VOV WorldVOV World
​រមណីយដ្ឋាន​ឈូងសមុទ្រ HaLong
19/03/2012 08:20
(VOV)-លោកអ្នកនាងជាទីមេត្រី! ក្នុងសបា្តហ៏កន្លង ទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេង វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ ១៤៧ ​ របស់មិត្តអ្នកស្តាប់ពីប្រទេស​ចំនួន​១៩ លើសកលលោក។ ក្នុងនាទី​ប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំសូមពិនិត្យ ឡើងវិញនូវសំបុត្រ១ចំនួនរបស់បណ្តាមិត្ត អ្នកស្តាប់ដែលបានផ្ញើមកកាណាល់ផ្សាយជាភាសារបរទេសក្នុងសប្តាហ៏កន្លងទៅ។
​រមណីយដ្ឋាន​ឈូងសមុទ្រ HaLong
ឈូងសមុទ្រHa Longមើលពីភ្នំ Bai Tho( រូបថត៖Internet) (VOV)-   លោកអ្នកនាងជាទីមេត្រី។          ក្នុងសប្តាហ៏កន្លងទៅ​ កាណាល់ផ្សាយជាភាសារបរទេសបន្តទទួលបានសំបុត្រ ពីបណ្តា មិត្តអ្នកស្តាប់ ជូនពរការបង្កើតគេហទំព័រដែលមានអាស័យដ្ឋាន  WWW. VOVWORLD.VN។សំបុត្ររបស់មិត្តអ្នកស្តាប់ John Rutledge ពីប្រទេសចិនមានសរសេរ ថា៖សូមជូនពរគេហទំព័រ ថ្មីរបស់បណ្តាមិត្ត។ខ្ញុំចូលចិត្តណាស់។ទំព័រ Web​ ថ្មីនេះជួយ ខ្ញុំតាមដ្ឋានព័ត៏មានបានគ្រប់ គ្រាន់ជាង​ ទាន់ពេលវេលាជាង។ក្នុងសំបុត្រផ្ញើមកកាណាល់ ផ្សាយជាភាសារបរទេស​ មិត្ត​ Mongkol ភ្នាក់ងារស្ថានទូតថៃ ប្រចាំនៅវៀតណាម​ មាន សរសេរថា៖លោកតែងតែតាមដ្ឋាន អានទំព័រ​​ web VOVWorld.vn ។ទំព័រ web នេះមាន ការរីកចំរើនជាច្រើនអំពីខ្លឹមសារនឹងរូប ភាពផង។​រីឯមិត្តអ្នកស្តាប់ Ochiai Kei   នៅទី ក្រុងតូក្យូ​សម្តែងនូវគោលបំណងចង់បានដឹង បន្ថែមអំពីរមណីយដ្ឋាន​ HaLong នឹងរាជ វាំង Thang Long  របស់វៀតណាម។ លោកអ្នកនាងជាទីនេត្រី! ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមអំពីបេតិកភ័ណ្ឌ ធម្មជាតិពិភពលោកនៅវៀតណាម​ឈូងសមុទ្រ​HaLong ។ ឈូងសមុទ្រ​HaLong ស្ថិតនៅ ចំងាយពីទីក្រុងហាណូយប្រមាណ​១២០​គ,ម​​  ប៉ែកខាងឦសាន ។ឈូងសមុទ្រ​  HaLong ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិពិភពលោក​គឺដោយសារតំបន់ដីនេះ ផ្ទុកទៅ ដោយស្លាកស្នាមសំខាន់ជាច្រើននៃដំណើរការបង្កបង្កើតនឹងអភិវឌ្ឌ្យរបស់ដែនដី-​ជាទីជម្រក របស់ជន​វៀតបុរាណ នឹងជាវណ្ណះកម្មសិល្បះសូន្យរូបដ៏ធំមហិមាររបស់ធម្មជាតិ ដោយ កោះថ្មតូចធំ មានរាងរៅខុសពីគ្នារាប់ពាន់រួមជាមួយបណ្តារូងភ្នំគួរឲ្យជក់ចិត្ត។​ឈូងសមុទ្រ​  HaLong ក៏ជាទីកន្លែងប្រមូលផ្តុំជីវះចំរុះជាគំរូដែរ។ឈូងសមុទ្រ​ HaLong ត្រូវបាន​ អង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិពិភពលោកចំនួន​២​លើក នាឆ្នាំ​​ ១៩៩៤នឹង ឆ្នាំ​២០០០។​នាសព្វថ្ងៃ ខែត្រQuang Ninh​ កំពុងកសាងសំណុំឯកសារ ដាក់ជូន UNESCO ស្នើទទួលស្គាល់ឈូងសមុទ្រ​ HaLong ជាបេតិកភ័ណ្ធពិភពលោក លើកទី​៣ ដោយសារ មានតំលៃខាងបុរាណវិទ្យា នឹងជីវះចំរុះក្នុងតំបន់ឈូងសមុទ្រ។ កោះ Trong-Mai(​រូបថត៖Internet) លោក Ochiai Kei  នឹងអស់ លោកអ្នកនាងជាទីមេត្រី!  ដោយសារម៉ោងផ្សាយមានកំហិត​​​ យើងខ្ញុំទើបឧទ្ទេសនាមជាមួយអស់លោកអ្នក អំពីឈូងសមុទ្រ​HaLong តែប៉ុណ្ណោះ។ចំពោះកេរិ៍្តតំណែល​រាជវាំង Thang Long  យើងខ្ញុំ សូមឧទ្ទេសនាមក្នុងឪកាសផ្សេង។សង្ឃឹមថា៖អស់លោកអ្នកនាងពេញចិត្តចំពោះការ ឧទ្ទេសនាមពោលខាងលើរបស់យើងខ្ញុំ។          នាទី​ប្រអប់សំបុត្រមិត្តអ្នាកស្តាប៉ពេលនេះចប់តែប៉ុណ្ណេះ។រាល់សំបុត្រនឹងមតិ រួមយោ បល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជា ភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5​khmer.@yahoo.com.vn​៕ ​​​