បុណ្យអុំទូកបណ្តែតប្រទិបសំពះព្រះខែនឹងអកអំបុក
16/04/2012 04:28
(VOV)-លោកអ្នកនាងជាទីមេត្រី! ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្ត Hoang Ai Ly នៅ ហាណូយ មានសួរថា៖ពិធីសំពះព្រះខែរបស់ជនរួម ជាតិខ្មែរនៅតំបន់វាលទំនាបទន្លេ គីវឡុងបានប្រារព្វ យ៉ាងម៉េច? ក្នុងនាទីប្រអបសំបុត្រមិត្តអ្នកស្តាប៉ពេលនេះយើងខ្្ុះសូមឆ្លើយសំណួររបស់មិត្ត Hoang Ai Ly តាមរយះអត្ថបទដូចនៅខាងក្រោយនេះ

ពិធីសំពះព្រះខែរបស់ជនរួមជាតិខ្មែរណាមបូ(រូបថត៖Internet) (VOV)-លោកអ្នកនាងជាទីមេត្រី! ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន ១២៦ របស់មិត្តអ្នកស្តាប់ពីប្រទេសចំនួន ២៦ លើសកលលោក។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្ត Hoang Ai Ly នៅហាណូយ បាន សួរថា៖ពិធីសំពះព្រះខែរបស់ជនរួមជាតិខ្មែរនៅតំបន់វាលទំនាបទន្លេ គីវឡុងបាន ប្រារព្វយ៉ាងម៉េច? ដើម្បីឆ្លើយសំណួរមននេះសូមអញ្ចើញមិត្ត Hoang Ai Ly នឹងអស់លោកអ្នកនាងតាមដ្ឋានអត្ថបទដូចនៅខាងក្រោយនេះ នៅថ្ងៃទី១៥កើតខែទី១០តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ជនរួមជាតិខ្មែរនៅតំបន់ វាលទំនាបទ្លេ គឺវឡុង បែជារៀបចំពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្លួន។នោះគឺ ថ្ងៃបុណ្យអុំទូកបណ្តែតប្រទិបសំពះព្រះខែនឹងអកអំបុក។ក្នុងថ្ងៃបុណ្យនេះគ្រួសារ ខ្មែរនិមួយៗសុទ្ធតែចាត់ចែងស្ពកសំណែន១ដាក់នៅលើទីធ្លា។គ្រឿងសំណែនមាន ច្រើនណាស់ តែមិនអាចខ្វះផ្លែដូង(និមិត្តរូបនៃព្រះច័ន្ទ)នឹងចានទាបអំបុក១បាន ឡើយ។លោកThach Liet ជនជាតិខ្មែរម្នាក់បានឲ្យដឹងថាគ្រឿងសំណែនសំខាន់ នឹងមានអត្ថន័យបំផុតគឺអំបុកពីព្រោះថា៖វាបានកែច្នៃពីស្រូវដំណើប។ ជនរួមជាតិ ខ្មែរប្រើស្រូវដំណើបថ្មីធ្វើអំបុកថ្វាយព្រះច័ន្ទ ក្នុងបំណងតបស្នងសងគុណចំពោះ អ្នកតាព្រះច័ន្ទដែលបានជួយដល់ប្រជាកសិករមានបានរដូវស្រូវល្អ១។ ដើម្បីធ្វើពិធីសែនព្រេន គ្រួសារទាំងឡាយជួបជុំគ្នា។មនុស្សធំសូត្រធម៏បូង សូងព្រះច័ន្ទទទួលយករាល់គ្រឿងតង្វាយ នឹងជួយថែរក្សាក្រុមគ្រួសារឲ្យមាន សុខភាពបរិបូរ រដូវស្រូវល្អ មានជីវភាពរស់នៅសម្បូរធូរធារសុភមង្គល។ ពេល ដែលពិធីសែនព្រេនបញ្ចប់ កុមារជាអ្នកដើមដំបូងដែលបានទទួលយករបស់ភព្វ សំណាង។មនុស្សធំបញ្ចុកអំបុកឲ្យកុមារ នឹងសួរគេថា៖គេចង់បានអ្វី? បើសិនជា កុមារឆ្លើយច្បាស់លាស់នឹងក្បោះក្បាយ ឆ្នាំនេះគ្រួសារនឹងជួបភពសំណាងជា ច្រើន។ហេតុដូច្នេះបុណ្យសំពះព្រះខែអកអំបុកនៅបានហៅថា៖បុណ្យបញ្ចុកអំបុក។ មិត្ត Hoang Ai Ly នឹងអស់ លោកអ្នកនាងជាទីមេត្រី បើមានឧ៍កាស សូមអញ្ចើញមិត្រទៅទស្សនាតំបន់វាលទំនាបទ្លេ គឺវឡុងនៅ ថ្ងៃបុណ្យសំពះព្រះខែអកអំបុក មិត្តនងបានសម្របខ្លួនទៅក្នុងបរិយាកាសយ៉ាង អ៊ូអរនៃពិធីបុណ្យប្រពៃណី១។សង្ឃឹមថា៖អស់លោកអ្នកនាងបន្តផ្ញើសំបុត្រ នឹង មតិរួមយោបល់មកកម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ ផ្សាយជាភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5 khmer@yahoo .com.vn៕ ស្ពកសំណែនថ្វាយព្រះខែ(រូបថត៖ Internet)
Related








