VOV WorldVOV World
សកម្មភាពរដូវវិស្សមកាលឆ្នាំ២០១៣នៅប្រទេសវៀតណាមសំរាប់កុមារជំទង់
05/08/2013 11:37
VOV-ក្នុងសប្ដាហ៍កន្លងទៅ​កាណាល់ ផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេង វៀតណាម​ទទួល បានសំបុត្រនិង ទូរសព្ទចំនួន១៦៣ពីប្រទេសនិងដំបន់ ដែនដីចំនួន២៩លើ​ពិភពលោក។ ក្នុង នាទីប្រអប់សំបុទ្រមិត្តអ្នកស្ដាប់ពេល នេះ យើងខ្ញុំសូមឧទ្ទេសនាម​អំពី សកម្មភាពរដូវ វិស្សមកាលឆ្នាំ២០១៣ នៅប្រទេសវៀតណាមសំរាប់កុមារ ជំទង់តាមសំណូមពររបស់មិត្តអ្នក ស្ដាប់មួយចំនួន។
សកម្មភាពរដូវវិស្សមកាលឆ្នាំ២០១៣នៅប្រទេសវៀតណាមសំរាប់កុមារជំទង់
សកម្មភាពរដូវវិស្សមកាលឆ្នាំ២០១៣នៅប្រទេសវៀតណាមសំរាប់កុមារជំទង់ (vov.vn)         VOV-ក្នុងឱកាសវិស្សមកាលជាប្រចាំឆ្នាំ បណ្ដាអាគ៌ាវប្បធម៍ស្រុកទីក្រុងលើ គ្រប់​ទិស​ទីនៅវៀតណាមសុទ្ធតែបានរៀបចំសកម្មភាពគួរឲ្យទាក់ទាញនិងមាន ប្រយោជន៍សំរាប់កុមារទូទាំងប្រទេស។ នៅទីនេះ ប្អូនៗបានរៀនមុខវិជ្ជានិស្ស័យ រៀន​លទ្ធកម្មរស់នៅដើម្បីជួយអភិវឌ្ឍន៍លើគ្រប់វិស័យអំពីបញ្ញា រាងកាយ សោភ័ណ្ឌ​ភាព។ ជាបន្តទៅនេះសូមអញ្ចើញលោកអ្នកនាងមកដល់នឹង អាស័យដ្ឋាន​ជីវភាព​វិស្សមកាលមួយរបស់បណ្ដាកុមារ។         តាំងពីម៉ោង៦ព្រឹក​អាគ៌ាកុមារទីក្រុង Cam Ranh ខេត្ត Ba Ria-Vung Tau ភាគខាង ត្បូងវៀតណាមមានភាពអ៊ូអរជាមួយស្នូរសម្លេង​និយាយ​សើចរបស់កុមារ។ នោះជា ថ្នាក់រៀនបាល់បោះបានបើកនៅម៉ោង៥និង​៤៥​នាទី ក្នុងថ្ងៃអង្គារ ថ្ងៃព្រហស្បត៍និង ថ្ងៃសៅជាប្រចាំសប្ដាហ៍។ ចូលរួមរៀនសុទ្ធ​តែ​ជាបណ្ដាកុមារជំទង់ដែលឆ្លៀតឱកាស សំរាក់វិស្សមកាលដើម្បីចូលរួមមុខវិជ្ជាកីឡាពេញនិយម។​នៅពេលមកដល់តារាង ហាត់ពេលព្រឹក បណ្ដាប្អូនត្រូវបាន​លោក​គ្រូណែនាំបច្ចេកទេសសារវន្តរបស់វិញ្ញាសារ បាល់បោះ។ មិត្ត Bui Ngoc Hoa សិក្ខាកាមនៃថ្នាក់រៀនបាល់បោះបានឲ្យដឹងថា៖         “ខ្ញុំមិនបានចុះឈ្មោះចូលរួមជីវភាពវិស្សមកាលទេ ប៉ុន្តែខ្ញុំបានជ្រើសរើសថ្នាក់​ បាល់​បោះ​ដើម្បីប្អូនអាចបង្កើនកំពស់និងមានសុខភាពល្អ។ ខ្ញុំឃើញថារៀន​នៅ​ទីនេះសប្បាយរីករាយនិងល្អសំរាប់សុខភាពរបស់ខ្លួន។”         នៅកន្លែងផ្សេងទៀតរបស់អាគ៌ាកុមារ បឹងហែលទឹកជាកន្លែងប្រមូលផ្ដុំកុមារ​ និង​ឪពុកម្ដាយជាច្រើន។ ចាប់ផ្ដើមពីម៉ោង៦និង៣០នាទីព្រឹក នៅទីនេះបានមាន​សិស្សានុស្សិសជាង៤០នាក់។ ប្រការពិសេសគឺសិក្ខាកាមមានវ័យអាយុខុសពីគ្នា។​មានមិត្តជាច្រើនមានអាយុ១០ឆ្នាំ មានមិត្តទើបមានអាយុ៤ឆ្នាំក៏ត្រូវបានឪពុក​ម្ដាយ​ ឲ្យទៅរៀនដែរ។ ដោយថ្នាក់មានមិត្តអាយុខុសគ្នា​ដូច្នេះលោកគ្រូក៏បានបែងចែក​ថ្នាក់តាមវ័យអាយុដើម្បីមានវិធីបង្រៀនសមស្រប។​ប្អូន Nguyen Khanh Hoang អាយុ៨ឆ្នាំបានឲ្យដឹងថា៖         “ប្អូនចូលចិត្តរៀនហែលទឹកបានជាម្ដាយបានឲ្យទៅរៀន។ ខ្ញុំហែលទឹកមិនទាន់ ​បាន​ទេ ប៉ុន្តែជិតបានហើយ។ ដំបូងលោកគ្រូបានបង្រៀនរបៀបបណ្ដែតខ្លួន ក្រោយ ​នោះ​បង្រៀនកាយវិការដៃនិងជើង។ ប្រសិនបើខ្ញុំហែលទឹកបានម្ដាយនឹង​សរសើរ។”         តាមលោក Nha Quang Lan គ្រូបង្រៀនហែលទឹកនៅអាគ៌ាកុមារ​ Cam Ranh ថា ការបង្រៀនហែលទឹកត្រូវបានអាគ៌ាកុមារនិងសម្ព័ន្ធយុវជនទីក្រុង សម្ព័ន្ធ​យុវជន ស្រុកជាច្រើនយកចិត្តដាក់បញ្ជូលក្នុងកម្មវិធីសកម្មភាពវិស្សមកាលឆ្នាំ​២០១៣។         “ក្នុងប៉ុន្មានឆ្នាំកន្លងមក សិស្សានុស្សិសចូលចិត្តណាស់និងឪពុកម្ដាយក៏​យក​ចិត្តទុកដាក់ដល់ការឲ្យកុមារចុះឈ្មោះរៀនហែលទឹកដែរ។ ​នេះជារបៀបអប់រំបង្កើត​សមត្ថភាពហែលទឹកសំរាប់ប្អូនៗ។ ទី២គឺកាត់បន្ថយគ្រោះថ្នាក់លង់ទឹក​ប្រចាំឆ្នាំ​ សំរាប់ប្អូនៗ។”         ក្រៅពីបណ្ដាវិញ្ញាសារកីឡានោះអាគ៌ាកុមារទីក្រុង Cam Ranh ក៏បានរៀបចំ​ បណ្ដា​ថ្នាក់រៀនតូរតន្ត្រី​គូគំនូរសំរាប់កុមារទៀតផង។ ក្រោយរយៈពេល៩ខែ​រៀន​ សូត្រនៅសាលា អាចនិយាយបានថា​នេះជារយៈពេលគួរឲ្យទាក់ទាញបំផុតក្នុង​ឆ្នាំ​ចំពោះប្អូនៗកុមារ។