VOV WorldVOV World
រាជវាំងHue -បេតិកភ័ណ្ឌវប្បធម៌ពិភពលោក
19/08/2013 08:42
ស្ថិតនៅចំងាយពីរដ្ឋធានីហាណូយ ជិត៧០០ គីឡូមែត្រ​បែក​ខាងត្បូង​វៀតណាម ជាមួយ ផ្ទៃដីចំនួន៥០០០km2 Hueជាអតីតរាជវាំង ក្នុងសម័យ​កាលសក្តិភូមិស្ដេច Nguyen ក្នុង អំឡុង​២០០ឆ្នាំ។បណ្ដាតំលៃវប្បធម៌នៅទី នេះបានប្រមូលផ្តុំគ្រប់អត្ត​សញ្ញាណ​វប្បធម៌​ ជនជាតិផងបង្ហាញនូវចំណុចវិសេសវិសាល ដោយឡែករបស់តំបន់ដីភាគ​កណ្ដាល​វៀតណាមផង។
រាជវាំងHue -បេតិកភ័ណ្ឌវប្បធម៌ពិភពលោក
(VOV5)_​ ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនមកពីប្រទេសនិងដំបន់ដែនដីលើ ទូទាំង ពិភពលោកដែលក្នុងនោះមានសំបុត្ររបស់មិត្តបៀងនារីរដ្ឋពីរាជធានី​ភ្នំពេញ (កម្ពុជា)។ មិត្តបាន​ចែក​រំលែកថា÷មិត្តកំពុងស្វែងយល់អំពីវប្បធម៌វៀតណាម និងមាន គោលបំណងថា÷កម្មវិធីជួយមិត្តស្វែង យល់អំពីអតីតរាជវាំង Hue ។ដើម្បីឆ្លើយសំនួរ​ របស់​មិត្តបៀង​នារីរដ្ឋក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ​ពេលនេះយើងខ្ញុំសូម​ឧទ្ទេស នាម​ជាមួយមិត្តអ្នកស្ដាប់អំពី÷ចំណុចលេចធ្លោមួយចំនួនរបស់រាជវាំងHue បេតិកភ័ណ្ឌ​វប្បធម៌ពិភពលោក ដែលបាន UNESCO ទទួលស្គាល់ នាឆ្នាំ១៩៩៣។​          រាជវាំងHue(TTXVN) ស្ថិតនៅចំងាយពីរ ដ្ឋធានីហាណូយ ជិត៧០០គីឡូមែត្រ​បែក​ខាងត្បូង​វៀតណាម ជាមួយផ្ទៃដីចំនួន៥០០០km2 Hueជាអតីតរាជវាំងក្នុងសម័យ​កាលសក្តិភូមិស្ដេច Nguyen ក្នុងអំឡុង​២០០ឆ្នាំ (ពីឆ្នាំ ១៧៨៨ដល់​ឆ្នាំ១៩៤៥)។បណ្ដាតំលៃវប្បធម៌នៅទីនេះ បាន ប្រមូល ផ្តុំគ្រប់អត្ត​សញ្ញាណ​វប្បធម៌​ជនជាតិផងបង្ហាញនូវចំណុចវិសេសវិសាល ដោយ ឡែករបស់តំបន់ដីភាគ​កណ្ដាល​វៀតណាមផង។ អតីតរាជវាំង Hueដោយកសាង នៅ ត្រើយខាងជើងរបស់ទន្លេ Huong ជាមួយសំណង់ស្ថាប័ត្យកម្មនានាដូចជា÷ បរមរាជវាំង ទីកន្លែងធ្វើការនិង​រស់នៅរបស់រាជពង្សារនុវង្សនិងនាម៉ិនមន្ត្រី។ នៅភាគខាងត្បូងទន្លេ Huong ជាទីកន្លែង​កសាងប្រាង្គតំកល់សព្វ ទីសក្ការះវត្តអារាម…។ល។ បង Phuong Anh​​ មគ្គុទេស​អតីត​រាជវាំង Hue បានអោយដឹងថា÷           “ ​ ប្រាង្គតម្កល់សព្វទាំងឡាយសុទ្ធតែមានរូបបដិមាករជានាម៉ឺនមន្ត្រីខាងអក្សរ សាស្ត្រនយោបាយមន្ត្រីខាង នយោបាយ  និងមន្ត្រីសឹកសង្គ្រាម ដំរី សេះ…ជាដើម។ ប្រាងតម្កល់សពនេះ ត្រូវបានចាត់ទុកជាបរមរាជវាំងទី២ របស់មហាក្សត្រ ។ ពេល ណា  ព្រះមហាក្សត្រហត់នឿយនៅ ក្នុងបរមរាជ វាំងគឺព្រះមហាក្សត្រយោង ទៅដល់ ទីនេះដើម្បីធ្វើការ សំរាកនិងលេង កំសាន្ត។ ”          លោកអ្នកនាងជាទីមេត្រី!         ប្រសិនបើមានឱកាសមកដល់ Hue សូមអញ្ជើញលោកអ្នកនាងទទួលកាលលេង សប្បាយ​ចូលកំសាន្តក្នុងតំបន់នេះ  ស្ដាប់បណ្ដាបទចម្រៀងមនោសញ្ជេតនារបស់នារី Hue ​ក្នុង​រូបភាពនៃអាវផាយពណ៌ស្វាយនិងដួនស្លឹក។ ទន្ទឹមនឹងនោះ តំបន់ដីនេះ ក៏ល្បីឈ្មោះដោយសិល្បះម្ហូបអាហារ បណ្ដាផលិតផលនៃភូមិរបរ និងពិធីបុណ្យ ប្រជាប្រិយ៍នានា ពោរពេញទៅដោយអត្តសញ្ញាណ ដូចជា÷ ពិធីបុណ្យ Cau Ngu បុណ្យ​ប្រណាំងទុកលើទន្លេ Huong និង Festival Hue …ជាដើម បានទាក់​ទាញ​ភ្ញៀវទេចរណ៍រាប់ពាន់នាក់នៅក្នុងនិងក្រៅប្រទេស៕