ២០១៣ (Image: Internet) បុណ្យផ្កានិទាឃរដូវគឺជាសកម្មភាពប្រចាំឆ្នាំ ដែលត្រូវបានរៀបចំ ឡើង ក្នុងឱកាស បុណ្យតេតប្រពៃណីជាតិវៀតណាម។ បុណ្យផ្កានិទាឃរដូវឆ្នាំម្សាញ់សំរិទ ២០១៣ ត្រូវបានរៀបចំឡើងនៅឧទ្យាន Tao Dan នៅ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ចាប់ពីថ្ងៃទី ៥ ដល់ទី ១៦ កុម្ភៈ (ថ្ងៃទី ២៥ ខែទី​ ១២ ដល់ថ្ងៃទី ៧ ខែទី ១ តាមច័ន្ធគតិ)។ ដោយប្រធានបទ “ប្រៀបរបស់ ប្រទេសជាតិ-ដួងចិត្តរបស់ប្រជាជន” និងឈ្មោះ “រូបភាព វៀតណាម” បុណ្យ ផ្កាលើកនេះត្រូវបានចែកជា​មណ្ឌលសំខាន់ៗចំនួន ៣ គឺ៖ មណ្ឌលបង្ហាញដើមឈើលំអរចំនួន ៨ ពាន់ដើម មណ្ឌលលេងកំសាន និងស្តង់ទំនិញ វត្ថុអនុស្សាវរីយ៍ចំនួន ២០ ស្តង់។ ក្នុងព្រឹត្តិការលើកនេះ​ មានការចូលរួមរបស់សិប្បករជា ច្រើននាក់។​ សិប្បករដាំដើមឈើ Bonsai ល្បីឈ្មោះវៀតណាមមួយនាក់ លោក Nguyen Huu Tam ចែករំលែកថា៖ “តាមរយៈបុណ្យផ្កានិទាឃរដូវឆ្នាំ ២០១៣ លើកនេះ ខ្ញុំមានបំណងឧទ្ទសនាមជា មួយភ្ញៀវបរទេសអំពីប្រភេទសិល្បៈដាំដើមឈើ Bonsai ពិសេស របស់វៀតណាម” Image: Internet បណ្ដាវណ្ណកម្មសិល្បៈដោយផ្កាត្រូវបានតាំងបង្ហាញក្នុងឆ្នាំនេះដូចជារូបសំណាកយុទ្ធជន របងឬស្សីភូមិនិងស្រែកាំជណ្តើរ។ នាយកក្រុមហ៊ុនឧទ្យាន ដើមឈើសំអទីក្រុងហូជីមិញ លោក Tran Thien Ha ឲ្យដឹងថា៖ “ឆ្នាំ ២០១៣ នេះគឺជាឆ្នាំរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាការវាយសម្រុកនិងក្រាក ឈរឡើងក្នុងឱកាសបុណ្យតេតឆ្នាំ ១៩៦៨ ឈានទៅឯកភាពប្រទេសវៀតណាម។ យើងខ្ញុំមានបំណងរំលឹកដល់ជំនាន់ថ្ងៃនេះអំពីយុទ្ធជ័យ ការពារមាតុប្រទេសរបស់ កងទ័ពនិងប្រជាជនវៀតណាម។” លោកអ្នកនាងជាទីមេត្រី! ក្នុងឱកាសនេះ មិត្តអ្នកចូរទៅទស្សនាបុណ្យផ្កានិទាឃរដូវ Tao Dan ២០១៣!សង្ឃឹម ថាមិត្តពេញចិត្តនូវព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានសំបុត្រ និងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម​លេខ៤៥​ Ba Trieu ទីក្រុងហាណូយ ឬ Email: vov5khmer.@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ www.vovworld.vn៕ Image: Internet